ហេតុអ្វី បានជាយុវវ័យ ប្តូរអារម្មណ៍នាំគ្នា បោះតង់ក្នុងព្រៃ?

//s5.kh1.co/5c/5cd819b3fd922217f393b8a60cffd376fa0dd737.jpg
យល់ដឹង

 ១៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កម្សាន្ត៖ អស់រយៈពេលជាយូរមកហើយ ដែលមនុស្សចាប់ផ្ដើមស្រលាញ់ពេញចិត្ត ទៅលើសោភ័ណ្ឌភាពប្រណីតៗ បែបកែច្នៃ ដែលតម្រូវឲ្យពួកគេចំណាយប្រាក់ជាច្រើន ទៅលើរឿងអស់ទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាប្រៀបដូចជា នៅពេលដែលពួកគេចេញទៅលំហែកាយ នៅទីកន្លែងណាមួយម្ដងៗ យើងសង្កេតឃើញថា មានគ្រួសារអភិជនជាច្រើន ព្រមចំណាយប្រាក់ ដ៏ច្រើនលើសលប់ ដើម្បីទទួលបានសេវ៉ាកម្មយ៉ាងល្អឥតខ្ចោះ នៅក្នុងសណ្ឋាគារទំនើប លំដាប់ផ្កាយប្រាំ មាន អាងហែលទឹក មានប្រព័ន្ធទឹកក្តៅទឹកត្រជាក់ ព្រមទាំងមានបុគ្គលិកចាំបម្រើជាហូហែ។

ប៉ុន្តែជាមួយគ្នានេះដែរ ក៏មានយុវវ័យជាច្រើនបានរកឃើញថា គ្មានអ្វីដែលអាចធ្វើឲ្យអារម្មណ៍របស់ពួកគេ ទទួលបាននៅភាពស្ងប់សុខ និងភាពស្រស់ស្រាយ ច្រើនជាងធម្មជាតិនោះឡើយ។

ម៉្យាងការរស់ពឹងផ្អែកលើធម្មជាតិ វាក៏ជួយកាន់បន្ថយនូវការចំណាយ បានយ៉ាងច្រើនផងដែរ។ ដូច្នេះហើយទើបយុវវ័យជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ ស្រាប់តែងាកមកចាប់អារម្មណ៍ទៅលើ ដំណើរកម្សាន្តបោះតង់ កណ្ដាលព្រៃ បែបធម្មជាតិទៅវិញ។

ជាការពិតណាស់ ការបោះតង់ជាជម្រើសដែលមាន អាចសន្សំសំចៃបានច្រើន ព្រោះតែវាមានតម្លៃសមរម្យបំផុត។ មិនត្រឹមតែប៉ុណ្ណឹងទេ វាធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និទ្ធ ជាមួយនឹងធម្មជាតិ។

ពិសេសបំផុតនៅពេលដែលអ្នកភ្ញាក់ឡើង នាពេលព្រឹកព្រលឹម ជាមួយនឹងខ្យល់អាកាសបរិយាកាសបែបធម្មជាតិ ថែមទាំងអាចអង្គុយអាំងភ្លើង ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ នាពេលព្រឹកព្រលឹម។ ហើយប្រសិនបើបានអាំងដំឡូងឈ្ងុយៗទៀតនោះ វាពិតជាទិដ្ឋភាពដ៏រ៉ូមែនទិកមួយ នៅក្នុងឆាកជីវិត។

លើសពីនេះទៅទៀត ការបោះជំរុំត្រូវបានគេរកឃើញថា ជាដំណើរកម្សាន្តបែបផ្សងព្រេងដ៏មានឥទ្ធិពលបំផុត ដែលអាចកាត់បន្ថយភាពតានតឹង និងរួមចំណែកជួយដល់សុខភាពផ្លូវចិត្ត រួមទាំងរាងកាយផង។ មិនចម្លែកចិត្តនោះទេ ដែលសព្វថ្ងៃនេះ មានមនុស្សកាន់តែច្រើន បង្ហាញការចាប់អារម្មណ៍ទៅលើ ការបោះតង់ ដោយចាប់ផ្ដើមពីការតោះតង់ នៅតាមតំបន់ទេសចរណ៍នានា រួមមានតំបន់ភ្នំ មាត់សមុទ្រ ក្នុងព្រៃ និងតាមខេត្តជាដើម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
រូបភាព បោះតង់
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T