បន្ទាប់ពី នាយចឺម ត្រូវគេវាយបែកក្បាល ដោយសារញ៉ែសង្សារគេរួចមក ស្រាប់តែ ស្រីអ៊ីត ចេញមុខបញ្ចេញមតិភ្លាមៗ

//s5.kh1.co/d7/d7ad98e178914e92dedbe8da5cfa594642ec264c.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបហើយថា កាលពីយប់មិញ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីលេចលឺពត៌មានមកថា នាយចឺម ដែលជាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព ត្រូវបានបុរសមួយរូប ប្រើអំពើហិង្សាយ៉ាងដំណំ ដោយសារតែរូបលោក ញ៉ែសង្សារគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់នឹងពេលនេះ នាយចឺម មិនទាន់ចេញមុខបកស្រាយ បំភ្លឺការពិតនៅឡើយ ធ្វើឲ្យហ្វេនៗងឿងឆ្ងល់ និងចង់ដឹងថាជាការពិត ឫយ៉ាងណា។

ស្រាប់តែ កាលពីយប់មិញ ស្រី អ៊ីត ដែលជាតារាកំប្លែងស្រី និងត្រូវជាមីងបង្កើតរបស់ នាយចឺម បានចេញមុខបកស្រាយ ទាក់ទាក់បញ្ហានេះ ដោយបានបង្ហោះសារមួយឃ្លាថា៖

 « បើមិនប្រាកដមករកខ្ញុំបាន ខ្ញុំមីងគាត់ ឬអាចទៅដល់ផ្ទះគាត់ ក៏បានបើមិនច្បាស់»។

បន្ថែមពីនេះដែរ ស្រី អ៊ីត បានបង្ហោះរូបភាពមួយសន្លឹក ជាមួយនាយចឺម និងជូនពរឲ្យរូបលោកបានជៀសផុតពីរឿងមិនល្អ ជោគជ័យគ្រប់យ៉ាង។

ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ សម្ដែងការព្រួយបារម្ភចំពោះតារាចម្រៀងប្រុសរូបនេះគ្រប់គ្នា ព្រមទាំងនៅតែចាំតាមដាន ការបកស្រាយបំភ្លឺ ពីរូបគេជានិច្ច៕

នាយចឺម
នាយចឺម
ស្រីអ៊ីត
ស្រីអ៊ីត
ស្រីអ៊ីត និងនាយចឺម
ស្រីអ៊ីត និងនាយចឺម
ជនបង្ករបួសដល់នាយចឺម
ជនបង្ករបួសដល់នាយចឺម
របួសនាយចឹម
របួសនាយចឹម
សារដែលស្រីអ៊ីត បានបង្ហោះ
សារដែលស្រីអ៊ីត បានបង្ហោះ
នាយចឺម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T