មិនមែនមិនឲ្យជឿ ជំនឿបុរាណទេ! តែទង្វើអ្នកម្តាយៗ កំពុងធ្វើរាល់ថ្ងៃទាំងនេះ កំពុងប៉ះពាល់សុខភាពម្តាយនិងកូន មានអីខ្លះ? (មានវីដេអូ)

//s5.kh1.co/2f/2f2029f6c393c509892e6e0b3482af207a681b36.jpg
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើ​គួរ​តែ​មាន​ការ​កែប្រែ​នៅ​ទម្លាប់ ​ក៏​ដូចជាផ្នត់គំនិតដ៏ខុសឆ្គង​ តាម​​ជំនឿបុរាណ​ដែល​មាន​ចំពោះម្តាយ​ និង​​ទារកអស់​​ទាំង​នេះ​ចោល​ដែរ​ឬទេ? ចំពោះ​ឪពុកម្តាយ​គ្រប់​រូប​ដែល​ត្រៀម​នឹង ទទួល​យក​បុត្រ​ថ្មី​ថ្មោង​ ស្ត្រី​ដែល​ត្រៀម​នឹង​សម្រាល​បុត្រ​ទាំង​អស់ គួរ​តែ​មាន​ចំណេះដឹង​ក៏​ដូច​ជា​មាន ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាក់​ទង​ទៅ​នឹង ​ជំនឿក៏​ដូចជា​ទម្លាប់​​តាម​បែប​ចាស់​ៗបុរាណ​ ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ក៏​ដូច​ជា ​អាចបង្ក​ឲ្យ​​មានជា​គ្រោះ​ថ្នាក់​ដល់ ​សុខភាព​របស់ម្តាយ​និង​ ទារកដោយ​មិន​ដឹង​ខ្លួន​។ ជំនឿមិន​មែន​សុទ្ធ​តែ​ជា​រឿង​អាក្រក់​​ទាំង​អស់​នោះ​ទេ​ ផ្ទុយទៅវិញ​ប្រសិន​បើ​យើង​ជឿ ​លើជំនឿតៗគ្នា​ដោយ​ងងឹតងងុលនោះ ​​វាក៏​​អាចនឹង​​បង្ក​ឲ្យ​មានជា​​ហានិភ័យ​ មក​កាន់​យើង ​ដោយ​មិន​ដឹង​ខ្លួន​​វិញ​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា
  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា

​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា ដែល​មាន​ឯកទេស​ខាង​ផ្នែក​ជំងឺ​ទូទៅ បាន​ចែក​រំលែក ចំណេះ​ដឹង​ដែល​ទាក់​ទង​នឹង ទម្លាប់​តាមបែប​​ចាស់​ៗ​​ តែង​តែ​មាន​តៗ​គ្នា​​​ចំពោះ​​ស្ត្រី​ដែល ទើប​សម្រាល​បុត្រហើយ​ ​​ត្រូវឲ្យ​​ដេក​អាំង​ភ្លើង​ ផឹក​ស្រាថ្នាំ ឬ​សង្កត់​ថ្ម​ជា​ដើមនេះ​ គឺ​ពិត​ជាទម្លាប់​មួយ​ដែល​ផ្តល់ ​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​យ៉ាង​ខ្លាំង ហើយ​មិន​ត្រឹម​តែ​ប៉ះពាល់ ​ដល់​ម្តាយ​នោះ​ទេ ​តែ​វាក៏អាច​ផ្តល់​នៅ​ផលប៉ះពាល់​ដល់ សុខភាព​របស់​ទារក​ផងដែរ។

  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា
  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា

ជាក់​ស្តែងលោក ​វេជ្ជបណ្ឌិត ​​រតនា ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជា​ទូ​ទៅ​នៅ​ពេល​ដែល​ស្ត្រី​ទើប​តែ ​សម្រាល​កូន​ហើយ​ថ្មីៗ​គឺ ​នៅ​មាន​សុខភាព​ខ្សោយជាងស្ត្រី​ធម្មតា ​​ពីព្រោះ​គាត់​ត្រូវ​ពរពោះ​អស់​រយៈពេល​យូរ​។ ម្យ៉ាង​វិញ​ទៀត​អំឡុង​ពេល​ដែល​ សម្រាល​ត្រូវធ្លាក់​ឈាម​អស់​ច្រើន​​ថែម​ទៀត​។ ដូច្នេះ​បន្ទាប់​ពី​សម្រា​ល​ហើយ ​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន​ ក៏​ដូច​ជា​ត្រូវ​បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ ទើប​អាចទៅ​បំពេញនៅ​កង្វះ​ថាមពល​ដែល​ គាត់​បាន​បាត់​បង់ក្នុង អំឡុង​ពេល​សម្រាលបាន​។​ ក៏​ប៉ុន្តែ​តាមជំនឿ​ក៏​ដូចជាទម្លាប់ ​របស់​​ចាស់​ៗ​បែរ​ជា​តម្រូវឲ្យ​​ស្រ្តី​ ដែល​ទើប​សម្រាលកូន​​ហើយតប​អាហារ​ មិន​ហ៊ាន​ឲ្យ​បរិភោគ​សាច់​ឬ ​ប្រភេទបន្លែ​មួយ​ចំនួន​ ក្នុង​ហេតុផល​ថា​ខ្លា​ចស្តី្រ ​ដែល​ទើប​សម្រាល​កូន​ហើយ ​បើ​បរិភោគ​អាហារ​ទាំង​នេះ​​នឹង ​អាច​​នាំ​ឲ្យ​ទាស់ជាដើម​-ល-​ ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​កាន់​តែ​កង្វះ ​នៅ​អាហារឧបត្ថម្ភ កាន់​តែ​​ស្លេក​ស្លាំង​ ដែល​ពេល​ខ្លះ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់ ​ដល់អាយុ​​ជីវិត​ទៀត​ផង​។ តែ​ជាការពិត​បើ​យោងតាម ​ការ​បក​ស្រាយ​របស់​លោក ​វេជ្ជបណ្ឌិត រតនា ថា​ស្ត្រី​ដែល​ទើប​តែ​សម្រាលបុត្រ​ហើយ ​គឺ​អាច​ញុំាអា​ហារ​បាន​ដូច​ជា​មនុស្ស​ធម្មតា​ដែរ តែ​ជៀស​វាង​តែ​អាហារ​ណា​ដែលជា ​ប្រភេទ​​ផ្អាប់ ក្រៀម​ក្រោះ ហឹល រួម​ទាំង​ស្រា​តែប៉ុណ្ណោះ​។

  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា
  ​​លោក វេជ្ជបណ្ឌិតហ៊ាង​ រតនា

​ម្យ៉ាង​វិញ​ទៀត​ចំពោះ ​ជំនឿ​ដែលថា​​ឲ្យ​ស្ត្រី​ដែល​ទើប​តែ​សម្រាល​បុត្រ​ហើយ ត្រូវ​​ផឹក​ស្រា​ព្រោះ​អាច​ជួយ​ឲ្យ​សាច់​ស្អាត ឬជួយ​ឲ្យ​ចេញ​ទឹក​ដោះនេះ ​ក៏​មិន​មែន​ជា​ទម្លាប់​មួយ ​ដែល​គួរ​តែអនុវត្ត​ត​ទៅ​ទៀត​ផង​ដែរ។ ​ពីព្រោះ​ថា​ទម្លាប់​​នេះ​អាច​បង្ក​​ជា ​ផល​ប៉ះពាល់យ៉ាង​​ធ្ងន់​ធ្ងរ​ អាច​ធ្វើ​ឲ្យស្ត្រី​ជា​ម្តាយ​រឹត​តែកង្វះ ​នៅ​​អាហារឧបត្ថម្ភ ​​ធ្វើ​ឲ្យ​ស្រវឹងពុល​ថ្លើ​ម​ទាំង​ទារក​ នឹង​ម្តាយឬ​អាច​បង្ក​ទៅ ​ជាជំងឺក្រិន​ថ្លើម​​កូន​តែម្តង។​ ហើយ​ប្រសិន​បើ​ម្តាយ​​ទទួល​ទាន​ស្រា កាន់​តែ​​ច្រើន​នោះ​ជាតិ​ស្រានឹង ​បញ្ចេញ​ទៅ​តាម​ទឹកដោះ​ម្តាយ​ ធ្វើ​ឲ្យ​ទារក​ដែល​បាន​បៅ​ទឹក​ដោះនោះ​ហើយ ​​បង្កទៅ​ជា​ការ​ប៉ះពាល់​ដល់​ខួរ​ក្បាលនិង​ ​កាយ​សម្បទានក្មេង​ទាំង​មូល​ធ្វើ​ឲ្យ​ក្មេង​ធំ​ឡើង ​មិន​សូវ​មាន​ភាព​វ័យ​ឆ្លាត​ រួម​ទាំង​ងាយ​ទទួល​ឆ្ល​ង ​នៅ​ជំងឺ​ផ្សេង​ៗ​ផងដែរ។

រីឯ​ការដេក​​អាំង​ភ្លើង ទម្លាប់​នេះ​ក៏អាច​មាន​ជា​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ ​ចំពោះ​ម្តាយ​ផង​ដែរ។ ប្រសិន​បើ​ស្រ្តីខ្លះគាត់សម្រាលដោយ ការ​វះកាត់​ផង​នោះ​គឺ​កាន់​តែ​ធ្វើ​ឲ្យ ​ហូរ​ឈាមកាន់​តែច្រើន​ ​ព្រោះ​តែកម្តៅ​ក្តៅ ​ចាប់​ផ្តើម​អស់​កម្លាំង​ពីព្រោះ​តែ​​ខំប្រឹង​ទប់​នឹង​ កម្តៅដែល​ជា​ហេតុនាំ​ឲ្យស្រ្តី​កាន់​តែចុះ​ខ្សោយ​ទៅ​ៗ ​ជា​លំដាប់​ផងដែរ។

រូប​ដែល​បាន​មកពីប្រភព​អ៊ីនធើណែត
រូប​ដែល​បាន​មកពីប្រភព​អ៊ីនធើណែត

ជំនឿ​គឺ​កើតចេញ​​មក​ពីការ​ស្រលាញ់​ ការភ័យ​ខ្លាច ការ​ខ្លាច​បាត់​បង់​ ​ក៏​ប៉ុន្តែ​បើ​ជឿ​ខុស​វាក៏នឹង​បង្កមក​ជា​គ្រោះ​ថ្នាក់ កាន់​តែ​លើស​ដើម​​ទៅវិញ​។ ទោះយ៉ាង​ដូច​ជាជំនឿ ​ក្នុងការ​ពាក់​ខ្សែក ​ខ្សែដៃយ័ន្តកថា​ ឬលាប​ប្រេងក្រឡា ដល់​ទារកដែល​ទើប​តែ​កើតមកដោយ​ជឿថា ​អាច​ឲ្យ​ទារក​នោះ​​​​គេង​លក់​ស្កប់ស្កល់​ អាច​ជួយ​ឲ្យមានសុខភាព​ល្អ​ជាដើម​។ ក៏​ប៉ុន្តែ​ជំនឿ​នេះ​គឺរឿង​​ដែល​ខុស​ឆ្គងមួយ​ ​​​ដែល​អាច​បង្ក​ឲ្យមាន​ជា​ គ្រោះ​ថ្នាក់យ៉ាង​ច្រើន​​​ដល់​ទារក​​ដោយ​មិន​ដឹង​ខ្លួន ដែល​ឪពុកម្តាយ​មួយ​ចំនួន មានការ​ធ្វេសប្រហែល មិន​បាន​គិត​ដល់​ផង​ដែរ។

ខ្សែកដែល​ចាស់​ៗ​ពាក់ឲ្យទារក​ដែលទើប​កើត
ខ្សែកដែល​ចាស់​ៗ​ពាក់ឲ្យទារក​ដែលទើប​កើត

ជាមួយគ្នា​នេះ​លោក ​វេជ្ជបណ្ឌិត​ ហ៊ាង​ រតនា ក៏​បាន​លើក​ឡើង​បន្ថែម​​ថា ការ​ពាក់​ខ្សែកឬ ខ្សែដៃទាំងនេះគឺ ​សុទ្ធ​សឹងតែជា​បណ្តុំ​នៃ​មេរោគជាច្រើន ហើយ​ងាយ​ឆ្លង​ទៅកាន់ទារកជាទី​បំផុត ​ពីព្រោះ​ប្រព័ន្ធនែ​ភាព​ការពារ​​​ របស់​កុមារ​នៅ​ខ្សោយខ្លាំង ​ងាយ​ទទួលរងនៅ ការ​វាយ​ប្រហារ​របស់​ជំងឺ​ផ្សេងៗ។ ជាក់ស្តែង​នៅ​ពេល​ដែល​ក្មេង ​ចាប់ឬ បៀម​ នៅ​ខ្សែ​ក​ឬ ​ខ្សែដៃ​ទាំង​នោះ​ មេរោគដែល​នៅ​ជាប់​ទាំង​អស់​នោះ​ ​នឹង​ឆ្លង​ចូល​តាម​បំពង​ក​របស់ក្មេង ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ក្មេងនោះ​ងាយ​នឹង​មាន​ជំងឺ​ ឈឺច្រើន ហើយត្រូវ​​ប្រឈម​ជាមួយនឹ​ងជំងឺ​ទាំង​អស់​នោះ​ អស់​មួយ​ជីវិត ​ក៏​ព្រោះ​តែមេរោគ​នៃ ​​កង្វះ​អនាម័យ​ដែល​ជាប់​មាន​នៅ ក្នុង​ខ្សែកកថា ឬ​ខ្សែ​ដៃយ័ន ​ទាំងអស់​នោះ​ផង​ដែរ។

ជា​ចុង​ក្រោយ​លោក ​​វេជ្ជបណ្ឌិត​ ហ៊ាង​ រតនា ក៏​សូមផ្តាំផ្ញើរ​​ក៏​ដូចជា​ស្នើសុំ​ឲ្យ ​ឪពុកម្តាយ​ទាំងអស់គួរ​តែ​ព្យាយាមស្វែង​រក ​ចំណេះ​ដឹង​ឲ្យ​បាន​ច្រើន​តាម​រយៈ ​ការ​ស្តាប់​ការ​ណែនាំ​របស់គ្រូ​ពេទ្យ ហើយ​មុន​នឹង​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​មួយ ​លើ​ទារក​តាម​តាម​បែប​ជំនឿបុរាណ​ គួរ​តែ​មាន​ការ​គិត​ពិចារណាឲ្យ​បាន​ច្បាស់លាស់​ ឬ​បើ​មិន​ដូច្នេះ​ទេ​អាច​មក​ពិភាក្សា ​ជាមួយ​ពេទ្យ​ជាមុន​បាន កុំ​ចេះ​តែ​ជឿឬ​ធ្វើ​តាម​ផ្តេសផ្តាស ដោយគ្មាន​ហេតុផល ពីព្រោះ​ជំនឿ​ដែល​គ្មាន​ហេតុផល​គឺ តែង​តែ​នាំ​មក​នៅ​ភាព​ខាតបង់​តែប៉ុណ្ណោះ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T