អីយ៉ាស់ ក្រុមហ៊ុន OPPO បង្ហាញផលិតផលថ្មីទាំង ១៥ របស់ខ្លួន ដែលនឹងបំពាក់បច្ចេកវិទ្យា 5G!

//s5.kh1.co/1e/1e06691d4758a905c9294c57a7a9eb793792e44c.jpg
បច្ចេកវិទ្យា

 ១៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន OPPO បានបើកដំណើរការមជ្ឈមណ្ឌល Hub Center ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច ដ៏ធំរបស់ខ្លួនជាផ្លូវការ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ «ផ្សារភ្ជាប់ទាំងអស់គ្នាដើម្បីអនាគត»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះមុខ ប្រតិបត្តិករ ដៃគូសហការ និងប្រព័ន្ធផ្សព្វផ្សាយច្រើនជាង ៣០០នាក់ OPPO បានប្រកាស និងដាក់បង្ហាញសមិទ្ធផលថ្មីចំនួន ១៥ សម្រាប់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងបំពាក់មកនូវជាមួយបច្ចេកវិទ្យា 5G ឈានមុខគេ រួមមាន Router WiFi OPPO 5G CPE T1 កាសឥតខ្សែ Enco Free  cloud gaming devices  វ៉ែនតា AR  ស្មាតហ្វូនកាមេរ៉ាបង្កប់ក្រោមអេក្រង់ --

- ការផ្លាស់ប្តូរយុទ្ធសាស្ត្រសាជីវកម្ម និងធ្វើការជាមួយដៃគូ ដើម្បីទទួលបានជោគជ័យរួមគ្នា

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ តំបន់អាស៊ីប៉ាស៊ីហ្វិច គឺជាជំហរគោលដៅយុទ្ធសាស្រ្តពង្រីកទីផ្សាររបស់ក្រុមហ៊ុន OPPO។ សព្វថ្ងៃនេះ OPPO បានក្លាយជាម៉ាកដែលទទួលបានការទុកចិត្តពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងតំបន់ ជាង ១០០ លាននាក់។ ការកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ក្រុមអ្នកជំនាញ បណ្តាញដៃគូសហការជិតស្និទ្ធ ក៏ដូចជាផលិតផល និងសេវាកម្មល្អជាងគេ បានជម្រុញឲ្យ OPPO ក្លាយទៅជាម៉ាកទូរស័ព្ទឈានមុខគេ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច។

ការលេចចេញនូវបច្ចេកវិទ្យា ទំនាក់ទំនងតាមទូរស័ព្ទចល័តជំនាន់ក្រោយ បង្កើតឧបសគ្គថ្មី សម្រាប់ក្រុមហ៊ុន ក្នុងការពុះពារ និងចាប់យកឱកាសអភិវឌ្ឍន៍ធនធាន។ ផ្អែកលើ «ផ្នត់គំនិតជាសកល, សកម្មភាពជាមូលដ្ឋាន» ក្រុមហ៊ុន OPPO ប្តេជ្ញារៀបចំធនធានសកលដ៏ល្អបំផុត ដើម្បីជាកម្លាំងចលករ ក្នុងការអភិវឌ្ឍទីផ្សារក្នុងស្រុក និងធ្វើវិស្វកម្មផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់អាជីវកម្មសកល ដើម្បីវិវត្តទៅជាក្រុមហ៊ុនបច្ចេកវិទ្យាសិក្សាស្រាវជ្រាវឈានមុខ R&D

រយៈពេល ៣ឆ្នាំខាងមុខ​ OPPO  នឹងវិនិយោគទឹកប្រាក់ចំនួន ៧កោដិដុល្លារអាមេរិក លើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R&D ក៏ដូចជាបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាឈានមុខគេ រួមមានបច្ចេកវិទ្យា 5G 6G AI AR តំបន់ផ្ទុកទិន្នន័យធំៗ និងប្រព័ន្ធបច្ចេកវិទ្យាស្នូលទាំង Hardware និង Software ដើម្បីស្វែងរកលទ្ធភាពច្នៃបង្កើតថ្មី សម្រាប់យុគសម័យទំនាក់ទំនងឆ្លាតវៃឥតដែនកំណត់។

លោក Alen Wu អនុប្រធាន និងជាប្រធានផ្នែកលក់ Global OPPO បានអត្ថាធិប្បាយថា៖

« OPPO មិនត្រឹមតែជាក្រុមហ៊ុនផលិតស្មាតហ្វូនប៉ុណ្ណោះទេ។ តាមពិតស្មាតហ្វូនគ្រាន់តែជាឧបករណ៍សម្រាប់ OPPO ក្នុងការផ្តល់នូវផល និងសេវាកម្មបច្ចេកវិទ្យាចម្រុះតែប៉ុណ្ណោះ។ក្រុមហ៊ុន OPPO នឹងបន្តពង្រឹងសមត្ថភាពផ្នែក Hardware Software សេវាកម្ម ក៏ដូចជាការពង្រីកវត្តមានរបស់ខ្លួននៅក្នុងវិស័យ IoT ។ ក្រឡេកមើលទៅអនាគត យើងនឹងធ្វើការជាមួយអតិថិជន និងដៃគូរបស់យើងជាសកលដើម្បីបើកឱកាសកាន់តែច្រើន»។

លោក Alen Wu
លោក Alen Wu

ជាផ្នែកមួយដ៏សំខាន់របស់សម្ព័ន្ធ OPPO ជាសកល  ក្រុមហ៊ុន OPPO នឹងធ្វើសមទានបត់បែន ក្នុងការបើកដំណើរការមជ្ឈមណ្ឌល Hub Center ប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិច ដ៏ធំតាមរយៈការពង្រឹងសមត្ថភាពប្រតិបត្តិការជាស៊េរី ដូចជា​ ការជ្រើសរើសបុគ្គលិកក្នុងតំបន់ ការកសាងបណ្តាញ សេវាកម្មបម្រើអតិថិជន កំណែរទម្រង់ផលិតផល ការសហការជាមួយម៉ាកនានា ក៏ដូចជាការធ្វើទីផ្សារ។

លោក Jimmy Yi ប្រធានក្រុមហ៊ុន OPPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖

« សេចក្តីប៉ងប្រាថ្នារបស់ OPPO គឺក្លាយជាម៉ាកឈានមុខគេ នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច ជាជាង «ម៉ាកដែលមានចំណែកទីផ្សារឈានមុខគេ»។ ដូច្នេះយើងបានកំពុងវិវត្តខ្លួនលើសពីក្រុមហ៊ុនស្មាតហ្វូន រួចទៅហើយ តាមរយៈការកំណត់ទិសដៅ ពង្រីកអាជីវកម្មបន្ទាប់លើការផលិតឧបករណ៍ប្រើប្រាស់ឆ្លាតវៃ សម្រាប់មនុស្ស និងសម្ភារៈប្រើប្រាស់នៅក្នុងគេហដ្ឋានជាមួយនឹងមាតិកាឆ្លាតវៃ ក៏ដូចជាសេវាកម្មអ៊ីនធឺណែតទូរស័ព្ទ។  ការបង្កើតនូវមជ្ឈមណ្ឌល Hub Center នេះឡើង គឺដើម្បីតភ្ជាប់ទំនាក់ទំនងទីផ្សារ និងអភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារតាមតំបន់នានា។ យើងនឹងធ្វើការទំនងទំនាក់ដៃគូសហការរបស់យើងផងដែរ សម្រាប់ឈោងចាប់យកឱកាស និងបង្កើតនូវគុណតម្លៃបន្ថែមទៀត។ ជាចុងក្រោយ យើងក៏នឹងភ្ជាប់អ្នកប្រើប្រាស់របស់យើង ទៅនឹងឧបករណ៍វៃឆ្លាតយ៉ាងច្រើន ដើម្បីផ្តល់នូវបទពិសោធន៍នៃការតភ្ជាប់ឆ្លាតវៃ»។

លោក Jimmy Yi
លោក Jimmy Yi

- ការដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិច ឆ្ពោះទៅរកបច្ចេកវិទ្យា 5G  និងប្រព័ន្ធអេកូឡូស៊ី បណ្តាញទំនាក់ទំនងឆ្លាតវៃថ្មី

OPPO ជាក្រុមហ៊ុនអន្តរជាតិមួយ ដែលបានបោះជំហរត្រួសត្រាយ ផ្នែកបច្ចេកវិទ្យា 5G ហើយបានបង្កើតកុ្រមជំនាញផ្នែកទូរគមនាគមន៍ស្តង់ដារ នៅក្នុងឆ្នាំ ២០១៥ និងបានដាក់ពាក្យស្នើសុំប៉ាតង់ស្តង់ដារ បច្ចេកវិទ្យា 5G សម្រាប់ប្រទេសជាង ២០ ទូទាំងពិភពលោក ហើយក្នុងនោះ សហគ្រាសធំៗចំនួន ២៥,០០០ ត្រូវបានទទួលការអនុម័តពីការស្នើសុំប័ណ្ណប៉ាតង់។ ជាមួយនឹង ដំណើរការពាណិជ្ជកម្ម 5G កាលពីខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន OPPO បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសស្វីស ក្នុងការបើកដំណើរការជាផ្លូវការនូវ OPPO Reno 5G លើទីផ្សារប្រទេសស្វីស ចក្រភពអង់គ្លេស អូស្រ្តាលី និងអ៊ីតាលី។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ GfK បង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិច សម្រេចបាន ៥០% នៃការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅឆ្នាំ ២០១៩ ហើយនឹងបន្តរក្សាសន្ទុះកំណើនដោយសារការនិយមគាំទ្រ។ សម្រាប់យុគសម័យ 5G ខាងមុខនេះ ត្រូវបានគេរំពឹងថានឹងលក់បាន ១៧០ លានគ្រឿង នៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោក។ នៅពេលពាណិជ្ជកម្ម 5G រីកសុះសាយ ក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច នាឆ្នាំ ២០២០ នឹងបង្កើតឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មាននៅក្នុងតំបន់មួយនេះ។ លើសពីនេះទៀត អត្រាកំណើននៃទីផ្សារទំនិញបច្ចេកវិទ្យា (រាប់បញ្ចូលទាំង IoT --) នឹងជម្រុញឲ្យអាស៊ីប៉ាស៊ីហ្វិច ក្លាយជាតំបន់ឈានមុខលំដាប់ពិភពលោក្នុងឆ្នាំ ២០២០ ដល់ទៅជាង ៥% ឯណោះ។

នៅក្នុងព្រឹត្តិការណ៍នេះ សម័្ពន្ធដៃគូ «គម្រោង OPPO 5G» នឹងបន្តសហការជាមួយនឹងដៃគូថ្មីចំនួន ១៥ បន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ ថ្ងៃអនាគត មជ្ឈមណ្ឌល APAC Hub Center ដ៏ធំរបស់ក្រុមហ៊ុន OPPO នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូសហការ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ជាចង្វាក់ផលិតកម្ម ដើម្បបង្កើតនូវផលិតផល 5G ដល់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។

លោក Henry Tang ប្រធានផ្នែកវិទ្យាសាស្ត្រ 5G បាននិយាយថា៖

« ជាមួយនឹងភាពចាស់ទុំនៃបច្ចេកវិទ្យា 5G និងកំណែទម្រង់ទិន្នន័យធំៗ កុំព្យូទ័រ សមត្ថភាព AI យើងនឹងបើកទូលាយសម្រាប់ការអភិវឌ្ឍ  ដែលដឹកនាំឆ្ពោះទៅកាន់ការក្តោបក្តាប់ផលិតផល និងសេវាកម្មឈានមុខគេ។ យុគសម័យ 5G ឆ្នាំ ២០២០ ខាងមុខនេះ OPPO នឹងពង្រឹងជំហានផលិតសម្ភារៈបច្ចកវិទ្យា 5G ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី ប្រសើរជាងមុនដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក»។

លោក Henry Tang
លោក Henry Tang

លោក Jim Tran នាយករងជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រង ក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនទូរស័ព្ទ បាននិយាយថា៖

«ថ្នាក់ដឹកនាំរបស់យើង សុទ្ធតែមានប​ទពិសោធជាមួយនឹងបច្ចេកវិទ្យា 5G ហើយ OPPO ជឿជាក់ថា នឹងអាចនាំមុខក្នុងផលិតផល 5G។ ជាមួយក្រុមហ៊ុន OPPO យើងនឹងសហការយូរអង្វែង និងមានឆន្ទះច្នៃប្រឌិតបង្កើតថ្មីដូចគ្នា។ ឆ្នាំ ២០២០ យើងនឹងផ្គតផ្គង់ OPPO ជាមួយនឹងផលិតផលសម្រេចចុងក្រោយសម្រាប់ទូរស័ព្ទ និងឆ្ពោះទៅកាន់ភាពជោគជ័យក្នុងយុគសម័យ 5G»

ក្រុមហ៊ុនបន្ទះឈីប Qualcomm បានចាប់ជាដៃគូជាមួយ ក្រុមហ៊ុន OPPO ក្នុងការបំពាក់បន្ទះឈីប Snapdragon 865 លើស្មាតហ្វូនកំពូលរបស់ OPPO សម្រាប់ឆ្នាំ២០២០។ ដើម្បីទ្រទ្រង់បច្ចេកវិទ្យា 5G ក្នុងតំបន់បានមុនគេ ក្រុមហ៊ុន Qualcomm ក៏បានកំពុងបំពាក់បន្ទះឈីប Snapdragon X55 5G Modem លើ Router OPPO 5G CPE T1 ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះ។

លោក Jim Tran
លោក Jim Tran

ឆ្លើយតបនឹងពាណិជ្ជកម្មអន្តរជាតិបច្ចេកវិទ្យា 5G និងគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ក្រុមហ៊ុន OPPO ជឿជាក់ថា «បណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃ» ជំនួស IoT នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់។ ចុងបញ្ចប់ លោក Bobee Liu នាយករង និងនាយកនៃឧបករណ៍ចល័តឆ្លាតវៃ និយាយថា៖

«សព្វថ្ងៃនេះ IoT បច្ចេកវិទ្យា 5G Cloud និងបច្ចេកវិទ្យា AI កំពុងប្រតិបត្តិការណ៍នៅក្នុងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សជាតិ។ យើងមានគោលដៅបង្កើតមនុស្សយន្ត ឧបករណ៍ចម្រុះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ទាំងនៅក្នុងផ្ទះ ការិយាល័យ និងមធ្យោបាយធ្វើដំណើរ ដោយផ្អែកលើមូលដ្ឋាន ទំនាក់ទំនង និងបទពិសោធន៍ផលិតផលជាចម្បង។ យើងនឹងបន្តពង្រីកសមត្ថភាពបណ្តាញទំនាក់ទំនង ការកសាងនូវសេវាទំនាក់ទំនង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីអស្ចារ្យដល់អ្នកប្រើប្រាស់»។

លោក Bobee Liu
លោក Bobee Liu

លោក Morten Bangsgaard នាយកនៃមន្ត្រីព័ត៌មានវិទ្យា Maxis បាននិយាយថា៖

«ក្នុងនាមជាក្រុមហ៊ុន ស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី បណ្តាញទំនាក់ទំនងឆ្លាតវៃចុងក្រោយ OPPO និង Maxis បានសហការគ្នាដាក់ដំណើរការនូវបណ្តាញ 5G សម្រាប់កម្មវិធីនេះទាំងមូលទុកជាបទពិសោធន៍។»

លោកបន្ថែមថា៖

« Maxis ពិតជាមានមោទនភាព សម្រាប់ការផ្គត់ផ្គង់សេវាកម្មបណ្តាញបច្ចេកវិទ្យា 5G នៅក្នុងកម្មវិធីសម្ពោធយុទ្ធសាស្ត្រក្រុមហ៊ុន OPPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនេះ។ វាជាការបង្ហាញនូវភាពនាំមុខគេ នៃបច្ចេកវិទ្យាប្រព័ន្ធ 5G។​ នៅ Maxis យើងបានដំណើរការ បណ្តាញបច្ចេកវិទ្យា 5G សម្រាប់ទំនាក់ទំនងដ៏ឆ្លាតវៃនាថ្ងៃអនាគត។ ជាមួយនឹងស្មាតហ្វូនដែលទ្រទ្រង់បច្ចេកវិទ្យា 5G អាចដោនឡូត វីដេអូ AR ជំនាន់ចុងក្រោយ និង VR ក្នុងល្បឿនលឿនបំផុត។ យើងពិតជារំភើបខ្លាំងណាស់ នៅពេលដែលបច្ចេកវិទ្យា 5G គឺជាសក្តានុពលដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ និងពាណិជ្ជកម្ម»។

OPPO 5G CPE T1 នៅក្នុងព្រឹត្តិការណ៍ OPPO អាស៊ីប៉ាស៊ីហ្វិច
OPPO 5G CPE T1 នៅក្នុងព្រឹត្តិការណ៍ OPPO អាស៊ីប៉ាស៊ីហ្វិច
លោក Bobee Liu
លោក Bobee Liu
កាសឥតខ្សែ OPPO Enco Free true wireless headphone
កាសឥតខ្សែ OPPO Enco Free true wireless headphone
OPPO និង ក្រុមហ៊ុន Maxis រួមគ្នាដំណើរការ បណ្តាញបច្ចេកវិទ្យា 5G
OPPO និង ក្រុមហ៊ុន Maxis រួមគ្នាដំណើរការ បណ្តាញបច្ចេកវិទ្យា 5G

អាស៊ីប៉ាស៊ីហ្វិច គឺជាតំបន់ដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ចពិភពលោក ដែលត្រូវបានរំពឹងទុកសម្រាប់ឱកាសអភិវឌ្ឍន៍បច្ចេកវិទ្យា 5G និងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់បណ្តាញទំនាក់ទំនងឆ្លាតវៃ។ ក្រុមហ៊ុន OPPO នឹងបន្តសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងបង្កើតនូវស្នូលបច្ចេកវិទ្យាថ្មី៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T