អង្គការអភិរក្សសត្វព្រៃ និងក្រុមហ៊ុន Google បានប្រើបច្ចេកវិទ្យាដ៏ទំនើបដើម្បីតាមដានចំនួនសត្វព្រៃនៅលើពិភពលោក

//s5.kh1.co/ff/ffc932c751d8746fa5ff774b64f04dd64b28a983.png
បច្ចេកវិទ្យា

 ១៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ អង្គការអភិរក្សសត្វព្រៃអន្តរជាតិនិងក្រុមហ៊ុន Google​ បានរួមសហការគ្នានិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)​ ដើម្បីឃ្លាំមើលនិងការពារសត្វព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបសត្វខ្លាឃ្មុំដែលថតដោយកាំមេរ៉ា AI
រូបសត្វខ្លាឃ្មុំដែលថតដោយកាំមេរ៉ា AI

អង្គការ Wildlife Insights បានប្រើប្រាស់បច្ចេកវិទ្យា AI និង Google Cloud សម្រាប់រក្សាទុកទិន្នន័យដែលទាក់ទងនឹងសត្វព្រៃនៅលើពិភពលោក ហើយវាអាចតាមដាននិងឃ្លាំមើលសត្វព្រៃរហូតដល់៤.៥លានក្បាលដោយមិនរំខានឬប៉ះពាល់ដល់ការរស់នៅរបស់ពួកវាឡើយ។

កម្មវិធីនេះបានប្រើប្រាស់បច្ចេកវិទ្យា AI និង កាំមេរ៉ាទំនើបសម្រាប់ថតសត្វព្រៃ ហើយរក្សាទុកទិន្នន័យនៅលើ Google Cloud
កម្មវិធីនេះបានប្រើប្រាស់បច្ចេកវិទ្យា AI និង កាំមេរ៉ាទំនើបសម្រាប់ថតសត្វព្រៃ ហើយរក្សាទុកទិន្នន័យនៅលើ Google Cloud

លោក Tanya Birch មកពីក្រុមហ៊ុន Google និងលោក Jorge Ahumada មកពីក្រុមអភិរក្សសត្វព្រៃអន្តរជាតិបានសរសេរនៅលើប្លក់ (Blog) មួយស្ដីពីបច្ចេកវិទ្យាដ៏ទំនើបនេះថាជាមួយទិន្នន័យទាំងអស់នេះ អ្នកគ្រប់គ្រងនៅតំបន់គាំពារសត្វព្រៃឬតំបន់ប្រឆាំងនឹងការប្រមាញ់សត្វព្រៃខុសច្បាប់អាចពិនិត្យមើលសុខភាពរបស់សត្វព្រៃទាំងឡាយ ហើយចំណែករដ្ឋាភិបាលនៅក្នុងតំបន់អាចប្រើប្រាស់ទិន្នន័យទាំងអស់នេះសម្រាប់អភិវឌ្ឍន៍គោលនយោបាយនិងច្បាប់អភិរក្សសត្វព្រៃ។

កាំមេរ៉ាដែលដាក់បង្កប់ក្នុងព្រៃ
កាំមេរ៉ាដែលដាក់បង្កប់ក្នុងព្រៃ

នៅក្នុងកម្មវិធីនេះបានប្រើប្រាស់កាំមេរ៉ាយ៉ាងទំនើបដែលដាក់ពង្រាយជាច្រើនតំបន់នៅលើពិភពលោក ហើយកាំមេរ៉ាទាំងអស់នោះមានសមត្ថភាពផ្ដិតយករូបភាពសត្វព្រៃបានយ៉ាងជិត។ ដោយសារទិន្នន័យទាំងនេះបើកឲ្យប្រើប្រាស់ជាសាធារណៈ អ្នកអាចស្វែងរកមើលប្រភេទសត្វផ្សេងៗរួមទាំងប្រភេទសត្វដែលកម្របាននៅគ្រប់តំបន់ដែលកាមេរ៉ាបានដាក់ពង្រាយនិងផ្ដិតយកទិដ្ឋភាពនៅជុំវិញនោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T