លោក ថោង ខុន បង្ហាញកន្លែងវិនិយោគនៅឆ្នេរអង្កោល និងកោះទន្សាយ ខេត្តកែប ទៅវិនិយោគិនជប៉ុនដែលមានបំណងវិនិយោគទេសចរណ៍នៅកម្ពុជា

//s5.kh1.co/ae/ae88da2e1d9440b880dc6027de0e80fa6415f3ab.jpg
Khmerhome

 ១៩-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/d4/d4f974c83326f9c5872b5e997c8de188c9ff56ad.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កែប៖ វិនិយោគិនជប៉ុនមួយក្រុមបានស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេស កម្ពុជា ពេលនេះកំពុងបំពេញទស្សនកិច្ច និងសម្លឹងមើលសក្ដានុពលមួយចំនួនលើវិស័យទេសចរ ណ៍នៅខេត្តកែប និងបានជួបពិភាក្សាជាមួយ លោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានប្រាប់ទៅក្រុមវិនិយោគិនជប៉ុន អំពីសក្ដានុពលលើវិស័យទេ សចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេ សចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅ ឡើ យ។ លោក ថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វានឹងក្លាយជាមេដែ ក ដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ហើយបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើ យដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។

https://s5.kh1.co/__image/w=650,h=433,q=100/ae/ae88da2e1d9440b880dc6027de0e80fa6415f3ab.jpg

លោក ថោង ខុន បានបន្តថា បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀតផងដែរ ដើម្បីសម្រេចកិច្ចការងារនេះ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាក៏បានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក។

https://s5.kh1.co/__image/w=650,h=433,q=100/d4/d4d5a11d2b186a448c155710ab43c4361f5450e8.jpg

«បច្ចុប្បន្ន ផ្សារក្ដាមនៅខេត្តកែបក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)»។ ជាការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ក៏បានណែនាំពីឱកាសវិនិ យោគលើវិស័យទេសចរណ៍នៅតំបន់ផ្សេងទៀត ដូចជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត ដែលមានចម្ការម្រេច ចម្ការផ្សេងទៀត ហើយក៏ស្ថិតនៅមិនឆ្ងាយពីខេត្តកែបប៉ុន្មានដែរ។ លោក បន្ថែមថា ក្នុងនោះតំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដែលកំពុងរង់ចាំអ្នកវិនិ យោគទៅធ្វើការវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានសក្ដានុពលទាក់ទាញ។

https://s5.kh1.co/__image/w=650,h=433,q=100/e5/e5b23fcce1fe90f3fa4e855d48f9b70bad82bbba.jpg

នៅក្នុងជំនួបពិភាក្សាកាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប ជាមួយ លោក ថោង ខុន ក្រុមអ្នកវិនិយោគជប៉ុន ក៏មានការចាប់អារម្មណ៍លើរមណីយដ្ឋានធម្មជាតិទេទឹកពុះផងដែរ ដោយបង្ហើបឱ្យដឹងថា តំបន់នោះនៅមានលទ្ធភាពជំរុញឱ្យមានការរីកចម្រើនលើសពីពេលបច្ចុប្បន្ន ហើយកំពុងតែពិចារណាលើចំណុចនេះ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបន្តថា ក្រុមវិនិយោគិនជប៉ុនក៏មានការពេញចិត្តយ៉ាងខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម។

លោក ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនៅតំបន់ទេសចរណ៍ទាំង៣ខាងលើនេះ ជប៉ុនប្រាកដជាអាចធ្វើទៅបាន ព្រោះអ្នកវិនិយោគិនជប៉ុនមានជំនាញលើការអភិវឌ្ឍវិស័យទេសចរណ៍ប្រភេទនោះស្រាប់៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T