ទីបំផុត! realme X2 Pro ​បានមកដល់ទីផ្សារកម្ពុជាហើយ!

//s5.kh1.co/c6/c6366053b1763e77376097853ffe2c90895a3f0d.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការថា ម៉ូឌែល X2 Pro​ នឹងមកដល់ក្នុងប្រទេសកម្ពុជាឆាប់ៗនេះ។ realme X2 Pro ស្ថិតនៅក្នុងលំដាប់ប្រៀបធៀបជាមួយទូរស័ព្ទកំពូលៗដូចជា iPhone 11 Pro និង OnePlus 7T Pro ជាដើម។ រាល់ spec សំខាន់ៗរបស់ realme X2 Pro គឺសុទ្ធតែជា spec លំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ

ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការថា ម៉ូឌែល X2 Pro នឹងមកដល់ក្នុងពេលចាប់ៗខាងមុខនេះ។
realme គឺជាទូរស័ព្ទស្មាតហ្វូតដែលមកដល់ទីផ្សារប្រទេសកម្ពុជាកាលពីខែ តុលា កន្លងទៅនេះ។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនបានស្គាល់ស្មានហ្វូន realme នេះរួចទៅហើយ ដោយសារតែម៉ូដែល realme X2 Pro ដែលជាម៉ូឌែលកំរិតកំពូល។
កាលពីសប្ដាហ៍​មុន ពួកយើងពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលបានឃើញ ការផុសបង្ហោះរូបភាព របស់ស្មាតហ្វូន X2 Pro នៅលើហ្វេសបុកផេកផ្លូវការរបស់ realme ដែលនេះយើងអាចសន្មតបានថា ម៉ូឌែល X2 Pro និងប្រាកដជាមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗមិនខាន។

រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ

ទូរស័ព្ទស្មាតហ្វូតដែលអាចប្រកួតប្រជែងជាមួយ iPhone 11 Pro និង OnePlus 7T Pro

បើយើងមើលទៅទីផ្សារបរទេស realme X2 Pro នេះគឺទទួលបានការកោតសសើរយ៉ាងក្រាស់ក្រែល។ អ្វីដែលកាន់តែពិសេសគឺ ត្រូវបានសារព័ត៌មាននៅប្រទេសអេស្បាញផ្តល់ពានរង្វាន់ថាជា “Best Smartphone of The Year 2019” ដែលពានរង្វាន់នេះ មាននៅលើស្មាតហ្វូន iPhone 11 និង OnePlus 7T Pro

រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ
រូបភាពដកស្រង់ពីទីផ្សារប្រទេសអេស្បាញ

កំពូលទូស័ព្ទដែលមានលក្ខណៈពិសេសដ៏អស្ចារ្យ

វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលម៉ាកទូរស័ព្ទទើបតែបង្កើតឡើងនេះអាចប្រៀបធៀបទៅនឹង iPhone 11 Pro។ ប៉ុន្តែបន្ទាប់ពីបានឃើញអំពីលក្ខណពិសេសរបស់ realme X2 Pro អ្នកនឹងយល់លែងឆ្ងល់ទៀតហើយថាមកពីហេតុអ្វី។ ម្យ៉ាងទៀត realme X2 Pro គឺជាជម្រើសដ៏ស័ក្តសមមួយទៀតជំនួស OnePlus 7T Pro។ វាដំណើរការនៅលើបន្ទះឈីប Snapdragon 855+ ដូចគ្នានឹងទូរស័ព្ទស្មាតហ្វូន OnePlus ហើយក៏មានកញ្ចក់អេក្រង់ច្បាស់ខ្លាំងរហូតដល់ 90Hz។ លោកអ្នកក៏ទទួលកាមេរ៉ា 4 គ្រាប់ដែលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងទំហំ 64MP កាមេរ៉ាក្រោយ និងជាមួយបច្ចេកវិទ្យា 50W SuperVOOC Flash Charge។ វាច្បាស់ណាស់ថា លក្ខណៈពិសេសល្អបំផុតស្ទើរតែទាំងអស់ត្រូវបានបំពាក់លើទូរស័ព្ទស្មាតហ្វូន realme X2 Pro។ យើងអាចនិយាយបានថា វាជាគំរូទូរស័ព្ទដ៏ពិសេសមួយនៅក្នុងទីផ្សាររបស់យើង។

បច្ចុប្បន្នគេមិនទាន់បានដឹងអំពីតម្លៃរបស់ទូរស័ព្ទស្មាតហ្វូន realme X2 Pro នៅកម្ពុជានៅឡើយទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងសំខាន់ៗពីររបស់ realme X2 Pro យើងប្រហែលជាអាចធ្វើការប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលបាន ដោយផ្អែកលើ spec ដែលបានដឹងកន្លងមក។ iPhone 11 Pro 4G RAM មានតម្លៃប្រហែល ១២៤៨ ដុល្លារ ហើយ OnePlus 7T Pro 8G + 256G លក់ក្នុងតម្លៃប្រហែល ៧៦៩ ដុល្លារ។ ប្រៀបធៀបទៅនឹងកាមេរ៉ាចំបងទំហំ ៤៨ មេហ្គាភិចសែលរបស់ OnePlus 7T Pro ទូរស័ព្ទស្មាតហ្វូន realme X2Pro បំពាក់ដោយកាមេរ៉ាទំហំ ៦៤ មេហ្គាភិចសែល ដែលមានកាមេរ៉ា ៤ គ្រាប់។ សូម្បីតែយើងមិនទាន់ដឹងអំពីតម្លៃវានៅឡើយ ប៉ុន្តែ realme X2 Pro អាចមានតម្លៃប្រហែលពីចន្លោះ ៧០០ ដុល្លារ ទៅ ៧៥០ ដុល្លារ។ ក្រៅពីនេះ យើងអាចទាយបានថា ថ្ងៃដែលចេញលក់ក៏មិនយូរលើសអាទិត្យក្រោយនេះដែរ។ ឥលូវតាមដានមើលជាមួយគ្នាថា ម៉ូឌែលនេះមាន spec ផ្សេងៗអ្វីខ្លះ ហើយតម្លៃ និងថ្ងៃលក់យ៉ាងណាដែរ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T