SpaceX បញ្ជូនផ្កាយរណបទៅទីអវកាសដើម្បីចែកចាយបណ្ដាញសកល (អ៊ីនធឺណិត) ទៅកាន់តំបន់កោះដាច់ស្រយាល

//s5.kh1.co/2e/2ef774614bda897493d3e840adc910a617acaa59.jpg
បច្ចេកវិទ្យា

 ១៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ប្រជាជនភាគច្រើនដែលរស់នៅលើដែនកោះជាប់មហាសមុទ្រប៉ាស៊ីហ្វីករវាងឆ្នេរខាងត្បូងទ្វីបអាស៊ី និងអូស្ត្រាលីបានរស់នៅផ្ដាច់ខ្លួនចេញពីយុគសម័យឌីជីថល។ លោក Christian Patouraux ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផ្កាយរណប Kacific បានថ្លែងប្រាប់សារព័ត៌មាន CNN​ ថាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញសកលភាគច្រើនគិតថានៅតំបន់នោះប្រហែលមិនសូវមានមនុស្សរស់នៅច្រើន ឬមិនត្រូវការភ្ជាប់ទំនាក់ទំនងអ្វីទេ ហើយក្រុមហ៊ុនទាំងនោះមិនអាចស្វែងរកប្រាក់ចំណេញបានឡើយ ប៉ុន្តែលោក Patouraux មិនបានគិតដូច្នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កាយរណប Kacific សម្រាប់ចែកចាយបណ្ដាញសកល
ផ្កាយរណប Kacific សម្រាប់ចែកចាយបណ្ដាញសកល

កាលពីល្ងាចថ្ងៃចន្ទរ៉ុកកែត SpaceX បានបញ្ជូនផ្កាយរណប Kacific ទៅទីអវកាស ហើយមិនយូរនោះទេប្រជាជនចំនួន១លាននាក់នៅលើដែនកោះទាំងនោះនឹងអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកបានហើយ។​ ឧបសគ្គដ៏ធំបំផុតដែលរារាំងដំណើរការចែកចាយបណ្ដាញសកល ឬ អ៊ីនធឺណិតល្បឿនលឿនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីក គឺដោយសារសណ្ឋានដី ហើយខ្សែកាបអុបទិកដែលលាតសន្ធឹងក្រោមសមុទ្រអាត្លង់ទិកមានតម្លៃថ្លៃ។

រ៉ុក្កែត SpaceX បញ្ជូនផ្កាយរណប Kacific ទៅទីអវកាស
រ៉ុក្កែត SpaceX បញ្ជូនផ្កាយរណប Kacific ទៅទីអវកាស

ជាមួយគ្នានេះដែរសេវាកម្មចែកចាយបណ្ដាញសកលផ្ដល់ឲ្យតែតំបន់ទីប្រជុំជន ចំណែកតំបន់ជនបទមិនត្រូវបានគេអើពើ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រជាជនប្រមាណ ៨០% រស់នៅក្នុងទីជនបទ ហើយបណ្ដាញទំនាក់ទំនងផ្សេងៗនៅមានការខ្វះខាត នេះបើយោងតាមការលើកឡើងរបស់លោក Patouraux។ ផ្កាយរណប Kacific-1 គឺជាផ្កាយរណបជំនាន់ថ្មីដែលមានសមត្ថភាពខ្ពស់ជាងផ្កាយរណបជំនាន់មុនៗ ហើយវាអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើនទៀតផង។

ប្រជាជនអាស៊ីប៉ាស៊ីហ្វីកប្រមាណជា៨០%រស់នៅក្នុងទីជនបទ 
ប្រជាជនអាស៊ីប៉ាស៊ីហ្វីកប្រមាណជា៨០%រស់នៅក្នុងទីជនបទ 

ផ្កាយរណប Kacific-1 នឹងបញ្ជូនបណ្ដាញសកលទៅកាន់ស្ថានីយទទួលនៅលើដី រួចវានឹងចែកចាយបន្តទៅកាន់អង់តែនផ្សេងៗទៀត។ លោក Patouraux បាននិយាយថាការដំឡើងអង់តែនតាមផ្ទះនីមួយៗត្រូវចំណាយខ្ពស់ចាប់ពី ៥០០ ទៅ១,០០០ដុល្លារ ប៉ុន្តែការដំឡើងវានៅតំបន់សាលារៀន មន្ទីរពេទ្យ និងតំបន់ប្រជុំជនអាចឲ្យមនុស្សជាច្រើនបានប្រើប្រាស់បណ្ដាញសកល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T