អភិបាលខេត្តកំពង់ចាម៖ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ

//s5.kh1.co/7e/7ecf9c60f73b7e28f8b770081e98cdaf72d79fda.jpg
Khmerhome

 ១៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/d5/d5d070c944479fed52b6d34a420d9939dbb26172.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់​ទឹកស្អាត​ ១០០ភាគរយ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០ភាគរយ ប្រកបដោយនិរន្តភាព។

ការថ្លែងខាងលើ របស់ លោក អ៊ុន ចាន់ដា នៅក្នុងពិធីបើកអង្គ​សន្និសីទ​ប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «អ្នកដឹកនាំឆ្នើមដើម្បី​និរន្ត ភាពការងារវិស័យទឹកស្អាត និងអនាម័យជនបទ» ដែលបាន​រៀប​ចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពង់ចាម សហការ​ជាមួយអង្គការដៃគូរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

https://s5.kh1.co/__image/w=650,h=433,q=100/d7/d7486f191505f31e4aeab8322e2536abbda66c84.jpg

ថ្លែងក្នុងពិធីនោះដែរ អភិបាលខេត្តកំពង់​ចាម បានចាត់ទុកការរៀបចំអង្គសន្និសីទនេះ គឺពិតជាមាន​សារៈសំខាន់ណាស់ ។ លោក ថ្លែងបន្តថា ជាពិសេស លោកអភិបាលស្រុក និងលោកមេ​ឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធ​សាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅ​សហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០ភាគ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០ភាគរយ ប្រកបដោយនិរន្តភាព។

ដើម្បីសម្រេច​ឱ្យបាន​តាម​ទិស​​ដៅនៃ​គោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទ លោក អភិបាលខេត្ត បានផ្តល់នូវ អនុសាសន៍ដូចខាង៖

 មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួស​ជុលអណ្តូង​ស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់​អនាម័យជាប្រចាំ។ ជាមួយគ្នានេះដែរ លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារ​ទឹក​ស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួនចាប់ពីឆ្នាំ២០២០ទៅ។

លោកបន្ថែមថា ក្នុងនោះដែរ មេឃុំ មេភូមិនីមួយៗត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់​អនាម័យឱ្យបានច្បាស់ លាស់ជារៀងរាល់ខែ។ ស្រមពេលជាមួយគ្នានេះ ត្រូវរួមសហការគ្នាឱ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំមន្ទីរជំនាញ និងអង្គការដៃគូរ។ លោកបានបន្ថែមទៀតថា អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាមដានជាប្រចាំ​អំពីការ​សាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាម​ភូមិនី​មួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏​ជនបទជារៀងរាល់ខែ។ ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំ​ប្រចាំ​ខែ​របស់រដ្ឋបាលស្រុក និងឃុំ។

តាមរបាយការណ៍របស់ លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើប្រាស់) មានចំនួន ១៧៩,៩៨៤ខ្នង ស្មើនឹង ៦៧ភាគរយ និងខ្នងផ្ទះដែលទទួបានសេវាទឹកស្អាតប្រើ​ប្រាស់មានចំនួន ១,៩២,៤០១ខ្នងផ្ទះ ស្មើនឹង ៧២ភាករយ ។ ដូច្នេះ ផ្នែកអនាម័យយើងនៅខ្វះ ៣៣ភាគរយ ទៀត ចំណែកផ្នែកទឹកស្អាតនៅខ្វះ ២៨ភាគរយ ដោយគិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គឺមាន រយៈពេល ៦ឆ្នាំទៀត ដែលត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T