ស្អាតណាស់! គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50 ​​

//s5.kh1.co/cb/cb4a56d123c470525db8fe11a92b63a9de27877d.jpeg
យានជំនិះ

 ១៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ទោះបីរថយន្តស៊េរី​ GT-R របស់ក្រុមហ៊ុននីសាន់ (Nissan) ដាក់លក់នៅលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំទៅហើយក៏ដោយ ក៏វានៅតែជាផលិតផលមួយដែលមានការប្រកួតប្រជែង។ ទោះហាក់ដូចជាមិនមានម៉ូដែលថ្មីសម្រាប់ចេញនៅពេលអនាគតក្តី តែអ្នកដែលនៅចាប់ចិត្តនឹងវា នៅតែស្រមើស្រមៃនៃការរចនាម៉ូតពិសេសឡើងសម្រាប់ប្រភេទ GT-R50 សម្រាប់ទីផ្សារបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គំនិតរចនាមួយ (Concept) ដែលសហការជាមួយក្រុមហ៊ុន Italdesign ត្រូវបានបំផុសគំនិតច្នៃប្រឌិតដ៏ទាក់ទាញដោយលោក Rain Prisk ដើម្បីចង់ប្រែក្លាយវាជារថយន្តទំនើបមួយគ្រឿងនេះឲ្យមើលទៅប្រកបដោយថាមពល។ គេអាចឃើញផ្នែកខាងមុខរចនាឡើងយ៉ាងពិសេស​ ជាមួយអំពូលភ្លើងស្រស់ប្រណីត  ការច្នៃនិងការប្រើប្រាស់ពណ៌រួមជាមួយកង់​​ទាំងបួនពិតជាធ្វើបានយ៉ាងល្អ។ បើយើងក្រឡេកមើលទៅបន្ទះជាប់ទ្វារ​ទាំងសងខាង​ គឺត្រូវបានគេរចនាឡើងដើម្បីអាច​​ឱ្យខ្យល់ឆ្លងកាត់បាន ជាពិសេសជួយទប់លំនឹងរថយន្តបានល្អខណៈពេលយើងបើកបរ​ក្នុងល្បឿនលឿន។

សាកធ្វើការគិតស្រមៃមើល បើ Concept នៃរថយន្តមួយគ្រឿងនេះ​ពិតជាត្រូវរចនាឡើងដោយបំពាក់ជាមួយម៉ាស៊ីន ​កម្លាំង ៧១០ សេះ រួមជាមួយការបំពាក់បច្ចេកវិទ្យាទំនើបទៀតនោះ ​តើវានឹងល្អយ៉ាងណាទៅ? តែជាអកុសលសេចក្តីរាយការណ៍ថ្មីៗនេះបានឲ្យដឹងថាក្រុមហ៊ុន Nissan មិនមានផែនការបន្តផលិតស៊េរី GT-R របស់ខ្លួនទៀតទេ។

ក្រុមផលិតរថយន្តស៊េរី GT-R របស់ក្រុមហ៊ុន Nissan ដឹកនាំដោយលោក Hiroshi Tamura បានគិតថា រូបរាងរបស់​រថយន្តបច្ចុប្បន្នមិនមានការផ្លាស់ប្តូរ ២០ឆ្នាំមកហើយ។ ដូច្នេះហើយសំរាប់គំរូ​ ឬគំនិតរចនាផ្សេងទៀត អាចនឹងត្រូវការផ្លាស់ប្តូរបន្តិចបន្តួច​ប៉ុណ្ណោះនៅរយៈពេល ៨ ឆ្នាំខាងមុខទៀត៕

គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
គំនិតរចនាថ្មីរបស់រថយន្ត Nissan GT-R50
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T