ស្រីលាភ សរសើរភរិយា ព្រាប សុវត្ថិ ពេញៗមាត់ ក្រោយចរិតពិតនៅក្រៅល្អ ទោះស្វាមីជាតារាលំដាប់កំពូល!

//s5.kh1.co/b5/b580a7c674dac31043a5652d3588401e67b66c8f.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ កាន់តែមានក្តីសុខ និងសុភមង្គលយ៉ាងគួរឲ្យសរសើរ ស្របពេលដែរលោកមានភរិយាតែងតែគោរពស្រលាញ់ និងផ្តល់ភាពកក់ក្តៅមកឲ្យគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ​ ភរិយារបស់លោកស្រាប់តែទទួលបាននូវការសរសើរយ៉ាងខ្លាំងពីសិល្បៈករក្រោយ តារាកំប្លែងស្រីលាភ ក្រោយនាងបានជួបនៅក្រៅ បង្ហាញពីចរិតពិតរបស់ភរិយារបស់លោក ជាមួយនឹងសកម្មភាពរួសរាយ រាក់ទាក់ចំពោះសិល្បករជាច្រើន មិនថាក្មេងចាស់នោះទេ។

ជាមួយគ្នានេះដែរ តារាកំប្លែងស្រីរូបនេះ ក៏បានលេចពាក្យសរសើរចំៗតែម្តង ពេលនាងឃើញសកម្មភាពដ៏ល្អគួរឲ្យគោរពបែបនេះថា៖

«សូមកោតសរសេីរ បងស្រី ភរិយា កំពូលតារាចម្រៀងប្រចាំប្រទេស លោក (ព្រាប សុវត្ថិ) ចរិករស់រាយ ទន់ភ្លន់ គួរសម ញញឹមញញែម គ្រប់ពេល ចំពោះរៀមច្បង និងសិស្សប្អូន»។

ជាមួយនឹងសកម្មភាព ក៏ដូចជាពាក្យសរសើរទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលភរិយាលោកមានចរិតនៅក្រៅល្អបែបនេះ ទោះស្វាមីជាតារាលំដាប់កំពូលយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងនាយក្រឹម
ព្រាប សុវត្ថិ និងនាយក្រឹម
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ចរិតភរិយា ព្រាប សុវត្ថិ ពេលនៅក្រៅ
ព្រាប សុវត្ថិស្រីលាភ (កំប្លែង)
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T