ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ នៅសាធារណរដ្ឋកុងហ្គោ

//s5.kh1.co/45/4559f6544bb03e1fbd1c8612a41a43f42616f013.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

កុងហ្គោ៖ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិដែលតំណាងឲ្យគ្រួសារចំនួន១៤ក្នុងប្រទេសកុង ហ្គោបានធ្វើការចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Apple, Google, Tesla និង Microsoft ពីបទកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺល្បីខាងការផ្គត់ផ្គង់វត្ថុធាតុរ៉ែដូចជាកូបាល់ដើម្បីយកទៅផលិតជាគ្រឿងសម្រាប់ផ្គត់ផ្គង់ថាមពលដល់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ហើយការជីកយកលោហៈធាតុទាំងនេះគឺមានការពាក់ព័ន្ធជាមួយនឹងពលកម្មកុមារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងប្រុសម្នាក់កំពុងជីករកធាតុកូបាល់
ក្មេងប្រុសម្នាក់កំពុងជីករកធាតុកូបាល់

រ៉ែទាំងនេះត្រូវបានគេយកទៅផលិតជាថ្មលីចូមសម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រយួរដៃ ស្មាតហ្វូន និងរថយន្តអគ្គិសនីជាដើម។ ទោះជាយ៉ាងណាដំណើរការនៃការទាញយករ៉ែមានជាប់ទាក់ទងជាមួយនឹងអំពើខុសច្បាប់ផ្សេងៗដូចជាការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយ។ គ្រួសារដែលរងគ្រោះដោយសារបញ្ហានេះបានអះអាងថាកូនៗរបស់ពួកគាត់បានរងរបួស និងអ្នកខ្លះទៀតបានស្លាប់នៅកំឡុងពេលបំពេញការងារដូចជាការបាក់ដីសង្កត់ជាដើម។

កុងហ្គោជាប្រទេសដែលផ្គត់ផ្គង់ធាតុកូបាល់ដ៏ធំមួយរបស់ពិភពលោក
កុងហ្គោជាប្រទេសដែលផ្គត់ផ្គង់ធាតុកូបាល់ដ៏ធំមួយរបស់ពិភពលោក

ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថាក្មេងៗមួយចំនួនក្នុងគ្រួសារក្រីក្រ និងខ្លះមានអាយុត្រឹម៦ឆ្នាំត្រូវបានបង្ខំឲ្យបោះបង់ការសិក្សាដើម្បីទៅជីករ៉ែដើម្បីស្វែងរកធាតុកូបាល់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រុមគ្រួសារកុងហ្គោទាំង១៤ចង់ឲ្យក្រុមហ៊ុនទាំងនោះផ្ដល់សំណងដល់ពួកគាត់ដោយសារការបង្ខំឲ្យធ្វើការងារ ការប៉ះពាល់អារម្មណ៍ផ្លូវចិត្ត និងការត្រួតពិនិ្យបច្ចេកទេសមានភាពធ្វេសប្រហែសរបស់ក្រុមការងារ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T