រំភើបណាស់! ម្ដាយស្រែកទ្រហោយំឱបកូនប្រុស ក្រោយពីវង្វេងគ្នាអស់រយៈពេល៣០ឆ្នាំ (មានវីដេអូ)

//s5.kh1.co/47/47b83eca1b8b944b7d30886615d9c2b5feffd8de.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ចិន៖ លោក Li Jian អាយុ៣៣ឆ្នាំ បានដើរវង្វេងពីគ្រួសារតាំងពីអាយុ៣ឆ្នាំមកម៉្លេះ ក្នុងទីក្រុង Changzhi កាលពីឆ្នាំ១៩៨៩។ គាត់ត្រូវបានបុរសម្នាក់ប្រទះឃើញនៅស្ថានីយ៍រថភ្លើង ហើយក៏យកទៅចិញ្ចឹមធ្វើជាកូននៅក្នុងទីក្រុងមួយ ដែលមានចម្ងាយ១៤៤គីឡូម៉ែត្រពីផ្ទះឪពុកម្ដាយបង្កើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់ប៉ូលិសបានឲ្យដឹងថា លោក Li Jian បានវង្វេងពីគ្រួសារនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៨៩ នាវេលាម៉ោង៣រសៀល។ ឪពុកម្ដាយរបស់គាត់បានព្យាយាមស្វែងរក ដោយបោះពុម្ពប័ណ្ណផ្សព្វផ្សាយរាប់ពាន់សន្លឹក ហើយចែកចាយពាសពេញស្ថានីយ៍រថយន្ដក្រុង ស្ថានីយ៍រថភ្លើង និងមន្ទីរពេទ្យ តែមិនបានដំណឹងអ្វីសោះឡើយ។ ចំណែកលោក Li ជាឪពុកបង្កើតបានស្លាប់ដោយសារតែឈឺចិត្តស្ដីបន្ទោសឲ្យខ្លួនឯងជារៀងរាល់ថ្ងៃ ហើយមុននឹងស្លាប់បាននាំប្រពន្ធទៅចុះឈ្មោះចូលក្នុងបញ្ជីធ្វើតេស្ដ DNA នៅប៉ុស្ដិ៍ប៉ូលិសដើម្បីមានឱកាសរកកូនឃើញ។

លុះមកដល់ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ប៉ូលិសបានរកឃើញសំណុំឯកសារទទួលចិញ្ចឹមមួយរបស់ក្មេងប្រុសម្នាក់ដែលជាលោក Li Jian។ បន្ទាប់មក ប៉ូលិសបានស្នើសុំឲ្យធ្វើតេស្ត DNA ទើបលទ្ធផលចេញមកគឺត្រូវគ្នាជាមួយនឹងតេស្តរបស់លោក Li និងប្រពន្ធ។ ក្រោយពីចំណាយពេលមួយរយៈក្នុងការស៊ើបអង្កេតបន្ថែមរួចមក ប៉ូលិសបានរៀបចំការជួបជុំគ្នារវាងម្ដាយនិងកូនតែម្ដង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Li Jian និងម្ដាយ
លោក Li Jian និងម្ដាយ
លោក Li Jian និងម្ដាយ
លោក Li Jian និងម្ដាយ
លោក Li Jian និងម្ដាយ
លោក Li Jian និងម្ដាយ
លោក Li Jian កាលនៅក្មេងជាមួយនឹងបងស្រី
លោក Li Jian កាលនៅក្មេងជាមួយនឹងបងស្រី
លោក Li Jian កាលនៅក្មេង
លោក Li Jian កាលនៅក្មេង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T