ពិតជាកំពូលចោរមែន! ក្មេងស្រីអាយុ១៧ឆ្នាំ ចូលលួចយន្ដហោះខ្នាតតូច តម្លៃជាង ១ លានដុល្លារ (មានវីដេអូ)

//s5.kh1.co/06/06ebc8c7c9af1d898459de3e90f07c1359f61a10.jpg
សង្គម

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទចូលលួចយន្ដហោះខ្នាតតូចមួយពីក្រុមហ៊ុនអាកាសចរណ៍ King Air 200  ដែលមានតម្លៃជាង ១ លានដុល្លានៅឯអាកាសយានដ្ឋាន Fresno Yosemite ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃពុធកន្លងទៅនេះ។ តែមិនបានសម្រេចត្រូវបានមន្ត្រីប៉ូលិសចាប់ខ្លួនភ្លាមៗ ដោយសារនាងភ័យខ្លាចពីការដេញតាមចាប់របស់ប៉ូលិស ហើយបើកយន្ដហោះមិនបានល្អទៅបុករបង ហើយបណ្ដាលអោយធ្លាក់សង្កត់លើអាគារតូចមួយធ្វើអោយរងការខូចខាតយ៉ាងដំណំ។ បន្តែមិនមាននរណាម្នាក់រងរបួសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹងពីក្រុមមន្ត្រីអាកាសយានដ្ឋានបានប្រាប់ថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីនោះបានចូលទៅអង្គុយក្នុងកាបីនរបស់អ្នកបើកយន្ដហោះដោយពាក់កាសដូចជាពីឡុតអីចឹង។

យ៉ាងណាមិញ ក្មេងស្រីខាងលើត្រូវបានចាប់ខ្លួនហើយនៅចន្លោះម៉ោងប្រហែល ៧ និង ៣០ នាទីព្រឹកនៅឯប្រលានយន្ដហោះ Fresno Yosemite ។ ហើយពេលនេះនាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នសិន មុនពេលបញ្ជូនទៅតុលាការដើម្បីធ្វើការតាមផ្លូវច្បាប់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=634,h=357,q=100/e9/e9082457182654710367f40836683912b5af7e4d.jpg
https://s5.kh1.co/__image/w=634,h=352,q=100/28/289cc607907f4afe37b4f62b042d8f149ffaa4e4.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T