កែវយឹតអវកាសចន្ទ្រាថតបានទិដ្ឋភាពកាឡាក់ស៊ីពីរកំពុងត្របាញ់បញ្ចូលគ្នា

//s5.kh1.co/31/3113f66d8290d47e776bf17e6dde923d223eab98.png
បច្ចេកវិទ្យា

 ១៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ចន្ទ្រាគឺជាឈ្មោះរបស់កែវយឹតអវកាសមួយរបស់អង្គការណាសាដែលត្រូវបានបង្ហោះទៅទីអវកាសតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយកាលពីពេលថ្មីៗនេះវាបានផ្ដិតយកទិដ្ឋភាពកាឡាក់ស៊ីពីរកំពុងត្របាញ់បញ្ចូលគ្នានៅក្នុងល្បឿន៦លានគីឡូម៉ែត្រក្នុងមួយម៉ោង។ កាឡាក់ស៊ីផ្សំឡើងដោយធូលី ឧស្ម័ន តារានិងប្រព័ន្ធព្រះអាទិត្យផ្សេងៗទៀត រូបធាតុងងឹត ប្រហោងខ្មៅ និងកម្ទេចលោហធាតុផ្សេងៗទៀត។ ជារឿយៗកាឡាក់ស៊ីតែងតែរួមបញ្ចូលគ្នាដោយសារតែទំនាញហើយបង្កើតបានជាក្រុមឬកញ្ចុំកាឡាក់ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពកាឡាក់ស៊ីពីររួមបញ្ចូលគ្នាថតដោយកែវយឹតអវកាសចន្ទ្រា
រូបភាពកាឡាក់ស៊ីពីររួមបញ្ចូលគ្នាថតដោយកែវយឹតអវកាសចន្ទ្រា

កាឡាក់ស៊ីពីរដែលបានរួមបញ្ចូលគ្នាហើយថតបានដោយកែវយឹតអវកាសចន្ទ្រានោះត្រូវបានគេដាក់ឈ្មោះឲ្យថា NGC 6338 ហើយពួកវាទាំងពីរស្ថិតនៅចម្ងាយ៣៨០លានឆ្នាំពន្លឺពីផែនដី។ បន្ទាប់ពីពួកវារួមបញ្ចូលគ្នាជាក្រុមតែមួយ វាអាចនឹងក្លាយជាកញ្ចុំកាឡាក់ស៊ីហើយនឹងនៅតែបន្តរួមបញ្ចូលជាមួយកាឡាក់ស៊ីផ្សេងៗទៀតទៅតាមទំនាញ។ ម៉ាស់សរុបរបស់កាឡាក់ស៊ី NGC 6338 គឺច្រើនជាងម៉ាស់របស់ព្រះអាទិត្យយើងរហូតដល់១០០ទ្រីលានដង។ ម៉ាស់របស់វាបាន៨៣%ពីរូបធាតុងងឹត ១៦%ពីឧស្ម័នក្ដៅ និង១%បានមកពីតារាផ្សេងៗ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T