ជិតដាច់ឆ្នាំ​ ប៉ុមពុយ​ ជួបគ្រោះថ្នាក់​ ឡានកៀរពេលចេញពីផ្សារ របួសជាទម្ងន់

//s5.kh1.co/ce/cee482e1dad6d40a36491f8d78c2fdbc024414fc.jpg
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះបីជាបច្ចុបុ្បន្ននេះ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង​ ប៉ុមពុយ ស្ងាត់នៅក្នុងការឡើងសម្តែងនៅលើកញ្ចក់ទូរទស្សន៍យ៉ាងណាក្តី តែនាងនៅតែមានហាងឆេងមិនធម្មតានៅក្នុង ការងារសម្តែងកាត់សក់តាមរោងការនានា ដែលមានភាពមមាញឹកខ្លាំងមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយស្ងាត់មួយរយៈនេះ ស្រាប់តែកាលពីពេលថ្មីៗនេះ លេចធ្លាយដំណឹងមិនល្អ ក្រោយតារាកំប្លែង នាយតឹង ដែលជាមិត្តរួមអាជីពបានធ្វើការបង្ហោះជារូបភាព ក្នុងស្ថានភាពនាងមានហើមមុខមាត់ របួសយ៉ាងច្រើនកន្លែងគួរឲ្យបារម្ភយ៉ាងខ្លាំង។

តាមរយៈរូបភាព និងស្ថានភាពរបស់នាងនៅពេលនេះ ត្រូវបានគេដឹងថា តារាស្រីរូបនេះត្រូវបានឡានកៀរ ខណៈពេលដែលចេញពីផ្សារ រហូតដល់របួសខ្លាំងបែបនេះ និងមិនទាន់បានធូរស្បើយនៅឡើយនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ អ្នកគាំទ្រជាច្រើនពិតជាមានការព្រួយបារម្ភ សួរសុខទុក្ខ និងជូនពរដល់នាង ឲ្យឆាប់ជាសះស្បើយគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ
ប៉ុមពុយ និងនាយតឹង
ប៉ុមពុយ និងនាយតឹង
ប៉ុមពុយ និងនាយតឹង
ប៉ុមពុយ និងនាយតឹង
ប៉ុមពុយ កំពុងសម្រាកព្យាបាល
ប៉ុមពុយ កំពុងសម្រាកព្យាបាល
ប៉ុមពុយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T