ធ្វើអ្វីក៏ខុស! ហេតុអីថ្ងៃហ្នឹង ស៊យម្ល៉េះ? នេះជាមូលហេតុ!

//s5.kh1.co/c2/c2fa935032024302436455cc327d2ed975c90217.jpg
យល់ដឹង

 ១៨-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

យើងម្នាក់ៗសុទ្ធតែធ្លាប់មានថ្ងៃស៊យ ដូចជារាសីដាក់ ធ្វើអ្វីក៏ខុស មានរឿងមិនល្អ គួរឲ្យធុញកើតឡើងបន្តគ្នាហូរហែរពេញមួយថ្ងៃមិនដាច់គ្នាសោះ។ ហើយរឿងទាំងនេះតែងតែធ្វើឲ្យយើងមានអារម្មណ៍មួយ គឺអារម្មណ៍ខកបំណងហ្នឹងឯង។ យើងខកបំណងនៅពេលដែលរឿងពិតដែលកើតឡើង វាខុសពីអ្វីដែលយើងស្រមៃ អ្វីដែលយើងរំពឹង និងសង្ឃឹមនោះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិត ការខកបំណងនេះមិនអាក្រក់រហូតនោះទេ។ វាជាកម្លាំងជំរុញទឹកចិត្តឲ្យមនុស្សយើងខំគិត ខំធ្វើការដើម្បឲ្យការពិតត្រូវនឹងបំណងយើងលើកក្រោយ តែបើសិនជាយើងយកពេលតែខកបំណងពេកនោះ មិនគិតធ្វើអ្វីផ្សេង នោះនាំតែឲ្យយើងខាតកម្លាំង ខាតអារម្មណ៍ជាហូរហែរនោះឯង។ តួយ៉ាងនេះជាលទ្ធផលអាក្រក់ខ្លះៗនៃអារម្មណ៍ខកបំណង៖​

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

១. កំហឹង ពេលខ្លះ រឿងមួយកើតឡើងដោយចៃដន្យ តែវាប៉ះពាល់អារម្មណ៍យើងខ្លាំងពេក។ ក្រោយមកទៀត យើងមានស្មារតីមិនហ្នឹងន ហើយចាប់ផ្តើមឆេវឆាវ គិតអីមិនស្រួល ធ្វើអីផ្សេងទៀតចេះតែខុសជាបន្តបន្ទាប់ អ្នកក៏សួរខ្លួនឯងថា ថ្ងៃនេះម៉េចក៏ស៊យម្ល៉េះ?

. កង្វល់

អ្នកខ្លះវិញមិនផ្ទុះចេញជាកំហឹងចំៗនោះទេ តែពេលដែលខ្លួនខកបំណង ក៏ចេញមកជាកង្វល់ទៅវិញ។ គ្រាន់តែមិត្តភក្តិមិនបានឆ្លើយតបសារយើងអស់រយៈពេលបីម៉ោងសោះ ក៏ចាប់ផ្តើមបារម្ភ ខ្លាចគេឈប់ចង់រាប់អាន។

បើក្នុងស្ថានភាពនៅខាងក្រៅនិយាយទំនាក់ទំនងជាមួយគេផ្សេងវិញ មនុស្សបែបនេះតែងមានកង្វល់ខ្លាចគេខ្លាចឯង ដោយសារខ្លាចថាអ្វីដែលកើតឡើង ខុសពីអ្វីដែលខ្លួនរំពឹងទុក។ តិចនិយាយអីមួយខុសទៅ តិចគេសើចចម្អកដាក់យើង គេមិនយល់ពីអ្វីដែលយើងនិយាយ ឬ គេមិនយកចិត្តទុកស្តាប់យើងតែម្តងទៅ? អញ្ចឹង តើខំចេញក្រៅទៅជួបមនុស្សធ្វើអី? នៅផ្ទះឃ្លុំភួយដេកវិញមិនល្អជាង? បើមិនចង់ខកបំណង ដល់តែយើងគ្មានក្តីរំពឹងទុក ដល់តែយើងមិនចេញដើរតែម្តង។

៣. ជំនឿ

បើទោះជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណា ជំនឿនៅតែជាផ្នែកមួយដែលពុំមានអ្នកជំនាញណាហ៊ានបកស្រាយថាមាន រឺក៏អត់នោះទេ។ រឿងខ្លះប្រហែលជាកើតឡើង ព្រោះមានអព្ភូតហេតុ ដែលពុំអាចវិនិច្ឆយបាន។ តែរឿងខ្លះ​ សាម៉ីខ្លួនបានបង្កើតអារម្មណ៍ដោយមិនដឹងខ្លួន ហើយទម្លាប់ទៅក្នុងជំនឿ ថាប្រហែលស៊យដោយសារបែបនេះ រឺបែបនោះ៕

ប្រភព៖ Wapatoa

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T