ទីបំផុត Selena កាត់ចិត្តបានពី Justin ហើយកំពុងប្រកាស​រកមិត្តប្រុសថ្មី ដែលមានលក្ខណៈសម្បត្តិបែបនេះ?

//s5.kh1.co/09/0987520f75abc120b0f0cc863c4d644808de198f.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ Selena Gomez បានបញ្ចេញនូវបទចម្រៀងថ្មី «Lose You To Love Me» ដែលត្រូវបានគេសង្ស័យថា អត្ថន័យគឺបានចាក់ដោតទៅនឹងរឿងស្នេហារវាងនាង ជាមួយនឹង Justin Bieber ដែលបច្ចុប្បន្នគឺស្វាមីរបស់តារាម៉ូដែលស្រី Hailey Baldwin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់បច្ចុប្បន្ននេះ Selena ក៏បានបង្ហាញថាទៅកាន់មហាជន ថានាងពិតជាបានកាត់ចិត្តយ៉ាងពិតប្រាកដពីJustin ហើយ ហើយនាងក៏បានបង្កើតរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់ផ្លូវជីវិតស្នេហាថ្មីរបស់នាងផងដែរ។

តួយ៉ាង តាមរយៈកិច្ចសម្ភាសន៍មួយកាលពីថ្មីៗនេះ Selena បានលើកឡើងពីលក្ខណៈសម្បត្តិរបស់បុរស ដែលនាងកំពុងតែវិនិច្ឆ័យចង់បានជាសង្សារថ្មីថា៖

«ខ្ញុំចូលចិត្តធ្វើការណាត់ជួបជាក្រុម ព្រោះវាធ្វើឲ្យខ្ញុំស្រណុកចិត្តមិនសូវខ្មាស។ ខ្ញុំចូលចិត្តបុរសដែលឆ្លាត ធ្វើឲ្យខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍ត្រឹមតែ ៥វិនាទី និងអាចឲ្យខ្ញុំដឹងពីជោគវាសនាជីវិតខ្ញុំក្រោយបានជួបគេ។»

នាងបន្ថែមទៀតថា អនាគតមិត្តប្រុសរបស់នាង គឺជាមនុស្សដែលកំប្លែង មិនក្រអើតក្រទម មិនមានអំនួត ហើយនាងក៏ចូលចិត្តធ្វើដំណើរកម្សាន្ត និងភាពប្រថុយប្រថានផងដែរ៕  

Selena និង Justin 
Selena និង Justin 
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T