ពិតជាមិនធម្មតា! បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Skyryse អាចផ្លាស់ប្ដូរឧទ្ធម្ភាគចក្រធម្មតា ទៅជាយានដែលមិនត្រូវការមនុស្សបើក​ (មានវីដេអូ)

//s5.kh1.co/4f/4f459d4fdf23fe9285ee45da4ed530d7c3fcc416.jpg
បច្ចេកវិទ្យា

 ១៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុនមួយចំនួនបានដុតដៃដុតជើងយ៉ាងសកម្មដើម្បីបញ្ចេញយន្តហោះដែលមិនត្រូវការមនុស្សបើក តួយ៉ាងដូចជាតាក់ស៊ីលើអាកាសរបស់ក្រុមហ៊ុន Uber ជាដើម ប៉ុន្តែបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងនោះស្ថិតនៅក្នុងដំណើរការផលិតនៅឡើយ។ ថ្ងៃនេះដែរក្រុមហ៊ុន Skyryse បានបញ្ចេញឧទ្ធម្ភាគចក្រដែលបើកបរដោយស្វ័យប្រវត្តិទាំងស្រុងមុនគេលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧទ្ធម្ភាគចក្រធម្មតាបានប្រែក្លាយជាយានដែលមិនត្រូវការមនុស្សបើក​
ឧទ្ធម្ភាគចក្រធម្មតាបានប្រែក្លាយជាយានដែលមិនត្រូវការមនុស្សបើក​

អ្វីដែលធ្វើឲ្យក្រុមហ៊ុន Skyryse មានភាពខុសប្លែកពីគម្រោងរបស់ក្រុមហ៊ុនដទៃនោះក៏ដោយសារក្រុមហ៊ុននេះបានយកបច្ចេកវិទ្យាថ្មីទៅដាក់លើឧទ្ធម្ភាគចក្រធម្មតា ហើយអាចឲ្យវាហោះហើរបានដោយស្វ័យប្រវត្តិ ចំណែកឯក្រុមហ៊ុនផ្សេងវិញគឺបង្កើតឧទ្ធម្ភាគចក្រម៉ូដែលថ្មីដែលមិនត្រូវការមនុស្សបើក។

ឧទ្ធម្ភាគចក្រដែលមិនត្រូវការមនុស្សបើកកំពុងហោះហើរនៅលើអាកាស
ឧទ្ធម្ភាគចក្រដែលមិនត្រូវការមនុស្សបើកកំពុងហោះហើរនៅលើអាកាស

មុខងារបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Skyryse បានបំពាក់លើឧទ្ធម្ភាគចក្រម៉ូដែល Robinson R44 ជាមួយមុខងារកំណត់មួយដែលមានឈ្មោះថា Flight Stack ហើយមុខងារកំណត់មួយនេះបានផ្លាស់ប្ដូរឧទ្ធម្ភាគចក្រធម្មតាមួយនេះទៅជាយានដែលមិនត្រូវការតៃកុង។​ មុខងារ Flight Stack ដំណើរការយ៉ាងពេញលេញនៅលើឧទ្ធម្ភាគចក្រ Robinson R44 ហើយវាមានឧបករណ៍ចាប់សញ្ញាសម្រាប់បញ្ជាចង្កូត និងរក្សាលំនឹងជាមួយនឹងការគ្រប់គ្រងទិន្នន័យក្នុងការហោះហើរដូចជាការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពដើម្បីបញ្ចៀសរាល់សកម្មភាពដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

វីដេអូបង្ហាញពីការហោះហើរដោយស្វ័យប្រវត្តិ

ឧបករណ៍សម្រាប់ចាប់សញ្ញានេះមានឈ្មោះថា Smart Helipads ដែលវាអាចផ្ដល់ព័ត៌មានបន្ថែមដូចជាការត្រួតពិនិត្យខ្យល់ និងអាកាសធាតុ លើសពីនេះវាក៏អាចប្រាប់ព័ត៌មានពីវត្ថុដែលនៅក្បែរវាដូចជាសត្វចាបនិងដ្រូនជាដើម។ ថ្វីត្បិតតែ Skyryse បានបង្ហាញការធ្វើតេស្តបច្ចេកវិទ្យាថ្មីរបស់ខ្លួនក៏ដោយ ក្រុមហ៊ុនមួយនេះនៅតែមិនទាន់បង្ហើបពីពេលវេលានៃការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យានេះឲ្យបានទូលំទូលាយនៅឡើយទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T