ដាក់ទូរស័ព្ទចុះ៖ ហេតុអីវត្តមានអ្នកពេលនេះ ជាអំណោយ​សម្រាប់ខ្ញុំ?

//s5.kh1.co/1b/1bc0302275ec9519d980556b4c7a5709e85bc89e.png
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

បើស្រលាញ់នរណាម្នាក់ កាដូដ៏មានតម្លៃបំផុតដែលអ្នកអាចឲ្យគេគឺវត្តមានរបស់អ្នកនៅចំពោះមុខគេ។ តើអ្នកនឹងអាចបង្ហាញក្តីស្រលាញ់របស់អ្នកចំពោះគេយ៉ាងដូចម្តេច ខណៈអារម្មណ៍អ្នកមិនបាននៅជិតគេសោះនោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/cc/ccf55de71a0f5ada8c6c08193818baa994606d8d.jpg

បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងតែរីកចម្រើនដូចផ្សិត។ មានត្រឹមតែទូរស័ព្ទដៃ និងអ៊ីនធើណែត អ្នកមានអារម្មណ៍ថាមិនឯកោទៀតឡើយ។ មមាញឹកជាមួយហ្វេសប៊ុក Instagram Snapchat អ៊ីម៉ែល អ្នកកាន់តែរវល់ជាងមុន មើលមិនដាក់ភ្នែកសូម្បីពេលញ៉ាំបាយ ដែលធ្វើឲ្យអ្នកកាន់តែឃា្លតឆ្ងាយពីមនុស្សដែលនៅជិត។

វាពិបាកណាស់ ក្នុងការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ ខណៈដែលដៃរបស់អ្នកកំពុងចុចទូរស័ព្ទ ពោលរាងកាយនៅជិត តែអារម្មណ៍របស់អ្នកនៅឆ្ងាយស្មានមិនត្រូវ។

https://s5.kh1.co/__image/w=650,h=434,q=100/91/9121923d6b494d1529e6b7896bf90f9d0a028f91.jpg

សូមអ្នកចងចាំថា ទូរស័ព្ទ អ្នកអាចលេងពេលណាក៏បាន តែពេលវេលាជាមួយម្តាយ ឪពុក​ និងមនុស្សជាទីស្រលាញ់របស់អ្នក មានមិនជាច្រើនប៉ុន្មានទេ។ មិនប្រាកដដែរ ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង។

នៅពេលយើងស្តាប់នរណាម្នាក់ ដោយយើងសំឡឹងមើលមុខគេ យើងនឹងយល់ចិត្តពួកគេខ្លាំងឡើង។ ការបង្ហាញទឹកមុខរបស់យើង ឆ្លុះបញ្ចាំងពីអារម្មណ៍ និងភាពស្និទ្ធស្នាលឲ្យគេ។

រង់ចាំថ្ងៃឈប់សម្រាក ទើបនៅជិតគ្រួសារ? តាមពិតយើងមិនចាំបាច់រង់ចាំដល់ថ្ងៃឈប់សម្រាក ទើបបង្កើតពេលវេលាទាំងនោះទេ ត្រឹមពេល៥នាទី ១០នាទី ដែលពោរពេញដោយស្នាមញញឹម និងសូម្បីពេលវេលាញ៉ាំបាយមួយពេលរាល់ថ្ងៃជាមួយអ្នកជាទីស្រលាញ់ គឺពិតជាគ្រប់គ្រាន់ហើយ។ សន្សំបន្តិចម្តងៗ កុំរង់ចាំ ព្រោះអ្នកទាំងនោះប្រហែលមិនមានពេលច្រើនដើម្បីចាំយើងឡើយ។

https://s5.kh1.co/__image/w=390,h=280,q=100/06/06ce9c3ea7b8e9c2a5f51cf8010a37462cfde24d.jpg

កុំឲ្យទូរស័ព្ទដែលអ្នកចង់ប្រើពេលណាក៏បាន មកទាញព្រលឹង ផ្លូវចិត្ត ​និងរូបរាងកាយរបស់អ្នកកាន់តែឆ្ងាយពីគ្រួសារអ្នក៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T