សង្គ្រាមលោកលើកទី២បញ្ចប់តាំងពីឆ្នាំ១៩៤៥? តែទាហ៊ានជប៉ុននេះ បន្តប្រយុទ្ធដល់១៩៧៤

//s5.kh1.co/24/24c9733857351f43dad570b9119f038b42a9f1e8.png
យល់ដឹង

 ១៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីជប៉ុនបានសុំចុះចាញ់សង្គា្រមលោកលើកទី២ ដោយសារមានការបំផ្ទុះគ្រាប់បែកបរមាណូនៅទីក្រុងហឺរ៉ូស៊ីម៉ា និងណាហ្គាសាគីរួចមក សង្គ្រាមខាងលើក៏បានបញ្ចប់ផងដែរ។ ប៉ុន្តែវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ខណៈមានទាហ៊ានជប៉ុនម្នាក់ មិនបានចេញពីកន្លែកពួនរបស់ខ្លួនដើម្បីសុំចុះចាញ់សង្គ្រាមនោះឡើយ បើទោះបីសង្គា្រមបញ្ចប់ជិត៣០ឆ្នាំក៏ដោយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់នេះ គឺលោកអនុសេនីយឯក Hiroo Onoda ជាមន្រ្តីស៊ើបការណ៍សម្ងាត់ដែលបានដាក់ពង្រាយទៅកាន់ប្រទេសហ្វីលីពីន ដោយកាលណោះត្រូវបានគេបញ្ជាមិនអោយប្រគល់ខ្លួន ហើយរិតតែមិនអាចសម្លាប់ខ្លួននោះឡើយ។

https://s5.kh1.co/__image/w=650,h=325,q=100/bc/bc29611a18a14439781ef8cad7ad3ddf281cc370.png

លោក Onoda មានវ័យ ២២ ឆ្នាំនៅពេលដែលគាត់ ត្រូវបានគេបញ្ជូនទៅកោះ Lubang ក្នុងប្រទេសហ្វីលីពីននៅខែ ធ្នូឆ្នាំ ១៩៤៤។ បទបញ្ជាបានបញ្ជាក់យ៉ាងច្បាស់ថា គាត់ត្រូវតែបំផ្លាញគម្រោងការគ្រប់យ៉ាងរបស់សត្រូវ ហើយមិនត្រូវសុំចុះចាញ់ ឬសម្លាប់ខ្លួនឡើយ។ ការបញ្ជាដ៏ម៉ើងម៉ាត់ ត្រូវបានដក់ជាប់ ក្នុងគំនិតរបស់គាត់យ៉ាងខ្លាំង។ នៅពេលដែលកងកម្លាំងសម្ព័ន្ធមិត្តបានទៅដល់កោះនេះក្នុងឆ្នាំ១៩៤៥ គាត់ និងទាហាន ៣ នាក់ផ្សេងទៀតបានដកថយចូលទៅក្នុងរូងភ្នំ ហើយបានសម្រេចចិត្តបន្តប្រយុទ្ធយ៉ាងក្លៀវក្លាដូចជាទ័ពព្រៃ។

មានតែទាហានជប៉ុនទាំងនោះប៉ុណ្ណោះ ដែលមិនបានចុះចាញ់ ឬបាត់បង់ជីវិតមកទល់អំឡុងឆ្នាំនោះ។ ពួកគេអាចរស់រានបានដោយសារទឹកដោះគោ ដូង ចេក និងក្របីដែលលួចបាន។ ទាំងអស់នេះពួកគេបានបន្តធ្វើសង្គ្រាមម្តងម្កាលជាមួយអាជ្ញាធរក្នុងតំបន់។

ការរស់រានរបស់គាត់ ត្រូវបានល្បីដល់ពិភពលោកនៅឆ្នាំ ១៩៥០ នៅពេលមិត្តម្នាក់របស់គាត់បានវិលត្រឡប់ទៅប្រទេសជប៉ុន។ ម្នាក់ទៀតបានស្លាប់នៅឆ្នាំ ១៩៥០ និងដៃគូទីបីរបស់គាត់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារគ្នាជាមួយទាហានហ្វីលីពីនក្នុងឆ្នាំ ១៩៧២។

Onoda នៅសល់តែម្នាក់ឯង ប៉ុន្តែយ៉ាងណា វាមិនបានបំបាក់ការប្តេជ្ញាចិត្តរបស់គាត់ឡើយ - គាត់បានបន្តឈរជើងជាទាហ៊ានជប៉ុន យ៉ាងរឹងមាំនៅទីនោះអស់រយៈពេល ២ ឆ្នាំទៀត។

ចុងក្រោយ Onoda បានយល់ព្រមចុះចាញ់ នៅពេលដែលអតីតមេបញ្ជាការរបស់គាត់ផ្ទាល់បានទៅកោះដែលគាត់កំពុងលាក់ខ្លួន ហើយបាននិយាយបញ្ចុះបញ្ចូលគាត់ថាសង្គ្រាមបានបញ្ចប់ហើយ នៅទីនេះធ្វើអីទៀត? ក្រោយមកលោក Onoda បានបញ្ជាក់ជំហររបស់ខ្លួន ដោយនិយាយថាការពន្យល់បែបនោះ ជាការប៉ុនប៉ងរបស់រដ្ឋាភិបាលនៅទីក្រុងតូក្យូ ដែលគាំទ្រអាមេរិក ដើម្បីបំផ្លាញបេសកកម្មនេះ។

ទាហ៊ានជប៉ុនរូបនេះ មានអារម្មណ៍ក្រៀមក្រំជាខ្លាំងនៅពេលដែលគាត់ត្រូវចុះចាញ់ និងទម្លាក់កាំភ្លើងចុះនោះ។ ក្រោយមកគាត់ត្រូវបានលើកលែងទោសដោយ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ចំពោះការសម្លាប់ទាំងអស់ដែលគាត់បានប្រព្រឹត្ត។ Onoda បានវិលត្រឡប់ទៅប្រទេសជប៉ុនវិញនៅខែមីនាឆ្នាំ១៩៧៤ ប៉ុន្តែគាត់ពិបាករស់នៅទីនោះណាស់។ គាត់បានសម្រេចចិត្តផ្លាស់ទៅនៅប្រេស៊ីលនៅឆ្នាំ ១៩៧៥ ហើយធ្វើជាកសិករនៅទីនោះតែម្តង។

https://s5.kh1.co/__image/w=650,h=390,q=100/e8/e8ab00d18bc12baed30f6b962734ffaf7ad7d91f.jpg

បន្ទាប់ពីបានអានអត្ថបទមួយដែលសរសេរថាក្មេងប្រុសម្នាក់ បានសម្លាប់ឪពុកម្តាយរបស់ខ្លួនឯងនៅឆ្នាំ១៩៨០ លោក Onoda បានវិលត្រឡប់មកប្រទេសជប៉ុនវិញនៅឆ្នាំ១៩៨៤ ហើយបានបង្កើតជំរុំអប់រំអូណូដាហ្ស៊ីហ្សុជុគូ (សាលារៀន អូណូដា) សម្រាប់អប់រំយុវជនដែលមាននៅទីតាំងផ្សេងៗក្នុងប្រទេសជប៉ុន។ជាការកត់សម្គាល់ គាត់គឺជាបុរសម្នាក់ក្នុងចំណោមបុរសពីរបីនាក់ប៉ុណ្ណោះ ដែលបានបន្តតស៊ូយ៉ាងយូបន្ទាប់ពីសង្គ្រាមបានបញ្ចប់។ដំណើរជីវិតរបស់គាត់ បានបង្ហាញនូវសក្ខីភាពមួយដែលទាហានជប៉ុនមានភាពស្មោះត្រង់មិនប្រែប្រួលចំពោះប្រទេសជាតិរបស់ពួកគេ។លោក Onoda បានទទួលមរណភាពនាឆ្នាំ ២០១៤ ក្នុងវ័យ ៩១ ឆ្នាំ នៅទីក្រុងតូក្យូដោយសារជំងឺខ្សោយបេះដូង៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T