ជាអ្នកមានទ្រព្យច្រើនបំផុតនៅអាមេរិក តែស្ត្រីម្នាក់នេះកំណាញ់ជាងគេលើពិភពលោក

//s5.kh1.co/73/737ccb32603624513264763e35b389fb8eff2c14.jpg
យល់ដឹង

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

មកដឹងពីស្រ្តីមានទ្រព្យច្រើនបំផុតនៅអាមេរិក តែក៏កំណាញ់ជាងគេលើពិភពលោក

អាមេរិក៖ ប្រាកដណាស់អ្នកបានអានរឿងរ៉ាវអំពីបុរសអ្នកមានល្បីៗ និងវិធីដែលពួកគេរកប្រាក់។ ប៉ុន្តែតើអ្នកធ្លាប់បានឮពីរឿងមេធ្មប់ចម្លែកឬទេ? រឿងរ៉ាវរបស់ស្ត្រីម្នាក់នេះពិតជាមិនធម្មតានោះឡើយ។Heniretta Green គឺជាស្ត្រីអាថ៌កំបាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ Hetty Green ថែមទាំងទទួលបានសៀវភៅនៃកំណត់ត្រាហ្គីណេស ដែលនាងបានក្លាយជាស្ត្រីម្នាក់ដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់ពីនាងទទួលមរណភាព តាមការប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់នាងមានចំនួន ១០០ ទៅ១៥០ លានដុល្លារ (ក្នុងឆ្នាំ ១៩១៦)។ ហើយឥឡូវនេះវានឹងមានប្រហែល ២,៥ ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hetty Green
Hetty Green

Heniretta Green កើតក្នុងឆ្នាំ ១៨៣៤ ក្នុងគ្រួសារមួយដែលមានទ្រព្យសម្បត្តិដ៏ច្រើន។ ឪពុកម្តាយរបស់នាងមានឧស្សាហកម្មនេសាទត្រីបាឡែនដ៏ធំ ហើយក៏ទទួលបានប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មជាមួយចិនផងដែរ។ ម្ដាយរបស់ Henrietta កើតមកពីគ្រួសារអភិជនមួយ ហើយចាប់តាំងពីម្តាយមានជំងឺជាប្រចាំ Hetty ត្រូវទៅរស់នៅជាមួយជីតា។

ជាក់ស្តែងឪពុក និងជីតារបស់នាងមានការគាំទ្រយ៉ាងខ្លាំងលើគំនិតរបស់នាង តាំងពីនាងនៅអាយុ ៦ ឆ្នាំ ហើយនាងជាក្មេងស្រីដែលចូលចិត្តអានកាសែតទាក់ទងនឹងហិរញ្ញវត្ថុ​។ នៅអាយុ ១៣ ឆ្នាំនាងបានក្លាយជាគណនេយ្យករនៅក្នុងអាជីវកម្មរបស់គ្រួសារនាង។ នៅអាយុ ១៥ ឆ្នាំនាងត្រូវបានគេឱ្យទៅសាលារៀនមួយនៅ​ Boston តែ Hetty មានចរិតអាក្រក់ណាស់ ដោយសារនាងតែងតែចូលចិត្តវាយតប់គ្នា និងធ្វើរឿងអាស្រូវជាច្រើននៅសាលា។  

បន្ទាប់ពីត្រឡប់មកផ្ទះវិញ Hetty បានចាប់ផ្តើមធ្វើការនៅក្នុងអាជីវកម្មគ្រួសារ ដោយចូលរួមក្នុងការនេសាទត្រីបាឡែន លក់ត្រី និងបានធ្វើការនៅឯកន្លែងផលិតនាវាផងដែរ។

នៅឆ្នាំ ១៨៦៤ ឪពុកនាងបានទទួលមរណភាព។ គាត់បានចែកទ្រព្យសម្បត្តិឱ្យទៅ Getty ប្រហែល ៧.៥ លានដុល្លារ ហើយជំនួញត្រីបាឡែនត្រូវបានបង្កើតឡើងសម្រាប់បងប្អូនរបស់នាង។ ប៉ុន្តែយោងទៅតាមច្បាប់ ប្រាក់ចំណូលទាំងអស់ដែលបានមកពីអាជីវកម្មគួរតែបានទៅក្រុមគ្រួសារទាំងមូល មិនមែនសម្រាប់មនុស្សម្នាក់ទេ។ តែទោះយ៉ាងណាក៏ដោយ Green បាននិយាយថានាងនឹងសម្លាប់នរណាម្នាក់ដែលព្យាយាមជំទាស់នឹងឆន្ទៈរបស់ឪពុកនាង។ ជាភ័ស្តុតាងនាងបានដុតបំផ្លាញស្រះមួយដែលមានត្រីបាឡែន ៣ ក្បាលជាកម្មសិទ្ធិរបស់គ្រួសារនាង។

ក្រោយមកមីងរបស់នាងបានស្លាប់។ នាងបានប្រគល់ប្រាក់ចំនួន ២ លានដុល្លារដល់សាច់ញាតិ និងជាការធ្វើសប្បុរសធម៌។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតដែលជាគោលបំណងរបស់ Hetty មិនមែនជាការផ្តោតទៅលើប្រាក់នោះទេ ប៉ុន្តែនាងគ្រាន់តែចង់បំភិតបំភ័យសាច់ញាតិរបស់នាងប៉ុណ្ណោះ។

ចំពោះវិធីរកប្រាក់វិញគឺ Hetty ជាមនុស្សម្នាក់ដែលពូកែបំផុត ព្រោះនាងបានបង្កើនទ្រព្យសម្បត្តិរបស់នាង គឺធ្វើតាមយុទ្ធសាស្រ្តដោយមានការវិនិយោគសាច់ប្រាក់សម្រាប់កិច្ចព្រមព្រៀងនាពេលអនាគត និងផ្ទាល់ខ្លួនរបស់នាង។​ មរតកដែលទទួលបានពីឪពុករបស់នាងក្នុងចំនួនទឹកប្រាក់ ៧.៥ លានដុល្លារនោះ គឺនាងបានវិនិយោគលើមូលបត្របំណុលយោធានៃសង្គ្រាមស៊ីវិលអាមេរិក ហើយមិនតែប៉ុណ្ណោះនាងក៏បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនផ្លូវដែកផងដែរ។

https://s5.kh1.co/__image/w=650,h=276,q=100/19/192b80d4c9b6d2f59a3c8458980dc89426dcc926.png

នៅឆ្នាំ ១៩០៧ ភាពវឹកវរក្នុងផ្សារភាគហ៊ុនបានចាប់ផ្តើមឡើងគួរឲ្យបារម្ភនៅសហរដ្ឋអាមេរិក។ Henietta Green រកបានទ្រព្យសម្បត្តិជាច្រើន។ ជាលទ្ធផលនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនពិភពលោក Wall Street បានឈានដល់ទីបញ្ចប់។ នៅពេលដែលធនាគារធំបំផុតទាំង ៩ របស់អាមេរិកប្រកាសក្ស័យធន តែ Green មានដើមទុនគ្រប់គ្រាន់ដើម្បីឱ្យពាណិជ្ជករដែលមានឥទ្ធិពលបំផុតទាំងអស់ជំពាក់បំណុលនាងនៅពេលនោះ។ នាងបានទិញប័ណ្ណបំណុលហ៊ីប៉ូតែករាប់ពាន់ ដែលជាលទ្ធផលនាងបានក្លាយជាម្ចាស់ដីឡូត៍ និងសូម្បីតែតំបន់លំនៅដ្ឋានទាំងមូលនៅក្នុងទីក្រុងមួយចំនួននៃសហរដ្ឋអាមេរិកក៏បានក្លាយជាកម្មសិទ្ធិរបស់នាងដែរ។ ឧទាហរណ៍ នៅទីក្រុងឈីកាហ្គោ។

Henrietta Green ជាស្ត្រីជំនួញដែលទទួលបានជោគជ័យខ្លាំងណាស់ សូម្បីតែរដ្ឋាភិបាលទី ក្រុងញូវយ៉កក៏បានទៅរកនាងដើម្បីកម្ចីប្រាក់ដែរ។

Henrietta Green 
Henrietta Green 

ចំពោះអាហារដែលនាងញ៉ាំ គឺនាងញ៉ាំតែ oatmeal ដែលនៅក្នុងការិយាល័យរបស់នាង។ នាងមិនដែលបើកម៉ាស៊ីនកម្តៅ ហើយមិនដែលប្រើទឹកក្តៅទេ។ Hetty ស្លៀកតែសម្លៀកបំពាក់ខ្មៅចាស់មួយប៉ុណ្ណោះ។ នាងបានបរិភោគអាហារនៅក្នុងភោជនីយដ្ឋានដែលមានតម្លៃថោកបំផុត។ មួយវិញទៀតដើម្បីសន្សំលុយទិញសាប៊ូ នាងបានប្រាប់ឱ្យអ្នកបោកគក់សម្លៀកបំពាក់ គឺគក់ត្រង់កន្លែងដែលប្រឡាក់ តែប៉ុណ្ណោះ។

ដោយសារតែចំណង់ចំណូលចិត្តរបស់នាងក្នុងការស្លៀកសម្លៀកបំពាក់ខ្មៅចាស់របស់នាង ត្រូវបានគេហៅថា“ អាបធ្មប់របស់ Wall Street”។

មួយវិញទៀតរឿងគួរឱ្យខ្លាចបំផុត គឺជារឿងរ៉ាវដែលបានកើតឡើងចំពោះកូនប្រុសរបស់នាងផ្ទាល់។ នៅពេលដែលកូនប្រុសរបស់នាងបាក់ជើង គឺ Henietta Green បាននាំកូននាងទៅគ្លីនិកឥតគិតថ្លៃសម្រាប់អ្នកក្រីក្រ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សបានស្គាល់នាងនៅទីនោះបានបដិសេធមិនស្វាគមន៍នាងនោះទេ។ បន្ទាប់មកនាងក៏ចាប់ផ្តើមព្យាបាលកូនប្រុសរបស់នាងនៅផ្ទះ។ តែលទ្ធផល ការព្យាបាលដោយខ្លួនឯងនាំឱ្យកូនប្រុសរបស់នាងមានអាការៈកាន់តែធ្ងន់ រហូតដល់ត្រូវកាត់ជើង ចោល។

អ្នកស្រី Henrietta បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមក្នុងពេលមានជម្លោះជាមួយអ្នកបំរើរបស់នាងក្នុងឆ្នាំ ១៩១៦ ក្នុងអាយុ ៨០ ឆ្នាំ។

ដូច្នេះតើអ្នកគិតយ៉ាងណាចំពោះរឿងនេះ? តើស្ត្រីម្នាក់នេះមានសតិគ្រប់គ្រាន់ឬទេ? ជាការពិតណាស់ទ្រព្យសម្បត្តិប្រហែលអាចធ្វើឱ្យមនុស្សប្រែប្រួលបាន៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T