រកឃើញខ្មោចសំពៅដែលមានអាយុកាល២ពាន់ឆ្នាំនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ

//s5.kh1.co/65/65bed1d99c9f22c0aabede7adf24f93643c06404.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ក្រិក៖ ក្រុមបុរាណវិទូបានរកឃើញសំពៅមួយដែលមានអាយុកាលពីរពាន់ឆ្នាំនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ហើយសំពៅបុរាណមួយនេះត្រូវបានប្រើប្រាស់នៅសម័យចក្រភពរ៉ូម៉ាំង។​ សំពៅមួយនេះគឺគេប្រើដើម្បីធ្វើជាយានជំនិះសម្រាប់ដឹកកុលាលភាជន៍ជាច្រើនដែលប្រើសម្រាប់ដាក់ស្រានិងប្រេងអូលីវជាដើម។ បើតាមក្រុមបុរាណវិទូបានឲ្យដឹងថាសំពៅបុរាណមួយនេះអាចនឹងត្រូវបានគេប្រើប្រាស់នៅចន្លោះ១០០ឆ្នាំមុនគ្រឹស្តសករាជឬឆ្នាំ១០០នៃគ្រឹស្តសករាជ។ នៅសម័យចក្រភពរ៉ូម៉ាំងសំពៅភាគច្រើនមានប្រវែង១៥ម៉ែត្រ ប៉ុន្តែសំពៅដែលទើបតែរកឃើញនៅក្រោមបាតសមុទ្រមួយនេះមានប្រវែងរហូតដល់៣៥ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុលាលភាជន៍ដែលស្ថិតនៅក្រោមសមុទ្រ
កុលាលភាជន៍ដែលស្ថិតនៅក្រោមសមុទ្រ

សំពៅប្រវែង៣៥ម៉ែត្រនេះជាមួយកុលាលភាជន៍ចំនួន៦,០០០ត្រូវបានគេរកឃើញដោយប្រព័ន្ធសូណារ ហើយវាស្ថិតនៅបាតសមុទ្រជម្រៅ៦០ម៉ែត្រពីឆ្នេរ Kefalonia នៃក្រុមកោះ​ Ionian ដែលស្ថិតនៅឆ្នេរសមុទ្រខាងលិចនៃប្រទេសក្រិក។ ទិន្នន័យអង្កេតត្រូវធ្វើឡើងដោយប្រព័ន្ធបណ្ដាញ Oceanus របស់សាកលវិទ្យាល័យ Patras ដែលបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលដល់ដំណើរការនៃបច្ចេកទេសបង្កើតរូបភាព ហើយការស្រាវជ្រាវនេះដែរស្ថិតនៅក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី  Interreg​ នៃសហភាពអឺរ៉ុប។ លោក George Ferentinos មកពីសាកលវិទ្យាល័យ Patras បាននិយាយប្រាប់សារព័ត៌មាន CNN ថាវាជារឿងមួយពិបាកដែលត្រូវជួសជុលកុលាលភាជន៍ដែលបានបែកបាក់ហើយត្រូវចំណាយប្រាក់អស់ជាច្រើនថែមទៀត។

ក្រុមអ្នកបុរាណវិទូរកឃើញសំពៅនេះដោយប្រព័ន្ធសូណារ
ក្រុមអ្នកបុរាណវិទូរកឃើញសំពៅនេះដោយប្រព័ន្ធសូណារ

ជំហានបន្ទាប់ក្រុមការងាររបស់លោក Ferentinos ត្រូវជួសជុលកុលាលភាជន៍ទាំងនោះ និងប្រើប្រាស់ DNA របស់វាដើម្បីឲ្យដឹងថាតើវត្ថុទាំងនោះប្រើសម្រាប់ដាក់ស្រា​ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ ឬស្រូវសាលី? ចំពោះបំណែកសំពៅបែកបាក់ដែលស្ថិតនៅបាតសមុទ្រ គេនឹងស្វែងរកវិនិយោគិនដើម្បីរៀបចំគម្រោងឧស្យានមុជទឹកមួយសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅឃើញសំពៅមួយនេះដោយផ្ទាល់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T