ការស្ទង់មតិមួយបង្ហាញថា ស្ត្រីភាគច្រើនចាប់អារម្មណ៍បុរសរាងធាត់ដុះក្បាលពោះបន្តិច ជាងបុរសសាច់ដុំពោះ៦កង់

//s5.kh1.co/ef/ef4b04a26cf02b613d8054a44827383235a3b496.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ សង្កេតឃើញថា បច្ចុប្បន្ននេះស្ត្រីមួយចំនួនបានឲ្យតម្លៃយ៉ាងខ្លាំងទៅលើបុរសសាច់ដុំពោះ៦កង់ ប៉ុន្ដែការស្ទង់មតិមួយបានបង្ហាញថា ស្ត្រីភាគច្រើនគិតថាបុរសរាងធាត់ គួរឲ្យចាប់អារម្មណ៍ និងមានភាពទាក់ទាញជាងបុរសសាច់ដុំពោះ៦កង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនផ្ដល់សេវាកម្មហាត់ប្រាណ Planet Fitness បានបើកការស្ទង់មតិអនឡាញមួយចំពោះស្ត្រីចំនួន ២,០០០នាក់ ហើយលទ្ធផលបានបង្ហាញថា ៧០ភាគរយនៃស្ត្រីទាំងនោះចាប់អារម្មណ៍បុរសដែលមានទម្ងន់លើសស្ដង់ដារ១០គីឡូក្រាម។ មិនត្រឹមតែប៉ុណ្ណោះ ៧៨ភាគរយនៃស្ត្រីទាំងនោះ គិតថាបុរសដែលមានរាងធាត់មើលទៅគួរឲ្យមានទំនុកចិត្តខ្ពស់ ចំណែក៨០ភាគរយផ្សេងទៀត ពួកនាងមានមោទកភាពរៀបការជាមួយបុរសដែលមានរាងធាត់។

ការសិក្សាមួយបានឲ្យដឹងដែរថា បុរសដែលមានរាងធាត់ចូលចិត្តស្លៀកសំលៀកបំពាក់បែបរលុងគឺជាចំនុចដ៏ល្អមួយសម្រាប់បង្កើនមេជីវិតឈ្មោលក្នុងរាងកាយ ហើយមានភាពងាយស្រួលដល់ការបង្កកំណើតកូន។  ចំណែកឯ ៤៧នៃចំនួនស្ត្រីចូលរួមស្ទង់មតិ ជឿជាក់ថារាងធាត់ដុះក្បាលពោះបន្ដិចនឹងក្លាយទៅជារាងដែលគ្រប់គ្នាចាប់អារម្មណ៍ដូចនឹងរាងសាច់ដុំពោះ៦កង់ដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លទ្ធផលនៃការស្ទង់មតិ
លទ្ធផលនៃការស្ទង់មតិ
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T