យោងតាមកាសែតThe sun បានអោយដឹងថា មានស្ត្រីម្នាក់ ត្រូវប៉ូលីសចាប់ខ្លួន បន្ទាប់ត្រូវគេថតបាន នៅពេលដែលនាងអោយកូនបង្កើត អាយុ ២២ខែ ជក់ខ្សៀ ដែលមានផ្ទុកដើមក្រចៅ។

វីដេអូមិគួរអោយជឿ ដែលថតបានតាមរយៈទូរសព្ទ័នេះ បានបង្ហាញរូប ស្ត្រីឈ្មោះ Rachelle L. Braaten អាយុ ២៤ឆ្នាំ កំពុងកាន់ខ្សៀ  ហើយដាក់ក្នុងមាត់របស់កូនប្រុស លើសពីនេះ នាងថែមទាំងប្រាប់កូនប្រុសរបស់នាង អោយស្រូបក្លិនដើមក្រចៅនោះទៀតផង។ នៅក្នុងវីដេអូនោះដែរ គេអាចលឺសម្លេង របស់ស្ត្រីជាម្តាយកំពុងតែ សើចយ៉ាងសប្បាយ នៅពេល ក្មេងប្រុសព្យាយាមដើរចេញ។

ប៉ូលីសបានអោយដឹងថា កាលពីសប្តាហ៏មុន ប៉ូលីសទៅដល់ផ្ទះរបស់ Braaten ដែលស្ថិតនៅ Centralia រដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិកដើម្បីឃាត់ខ្លួន បន្ទាប់ពីពួកគាត់ បានមើលឃើញវីដេអូនោះ  ប៉ុន្តែនៅពេលនោះ ប៉ូលីស បែរជាបានរកឃើញ ដើមកញ្ជា ចំនួន ៤០ដើម និង កំាភ្លើងមូយដើមបន្ថែមទៀត។

ប៉ូលីសបានបញ្ជាក់ថា ស្ត្រីជាម្តាយ និង បុរសម្នាក់ទៀតជាឪពុករបស់ក្មេងប្រុសរងគ្រោះ ឈ្មោះ Tyler J. Lee អាយុ២៥ឆ្នាំ ត្រូវប៉ូលីសចាប់ឃុំខ្លួន រងចាំការកាត់ទោស ដោយជាប់ចោទ ពីបទ ប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ។ ចំណែកក្មេងប្រុសរងគ្រោះ និង ក្មេងប្រុសម្នាក់ទៀត អាយុ ៥ឆ្នាំជាបងប្រុស ត្រូវបានបញ្ជូនទៅ មណ្ឌលសេវាសង្គម ដើម្បីថែរក្សា។

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាចំពោះវីដេអូនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]