អុញ! ចោរដាច់យ៉ៃខ្លាំង ចូលប្លន់យកចំណីហូប និងបែកគំនិតបញ្ជាឲ្យបុគ្គលិកក្នុងហាងទៅប្ដឹងប៉ូលិស (មានវីដេអូ)

//s5.kh1.co/95/95c6190020828398ddf709f777a523316aa44ac7.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ បុរសឈ្មោះ Mengmou អាយុ២៤ឆ្នាំ បានចូលទៅប្លន់ចំណីពីហាងទំនិញមួយកន្លែងក្នុងទីក្រុង​ Taiyuan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា Mengmou បានដើរចូលទៅក្នុងហាងទំនិញដោយដៃមានកាន់កាំបិតរួចបញ្ជាឲ្យបុគ្គលិកម្នាក់ទៅប្ដឹងប៉ូលិស។ បន្ទាប់មកទៀត គាត់បានយកតែទឹកដោះគោផឹក ហូបនំប៉ាវ និងយកបារីជក់។ មិនយូរប៉ុន្មាន ក្រុមប៉ូលិសក៏បានមកដល់ ហើយចាប់ខ្លួនគាត់បញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិស។

ប៉ូលិសបានឲ្យដឹងដែរថា Mengmou ផ្លាស់មករស់នៅក្នុងទីក្រុង Taiyuan តាំងពីខែមីនាមកម៉្លេះ និងធ្វើការជាសន្ដិសុខ តែលុះមកដល់ខែកក្កដា គាត់ក៏ត្រូវបានបាត់បង់ការងារ។ Mengmou គឺជាមនុស្សញៀននឹងហ្គេម បានលក់ទូរស័ព្ទរបស់ខ្លួនដើម្បីយកប្រាក់ចំណាយទៅលើហ្គេមអនឡាញ។ ក្រោយពីគ្មានសល់ប្រាក់ជាប់ខ្លួន ទើបមានគំនិតធ្វើសកម្មភាពប្លន់ឲ្យប៉ូលិសចាប់ ដើម្បីបានទៅរស់នៅក្នុងពន្ធនាគារ។

ជុំវិញករណីខាងលើនេះ Mengmou ត្រូវបានប៉ូលិសចាប់ឃុំឃាំង ចំណែកអីវ៉ាន់ក្នុងហាងត្រូវខាតបង់សរុបជាទឹកប្រាក់អស់ចំនួន២៥យ័ន (ប្រមាណ៣.៥០ដុល្លារអាមេរិក)៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T