អភិបាលខេត្តប៉ៃលិន ជំរុញសភាពាណិជ្ជកម្មដែលទើបជាប់ឆ្នោតថ្មីពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់

//s5.kh1.co/48/4850b9539ce81cbcfbe0b6999e14ded256a67496.jpg
Khmerhome

 ១៧-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/90/909caaa60698499fe5e422b159a19b1cbf953ed0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់ប្រធា​នសភាពាណិជ្ជកម្មខេត្ត លោក ឡោ ស៊ុនជាងដែល​ទើប​ជាប់ឆ្នោតថ្មី ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ឱ្យ​ទាន់​សម័យកាលបច្ចេកវិទ្យា ដើម្បីចូលរួមការ​អភិវឌ្ឍខេត្តប៉ៃលិនមានការរីកចម្រើនជាន្តបន្ទាប់ ជាមួយគ្នានេះ ត្រូវរៀបចំ​គម្រោងផែនការរបស់ខ្លួនឱ្យបានច្បាស់លាស់ និងចំគោលដៅជាក់លាក់។

ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលទើបជាប់ឆ្នោតថ្មី ត្រូវរួមសាមគ្គីភាព​ផ្ទៃក្នុងឱ្យបានល្អ ដើម្បីដឹកនាំ វិស័យពាណិជ្ជកម្មក្នុង​ខេត្តប៉ៃលិន ជាពិសេសត្រូវខិតខំកៀងគរ ដៃគូវិនិយោគ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសមកចូលរួមវិនិយោគ លើសាក្តានុពលរបស់ខេត្ត ឱ្យមានការរីកចម្រើន ក្នុងន័យលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ជាការជំរុញបន្តទៀត របស់ លោក ផាន់ ចាន់ធុល នៅពិធីប្រកាស​លទ្ធផលការ​បោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត សម្រាប់អាណត្តិ​ទី១ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

https://s5.kh1.co/__image/w=650,h=433,q=100/48/4850b9539ce81cbcfbe0b6999e14ded256a67496.jpg

នៅក្នុងពិធីខាងលើ លោក ម៉ៅ ថូរ៉ា រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការបោះឆ្នោត ជ្រើសតាំងសភា​ពាណិជ្ជកម្ម អាណត្តិទី១ នាពេលនេះ ដើម្បីជ្រើសរើសយក ប្រធាន-អនុប្រធានសភាពពាណិជ្ជកម្មសម្រាប់ដឹកនាំការងារក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍ លើវិស័យពាណិជម្មឱ្យបានកាន់​តែមានការរីកចម្រើន។

https://s5.kh1.co/__image/w=650,h=433,q=100/26/26ada419d2dff6e600c5f1ebb063d78a0b804d20.jpg

លោក​ បានថ្លែងបន្តថា ជាពិសេសជួយ សម្របសម្រួលវិស័យ ឯកជនទាំងក្នុងនិងក្រៅប្រទេស ឱ្យសហការក្នុងការនាំ​ចេញនាំ​ចូលទំនិញ កសិផល កសិកម្ម ទំនិញផ្សេងៗ ដែលធ្វើឱ្យ​ប្រជាពលរដ្ឋងាយស្រួលលក់ និងទិញកសិផល កសិកម្មរ​បស់​ខ្លួន ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

https://s5.kh1.co/__image/w=650,h=433,q=100/3c/3c39df236a7c5a4107018d60534c4e232a984484.jpg

ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី១នេះ មានចំនួន ២លើក ដែលមានរយៈពេល ៦ឆ្នាំ ក្នុងនោះ ៣ឆ្នាំបោះឆ្នោតម្តង ដែលមានបេក្ខជន បេក្ខនារីឈរ ឈ្មោះ ស្របតាមការណែនាំពីក្រុមការងារបច្ចេក​ទេសរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មការរៀបចំបោះឆ្នោត​ជ្រើសតាំងសភាពាណិជ្ជកម្មនៅរាជធានី/ខេត្ត។ ជាការបន្ថែមរស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដដែល។

https://s5.kh1.co/__image/w=650,h=433,q=100/7b/7b74d8c8e8663eead1fc580f9ea6148b560f90ce.jpg

គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជ​កម្មខេត្តប៉ៃលិន ដែលមានការិយាល័យចំនួន ២ការិយាល័យ ហើយមានបេក្ខជនឈរឈ្មោះសរុប ១៧រូប អ្នកបោះឆ្នោតសរុប ២៤៤នាក់ អ្នកមកបោះឆ្នោតសរុប ១៥៨នាក់ អ្នកមិនបានមកបោះឆ្នោត ៨៦នាក់ ក្នុងនោះសន្លឹកឆ្នោតទទួល បានពីគណៈគម្មការសរុប ៣៥០សន្លឹក សន្លឹកឆ្នោតបានប្រើប្រាស់ចំនួន ១៥៩សន្លឹក សន្លឹកឆ្នោតខូច ១សន្លឹក សន្លឹកឆ្នោតអនុប្បវាទ ២សន្លឹក សន្លឹកឆ្នោតសល់ ១៩០សន្លឹក ក្រោយរាប់សន្លឹកឆ្នោត ជាលទ្ធផល លោក ឡោ ស៊ុនជាង ទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេ ហើយក្លាយជាជាប្រធានសភាពាណិជ្ជកម្ម ខេត្តប៉ៃលិនថ្មី សំរាប់អាណត្តិទី១នេះ៕

https://s5.kh1.co/__image/w=650,h=433,q=100/1c/1ca74199c0a3d21ee3cbaef00acdbdda4b2e07f1.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T