ទំនាក់ទំនងមិនធម្មតា! ធ្លាយរូបភាព នាយចឺម និងគូ ស្នេហ៍ សុទ្ធតែធ្លាប់ នាំឲ្យម្តាយស្គាល់

//s5.kh1.co/b9/b9b34d0aaec60c16b36307fd1d5f8121424dba08.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ពេញបណ្តាញសង្គមកាលពីយប់មិញនេះ តារាកំប្លែងនាយចឺម ត្រូវបានបុរសម្នាក់បានវាយបែកក្បាលហូរឈាម និងទ្រោមខ្លួនយ៉ាងដំណំ ក្រោយមានឈ្មោះថាយកសង្សារគេ ទាក់ទងគ្នាអស់ពេលជាច្រើនឆ្នាំ ជាមួយនឹងនារីរូបស្រសស់ ដែលត្រូវបានគេដឹងថាជាតារាម៉ូដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរឿងដ៏កក្រើកមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាចង់ដឹងខ្លាំង ថានេះគឺជារឿងពិត ឬក៏យ៉ាងណាដែលថាតារាប្រុសរូបនេះ ដណ្តើមសង្សារគេរហូតដ៏មានទំនាស់វាយគ្នាបែបនេះ។ ក៏ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែលេចឡើងនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងទំនាក់ទំនងលើសពីមិត្តរបស់តារាប្រុសរូបនេះ និងតារាម៉ូដែលស្រីFar Far។

ដោយក្នុងនោះឃើញថាលោក និងនាង បានបង្ហាញនូវទំនាក់ទំនងរវាងគ្នាជាច្រើន តែងតែបណ្តើរគ្នាដើរលេង និងដំណើរកម្សាន្តនានា ជាពិសេសនោះគឺ នាយចឺម ក៏ធ្លាប់នាំតារាស្រីរូបនេះ ទៅជួប និងណែនាំឲ្យស្គាល់ផងដែរ ទាំងនេះបើយោងតាមរូបភាពដែល បានលេចធ្លាយនៅលើបណ្តាញសង្គម។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការងឿងឆ្ងល់់ ថានេះជារឿងពិតដែលថាតារាប្រុសរូបនេះ ដណ្តើមសង្សារគេ ឬក៏យ៉ាងណា ព្រោះឃើថាទំនាក់ទំនងរបស់តារារូបនេះ និងគូស្នេហ៍ ពិតជាស្និទ្ធិស្នាលនឹងគ្នាខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយចឺម 
នាយចឺម 
ជនបង្ករវាយនាយចឺម 
ជនបង្ករវាយនាយចឺម 
របូសនាយចឺម 
របូសនាយចឺម 
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
រូបភាពទំនាក់ទំនង នាយចឺម និងគូស្នេហ៍
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T