យ៉ូហ្កាដែលជាតិចនិកពេញនិយម សម្រាប់ហ្វឹកហាត់រាងកាយ សមាធិ ក៏ដូចជាចលនាដង្ហើម ជួយឱ្យយើងមានអារម្មណ៍ធូរស្បើយ ថ្មីៗនេះលទ្ធផលវិទ្យាសាស្រ្តបានបង្ហាញថា យ៉ូហ្កាជួយដល់មុខងារខួរក្បាលបានច្រើនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្រាវជ្រាវ១១ករណី បានសិក្សាទៅលើអត្ថប្រយោជន៍របស់យ៉ូហ្កា និងខួរក្បាល ដោយបានពិនិត្យតាមដាន និងប្រៀបធៀបលើអ្នកដែលហាត់យ៉ូហ្កា និងអ្នកដែលពុំបានហាត់ ដោយបានដាក់ឧបករណ៍ស្កេនពីបម្រែបម្រួលសញ្ញាខួរក្បាល ក្នុងរយៈពេល១០-២៤សប្តាហ៍។ ជាលទ្ធផល ក្រុមការងារស្រាវជ្រាវរកឃើញថា ផ្នែកកណ្តាលនៃខួរក្បាល មានមុខងារទាំងការចងចាំ និងអារម្មណ៍ មានភាពសកម្មកើតឡើង។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមនោះ គឺប្រព័ន្ធប្រសាទខួរក្បាល ដែលភាសាបច្ចេកទេសហៅ Limbic System មានមុខងារសម្រាប់ការវិនិច្ឆ័យ រៀនសូត្រ និងចងចាំ បានសកម្មឡើង តាមរយៈការបង្ហាញលើឧបករណ៍ស្កេន។
លោកស្រីសាស្រ្តាចារ្យ Neha Gothe អ្នកជំនាញសិក្សាពីចលនាមនុស្ស និងបានដឹកនាំការស្រាវជ្រាវខាងលើបានឱ្យដឹងថា៖
សម្រាប់ការស្រាវជ្រាវខាងលើបានធ្វើឡើងរួមគ្នា ដោយសកលវិទ្យាល័យ Illinois និងសកលវិទ្យាល័យ Wayne State សហរដ្ឋអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet