ថាទៅមើលគាត់ផឹកស្រាអី បានជា​ស្រវឹងដល់ថ្នាក់​លែងដឹងខ្លួនថាកំពុងបើកឡានអត់សំបកកង់ (មានវីដេអូ)

//s5.kh1.co/86/868210bf1a90954de131059ebebac2130598e2f2.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ​ នៅក្នុងវេលា​ថ្ងៃសៅរ៍ប៉ូលីសខាងភាគខាងត្បូងតំបន់ Yorkshire ចក្រភពអង់គ្លេសបានធ្វើការឃាត់ខ្លួនអ្នកបើកបរម្នាក់ បន្ទាប់ពីរកឃើញថា គាត់កំពុងបើករថយន្តដែលខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Rotherham ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ប៉ូលិសម្នាក់និយាយថា បុរសម្នាក់នេះបើកឡានដោយមិនមានប័ណ្ណ​បើកបរ​​ដែលមានសុពលភាពនោះទេ។ គាត់បានបើកបរទាំងក្នុងស្ថានភាពស្រវឹងខ្លាំង លើសពីនេះទៀត គាត់ក៏មិនដឹងខ្លួនថាកំពុងបើកឡានទាំងគ្មានសំបកកង់ដែរ។

​ប៉ូលិសបានបន្តថា បុរសម្នាក់នេះក៏​មិនបានបង្ហាញខ្លួន​នៅតុលាការចំនួនពីរលើក សម្រាប់បទល្មើសពីមុនមកដែរ ។

ជាការពិតណាស់ ​នេះមិនមែនជាករណីទី១នៅឆ្នាំនេះទេ ​ដោយកាលពីខែកក្កដាប៉ូលិសនៅភាគពាយព្យនៃចក្រភពអង់គ្លេសក៏បានបង្ហោះរូបភាពមួយផ្សេង​ទៀតដែរ ពាក់ព័ន្ធនឹងករណីអ្នកបើក​ឡានដែលគ្មានសំបកកង់បែបនេះ។​

យោងតាមសារព័ត៌មាន Metro News បានឲ្យដឹងថា អ្នកបើកបរ​ក្នុងស្ថានភាពស្រវឹងនៅចក្រភពអង់គ្លេស អាច​ជាប់ពន្ធនាគាររយៈពេល ៦ខែ ហើយត្រូវបានហាមឃាត់មិនឱ្យបើកបរក្នុងរយៈពេលមួយឆ្នាំរួមទាំងពិន័យជាប្រាក់​ជាច្រើនផងដែរ៕

បុរសម្នាក់បើកបរទាំងក្នុងស្ថានភាពស្រវឹង
បុរសម្នាក់បើកបរទាំងក្នុងស្ថានភាពស្រវឹង
បុរសម្នាក់បើកបរទាំងក្នុងស្ថានភាពស្រវឹង
បុរសម្នាក់បើកបរទាំងក្នុងស្ថានភាពស្រវឹង
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T