ភ័យមិនស្ទើរ! កំពុងដាក់ចំណីឱ្យត្រីឆ្លាមសុខៗ ស្មានតែវាស្លូត ស្រាប់តែ... (មានវីដេអូ)

//s5.kh1.co/d2/d26820f3e3841fedc559ae3deec1abe39e4635d6.jpg
សង្គម

 ១៨-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

WARNING: Dangerous Incident (Viewer discretion is advised)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អូស្ត្រាលី៖ ស្ត្រីម្នាក់ត្រូវ​រងរបួសត្រង់ម្រាមដៃដោយសារដាក់ចំណីត្រីឆ្លាម​ ព្រោះវាស្ទុះ​មកត្របាក់ដៃទាញនាងទម្លាក់ទឹក ដែល​ហេតុការណ៍នេះបានកើតឡើងនៅមាត់ឆ្នេរមួយកន្លែងភាគពាយព្យនៃប្រទេសអូស្ត្រាលី។

​​ខ្សែវីដេអូ​​នៃឧប្បត្តិហេតុមួយនេះបានបង្ហាញឱ្យឃើញពី​ភាពភ័យខ្លាចរបស់នាង ​ខណៈពេលនាងធ្លាក់ចូលទៅក្នុងទឹកដោយសារត្រីឆ្លាមមួយក្បាលនោះ។

Melissa Brunning បាននិយាយថា “ វាបានកើតឡើងយ៉ាងឆាប់រហ័ស ហើយអ្វីដែលខ្ញុំអាច​ដឹងបានគឺថា ម្រាមដៃរបស់ខ្ញុំ​ត្រូវត្រីឆ្លាមក្បាលខាំមួយទំហឹងស្ទើរតែដាច់ឆ្អឹងទៅហើយ” ។

ការវាយប្រហារដោយសារត្រីឆ្លាមនេះ បានកើតឡើងខណៈពេលដែលស្ត្រី​វ័យ ៣៤ ឆ្នាំ​មកពីទីក្រុង Perth រូបនេះធ្វើដំណើរ​កម្សាន្តនៅឯឆ្នេរ Dugong ជាកន្លែងដាច់ស្រយាលមួយ ដែលគេស្គាល់ថា ជាវាកន្លែងដែលសំបូរទៅដោយវត្តមានរបស់​ត្រីឆ្លាម និងក្រពើទឹកប្រៃរស់នៅ។ ​

ទោះបីជានាងត្រូវបានសង្គ្រោះចេញពីទឹកភ្លាមៗដោយបុរសម្នាក់​ក្តី តែអ្វីដែលគិតដំបូងបំផុតគឺថា ម្រាមដៃរបស់នាងប្រហែល​ជាអាចដាច់ដោយសារធ្មេញដ៏មុតស្រួចរបស់ត្រីឆ្លាមនោះទៅហើយ។ Melissa Brunning ប្រាប់ថា "ពេលខ្ញុំត្រូវគេជួយសង្គ្រោះចេញពីទឹក ​ខ្ញុំមិនហ៊ានមើលម្រាមដៃរបស់ខ្ញុំទេ ព្រោះខ្ញុំគិតថាវាបានដាច់បាត់ទៅហើយ ហើយបើខ្ញុំមើលវា ខ្ញុំប្រហែលជានឹង​ភ័យតក់ស្លុតហើយ" ។

នាងបាន​បន្ថែមថា វាជាកំហុសរបស់នាង ​ដែលព្យាយាមដាក់ចំណីឱ្យត្រីឆ្លាម ​ហើយនាងប្រាប់​ទៅមនុស្សគ្រប់គ្នាថា "​សូមគិតឱ្យច្បាស់ មុនអ្នកចង់ទៅដាក់ចំណីត្រីឆ្លាម" ៕

ស្រីម្នាក់ត្រូវបានទាញទម្លាក់ទឹកដោយត្រីឆ្លាមមួយក្បាល
ស្រីម្នាក់ត្រូវបានទាញទម្លាក់ទឹកដោយត្រីឆ្លាមមួយក្បាល
ស្រីម្នាក់ត្រូវបានទាញទម្លាក់ទឹកដោយត្រីឆ្លាមមួយក្បាល
ស្រីម្នាក់ត្រូវបានទាញទម្លាក់ទឹកដោយត្រីឆ្លាមមួយក្បាល
បុរសម្នាក់កំពុងជួយសង្គ្រោះនាង
បុរសម្នាក់កំពុងជួយសង្គ្រោះនាង

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T