ព្រះសីហនុៈ មន្រ្តីនគរបាលម្នាក់ បានប្រើកាំភ្លើង ខ្លីបាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗ នាវេលាម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅរមណីយដ្ឋានថ្មរូង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមូលហេតុ នៃការបាញ់នេះ សមត្ថកិច្ចសង្ស័យថា បណ្តាលមកពីញៀនថ្នាំ។

លោកអនុសេនីយ៍ទោ ទេព ណារិទ្ធ នាយប៉ុស្តិ៍នគរបាលឃុំអូរបាក់រទេះ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា មន្រ្តីនគរបាល ហង្ស រិទ្ធា ហៅហុក អាយុ ៣២ឆ្នាំ ឋានៈពលបាលទោ បម្រើការងារនៅអធិការដ្ឋាននគរ បាលស្រុកកំពង់សិលា បានប្រើកាំភ្លើង K59 បាញ់ក្បាលខ្លួនឯង ចំសៀតផ្កាខាងស្តាំ។ មន្រ្តីនគរបាលដែលធ្វើអត្តឃាតខ្លួនឯងនេះ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនិងការបាញ់ក្បាលធ្វើអត្តឃាតខ្លួនឯង របស់មន្រ្តីនគរបាលរូបនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដយ៉ាងណា នៅឡើយទេ តែបើតាមប្រភពពីមន្រ្តីនគរបាលនៅកន្លែងកើតហេតុ សង្ស័យថា បណ្តាលមកពី ញៀនថ្នាំ៕

 
ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]