ក្នុងហ្វេសប៊ុក កំពុងតែច្របូកច្របល់ថា តើរឿងកីឡាករសង្ហា វាយនាយចឺម បែកក្បាល ជារឿងពិត ឬថតMV តែចំណុចទាំងនេះ អាចបញ្ជាក់បាន៩០ភាគរយ

//s5.kh1.co/51/51a2dcd449e35120465b78f015747d07601ef847.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ប៉ៃលិន៖ អាចនិយាយបានថា​ជារឿងកក្រើកខ្លាំង នៅរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយបុរសម្នាក់ ឈ្មោះ ង៉ែត លីទី ដែលពេលនេះ ត្រូវបានគេដឹងថា ជាកីឡាករ បានវាយ តារាចម្រៀងប្រុស ប្រចាំផលិតកម្ម សាន់ដេ នាយ ចឺម ឡើងបែកក្បាល ត្រូវការដេរអស់៥ថ្នេរ របួសដៃសងខាង និងទូរស័ព្ទបែកខ្ទេច មើលលែងយល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា​មានដំណឹងបែបនេះក៏ដោយ ក៏មានមហាជន នៅតែគិតថា ជាការថតវីដេអូចម្រៀង ព្រោះថា កាលពីថ្ងៃអាទិត្យកន្លងទៅ នាយចឺម បានបង្ហោះថា​ចម្រៀងរបស់លោក បែបជាអត្ថន័យពាក់ព័ន្ធនឹង សង្សារគេ​នឹងចេញឆាប់ៗ។ ដូច្នេះទើបធ្វើឲ្យ គ្រប់គ្នា គិតថា គ្រាន់តែ ការថតវីដេអូចម្រៀងតែប៉ុណ្ណោះ ដើម្បីចង់ឲ្យផ្ទុះ មុនពេលចេញផ្សាយ។

ប៉ុន្តែ​ក៏មានភស្តុតាងមួយចំនួន​ ក៏អាចបញ្ជាក់បានថា​វាជាការពិតផងដែរ ដោយសារតែ កាលពីម្សិលមិញ លោកពិតជាទៅច្រៀង នៅខេត្តប៉ៃលិនពិតមែន។ ហើយជាពិសេស ក៏មានរូបថត ត្រូវគេថតបាន ពេលលោកទៅរកប៉ូលីស ដើម្បីប្រាប់ពីព័ត៌មានលម្អិតផងដែរ ជាមួយនឹងទឹកមុខ​ស្រងូតស្រងាត់ និងភិតភ័យយ៉ាងខ្លាំង។ អ្វីដែលកាន់តែចាប់អារម្មណ៍ ក៏មានបងប្អូននៅក្នុងខេត្ត ប៉ៃលិន បានឃើញ និងនិយាយថា​វាជារឿងពិតប្រាកដមែន ដែលនាយចឺម ត្រូវគេវាយយ៉ាងធ្ងន់ធ្ងរបំផុត។

យ៉ាងណាមិញ ខណៈពេលនេះ វាស្ថិតក្នុងស្ថានការណ៍ ស្រពិចស្រពិលខ្លាំង  ដោយសារតែកើតឡើងលើតារា តែក៏អាចនិយាយបានថា ភស្តុតាងខាងលើ ក៏អាចបញ្ជាក់បានថា ជារឿងពិត ៩០ភាគរយដែរ។ សង្ឃឹមថា នាយចឺម នឹងចេញមុខបកស្រាយ នូវរឿងរ៉ាវទាំងអស់នេះ ក្នុងពេលឆាប់ៗ៕

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
មុនថ្ងៃកើតហេតុមួយថ្ងៃ នាយចឺម ពិតជាមានវត្តមាន នៅប៉ៃលិនមែន
មុនថ្ងៃកើតហេតុមួយថ្ងៃ នាយចឺម ពិតជាមានវត្តមាន នៅប៉ៃលិនមែន
បុរសរូបសង្ហា ដែលជាជនវាយ នាយចឺម ហើយក៏ជាកីឡាករដូចគ្នា
បុរសរូបសង្ហា ដែលជាជនវាយ នាយចឺម ហើយក៏ជាកីឡាករដូចគ្នា
បុរសរូបសង្ហា ដែលជាជនវាយ នាយចឺម ហើយក៏ជាកីឡាករដូចគ្នា
បុរសរូបសង្ហា ដែលជាជនវាយ នាយចឺម ហើយក៏ជាកីឡាករដូចគ្នា
រូបភាព ដែលនាយចឺម ទៅរកប៉ូលីស
រូបភាព ដែលនាយចឺម ទៅរកប៉ូលីស
ស្នាមរបួសត្រង់ដៃ ដូចមិនមែនជាស្នាមរបួសក្លែងក្លាយទេ
ស្នាមរបួសត្រង់ដៃ ដូចមិនមែនជាស្នាមរបួសក្លែងក្លាយទេ
ទូរស័ព្ទរបស់លោក ត្រូវបានបែកខ្ទេច
ទូរស័ព្ទរបស់លោក ត្រូវបានបែកខ្ទេច
ឈើដែល ជនសង្ស័យ បានវាយទៅកាន់ នាយចឺម
ឈើដែល ជនសង្ស័យ បានវាយទៅកាន់ នាយចឺម
នាយចឺម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T