រាជធានីភ្នំពេញ ៖ នារីវ័យក្មេងឈ្មោះហេង ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ថា នាងខឹងឪពុកម្តាយ របស់នាងចេះតែស្តីបន្ទោស រាល់ថ្ងៃពេក បានជិះកង់ចេញពីផ្ទះ មកដេកនៅលើសួនច្បារ ខេត្តកំពង់ចាម មួយយប់រួចជិះបន្ត រហូតមកដល់ក្រុងភ្នំពេញ មិនដឹងទៅណាបន្តទៀត ក៏ឈប់កង់អង្គុយ យំនៅមុខវិមានសន្តិភាព តាមមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើល វេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៣ មីនា ។

តាមការរៀបរាប់ របស់ក្មេងស្រី ហេង ស្រីពៅ បានឱ្យដឹងថា នាងមានឪពុកឈ្មោះទុយ រ៉េន អាយុ៤៧ឆ្នាំ ម្តាយឈ្មោះឈាង សុវណ្ណា អាយុ៤៣ឆ្នាំ ជាអ្នកលក់ខោអាវជជុះ។ ដោយសារតែនាង ខឹងឪពុកម្តាយចេះតែ ស្តីបន្ទោសជារៀងរាល់ថ្ងៃពេក ទើបនៅវេលាម៉ោង៧យប់ថ្ងៃទី១២ មីនា នាងបានជិះកង់ចេញ ពីផ្ទះមកដល់ទីរួមខេត្តកំពង់ចាម បានដេកនៅសួន ច្បារនោះមួយយប់ ។ លុះព្រឹកឡើងនៅថ្ងៃទី១៣ មីនា នាងមិនបានត្រឡប់ទៅផ្ទះវិញទេ បានជិះកង់ឆ្ពោះទៅទីក្រុងភ្នំពេញ ដោយជិះមកដល់មុខវិមាន សន្តិភាពនៅវេលាម៉ោង១២ថ្ងៃត្រង់ ហើយមិនដឹងទៅណាក៏ឈប់ អង្គុយយំនៅទីនោះ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]