ចង់បានចំណាប់អារម្មណ៍ខ្លាំងពេក បែកគំនិតនាំគ្នាជិះម៉ូតូងូតទឹកតាមផ្លូវ (មានវីដេអូ)

//s5.kh1.co/80/8018aa5fdd825c1d3b8aeb7b4fff6b39d9ae168f.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ បងប្អូនស្រីពីរនាក់បាននាំគ្នាងូតទឹក ខណៈពេលពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងខេត្ត East Java

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នារីដែលជាអ្នកកាន់ចង្កូតម៉ូតូ បានប្រើដៃម្ខាងកក់សក់ ចំណែកឯនារីខាងក្រោយវិញ ដួសទឹកពីធុងដែលដាក់នៅចន្លោះកែប ជួយលាងជម្រះសាប៊ូឲ្យ។ ពួកគេទាំងពីរបានចាក់ទឹកលាងជម្រះខ្លួន ធ្វើឲ្យដងផ្លូវមានសភាពសើមនិងបង្កការរំខានដល់ចរាចរណ៍។

ក្រោយពីវីដេអូបង្ហោះទៅលើបណ្ដាញសង្គមរួចមក ប៉ូលិសអាចកំណត់ភិនភាគនិងស្លាកលេខម៉ូតូបានយ៉ាងច្បាស់។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូកន្លងទៅនេះ ពួកគេទាំងពីរត្រូវបានប៉ូលិសនាំខ្លួនចូលធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការប៉ូលិស ហើយថតវីដេអូសុំទោសជាសាធារណៈនិងផ្ដាំផ្ញើទៅកាន់មហាជនដទៃទៀតកុំឲ្យយកគំរូតាម។

បន្ទាប់មកទៀត នាង Icha ក៏បានបង្ហោះសារមួយទៅលើគណនីបណ្ដាញសង្គមអ៊ិនស្ដាក្រាមផ្ទាល់របស់នាង ដោយសរសេរថា៖

«ខ្ញុំមិនបានធ្វើអ្វីខុសទេ ហើយខ្ញុំក៏មិនមែនជាឧក្រិដ្ឋជន ឬមនុស្សអាក្រក់ដែរ។ ខ្ញុំធ្វើដូច្នេះព្រោះតែចង់ឲ្យអ្នកទាំងអស់គ្នាសើចសប្បាយប៉ុណ្ណោះ។»

ជុំវិញរឿងរ៉ាវខាងលើនេះ នារីទាំងពីរនាក់ត្រូវបានប៉ូលិសផាកពិន័យជាទឹកប្រាក់ចំនួន៣៦៧,០០០រ៉ូពី (ប្រមាណ២៦ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T