កុំចេះតែហ៊ាន តារាក៏វាយដែរ! ក្តៅៗ នាយចឺម ត្រូវប្រុសស្អាតម្នាក់ វាយបែកក្បាល ព្រោះឆាតញ៉ែសង្សារគេ

//s5.kh1.co/3b/3be2ad7a8f371abd90ccb50734ff61732e0a501d.jpg
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០១៩ ៨ល្ងាច · ៤ ឆ្នាំមុន

ប៉ៃលិន៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល កាលពីវេលាល្ងាច ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានករណីបុរសម្នាក់ បានវាយ តារាចម្រៀងប្រុស​ប្រចាំ ផលិតកម្ម សាន់ដេ នាយ​ចឺម យ៉ាងដំណំ រហូតមានឃើញឈាមហូរជោគពេញក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលជាជនសង្ស័យ មានឈ្មោះថា ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈើ មកវាយជនរងគ្រោះឈ្មោះ សុខ មេសា ហៅ នាយចឺម បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង​ បែកក្បាលចំនួន៥ថ្នេ​រ និងបែកទូរស័ព្ទខ្ទេចមើលលែងយល់ផងដែរ។

ចំពោះមូលហេតុដែល បណ្តាលឲ្យជនសង្ស័យ បានវាយ ទៅកាន់ តារាចម្រៀងប្រុសរូបនេះ ដោយសារតែ រូបគេ​បានចោទប្រកាន់ថា នាយចឺម បានឆាតញ៉ែសង្សារគេ ធ្វើឲ្យកើតចិត្តប្រច័ណ្ឌយ៉ាងខ្លាំង រហូតឈានដល់ដំណាក់កាល វាយដំ យ៉ាងដូច្នេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕

យ៉ាងណាមិញ ខណៈមកទល់ពេលនេះ នាយចឺម ក៏មិនទាន់បកស្រាយ​ច្រើននោះដែរ ជុំវិញដំណើរដើមទង ថាតើ មានរឿងអ្វីកើតឡើងខ្លះ ទម្រាំឈានដល់ ការប្រើអំពើហិង្សាបែបនេះ ចាំរង់ចាំតាមដាន​ជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៕

នាយចឺម
នាយចឺម
បុរសជាជនសង្ស័យ ដែលបានវាយនាយចឺម
បុរសជាជនសង្ស័យ ដែលបានវាយនាយចឺម
ឈើដែលជនសង្ស័យ បានវាយទៅកាន់នាយចឺម
ឈើដែលជនសង្ស័យ បានវាយទៅកាន់នាយចឺម
ទូរស័ព្ទរបស់នាយចឺម
ទូរស័ព្ទរបស់នាយចឺម
ដៃរបស់នាយចឺម ក៏រងរបួសខ្លាំងដែរ
ដៃរបស់នាយចឺម ក៏រងរបួសខ្លាំងដែរ
នាយចឺម
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T