អុញ! កំពុងដើរសុខៗ ឃើញឆ្កែដេកគួរឲ្យស្រលាញ់ពេក ទ្រាំមិនបាន ចាប់អូសយកទៅជាមួយ (មានវីដេអូ)

//s5.kh1.co/85/85a02f8300a877aad2cd52f7853db96f8f32d765.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ ស្ត្រីពីរនាក់មានជាតិស្រវឹងក្នុងខ្លួន ត្រូវបានចោទប្រកាន់ពីបទលួចឆ្កែមួយក្បាល កំឡុងថ្ងៃវិស្សមកាលរបស់ពួកគេនៅក្នុងទីក្រុង Supian

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលស្ត្រីទាំងពីរកំពុងដើរ ស្រាប់តែប្រទះឃើញឆ្កែមួយក្បាលដេកលើចិញ្ចើមផ្លូវ។ ស្ត្រីម្នាក់បានដើរបកទៅក្រោយវិញ រួចចាប់អូសឆ្កែមួយក្បាលនោះយកទៅជាមួយ។

ជនជាប់ចោទម្នាក់នាមត្រកូល Lu បានឲ្យដឹងថា នៅពេលទៅដល់កន្លែងដែលពួកគេស្នាក់នៅ ឆ្កែមិនអាចដើរបានទៀតទេ ដូច្នេះក៏សុំឲ្យមិត្តភក្ដិម្នាក់ទៀតចុះមកជាន់ក្រោមដើម្បីយកវាទៅជាន់ខាងលើ។ ដោយសារតែឆ្កែគួរឲ្យស្រលាញ់ខ្លាំងពេក ហើយទប់អាម្មណ៍មិនបាន ទើបពួកគេទាំងពីរសម្រេចចិត្តចាប់អូសបែបនេះ។

ប៉ូលិសឲ្យដឹងដែរថា ក្រោយពីបាត់ឆ្កែ ម្ចាស់របស់វាបានដាក់ពាក្យបណ្ដឹងភ្លាមៗ ហើយឆ្កែមួយក្បាលនោះ ជាពូជឆ្កែ Akita ប្រភពមកពីប្រទេសជប៉ុន និងមានតម្លៃចំនួន៤,៥០០យ័ន (ប្រមាណ៦៤២ដុល្លារអាមេរិក)។

ជុំវិញករណីខាងលើនេះ ជនជាប់ចោទទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតនៅតែបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
មិត្តភក្ដិម្នាក់ទៀតកំពុងអូសឆ្កែ
មិត្តភក្ដិម្នាក់ទៀតកំពុងអូសឆ្កែ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T