ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង លោក ហៀង សុភក្ត្រ និងលោក សៀង សុខ រួមជាមួយ លោកឧត្តមសេនីយ៍ យ៉ា គឹមអ៊ី នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣នេះ បានចុះបង្ក្រាប គ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅមុខព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន៦ នាក់ ក្នុងនោះ អ្នកដែលជាប់ពាក់ព័ន្ធ ពិតប្រាកដ គឺប្តីប្រពន្ធ ពីរនាក់ ដែលប្តីមានឈ្មោះ ហាក់ អ៊ាង អាយុ៤៧ឆ្នាំ និងប្រពន្ធ មានឈ្មោះ ឡុង វ៉ាន់ធី អាយុ៤០ឆ្នាំ ។

សមត្ថកិច្ច បានបន្តថា នៅក្នុងការ ចុះឆែកឆេរ ផ្ទះល្វែងចំនួន៥ ល្វែង ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន រឹបអូស គ្រឿងញៀន ចំនួន១៣គីឡូក្រាម កាំភ្លើងខ្លីមួយដើម និងរថយន្ត៤គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបាននាំយក ទៅឃុំខ្លួន ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]