ស្មាតហ្វូនត្រកូល V ជំនាន់ចុងក្រោយ នឹងមកបង្ហាញខ្លួនចុងឆ្នាំ 2019 ដើមឆ្នាំ 2020!

//s5.kh1.co/25/256aa874b096deddf06e75a1d34616f05a44875d.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គិតៗទៅ គឺរយៈពេល 2 ឆ្នាំជាងមកហើយដែលក្រុមហ៊ុន vivo បានឈានជើងចូលប្រឡូ​​​ក និងប្រកួតប្រជែងក្នុងវិស័យទូរស័ព្ទដៃស្មាតហ្វូននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ទូរស័ព្ទដៃស្មាតហ្វូន vivo​​ គឺជាទូរស័ព្ទដៃដែរមានបច្ចេកវិទ្យាដ៏សម្បូរបែប​ ទោះមិនមែនស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយ ប៉ុន្តែក្រុមហ៊ុន​​ vivo ក៏កំពុងតែខិតខំប្រឹងប្រែងខ្លាំងនៅក្នុងវិស័យស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានឈ្មោះបោះសម្លេងនៅក្នុងទីផ្សារអាស៊ីផងដែរ។ វាគឺជារឿងមួយដែលគួរឲ្យកោតសរសើរខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការរចនាម៉ូតទៅលើស្មាតហ្វូនម៉ូឌែលនីមួយៗវិញ គឺសុទ្ធសឹងតែមានការច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈទាក់ទាញចិត្តសម្រាប់មនុស្សគ្រប់វ័យ។ ដោយស្មាតហ្វូននីមួយៗត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបមិនចាញ់ការច្នៃប្រឌិតស្មាតហ្វូនដទៃឡើយ។ យើងអាចនិយាយបានថា គឺជាស្មាតហ្វូនដែរវាកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះផងដែរ។

នៅចុងឆ្នាំនេះដែរក្រុមហ៊ុន vivo នឹងមានការដូពិសេសមួយជូនទៅកាន់អ្នកទាំងអស់គ្នាដោយបានធ្វើការត្រៀមបញ្ចេញខ្សែស្រលាយត្រកូល v មួយទៀតដែលវាជាម៉ួឌែលចុងឆ្នាំ 2019 និងដើមឆ្នាំ 2020។ បើតាមការប៉ានស្មាននេះ​ ស្មាតហ្វូនដែរជាបងប្អូនខ្សែស្រលាយត្រកូល V នេះនឹងមានវត្តមាននៅក្នុងប្រទសកម្ពុជាយើងនាពេលឆាប់ៗនេះហើយ។

ចង់ដឹងឲ្យកាន់តែច្បាស់ចំពោះវត្តមានស្មាតហ្វូនជំនាន់ចុងក្រោយនៃត្រកូល v នេះនឹងមកដល់នៅពេលណានោះ សូមអ្នកទាំងអស់គ្នាធ្វើការតាមជាមួយនឹងផេកផ្លូវការ vivo Kh

ស្មាតហ្វូនត្រកូល V ជំនាន់ចុងក្រោយ នឹងមកបង្ហាញខ្លួនចុងឆ្នាំ 2019 ដើមឆ្នាំ 2020
ស្មាតហ្វូនត្រកូល V ជំនាន់ចុងក្រោយ នឹងមកបង្ហាញខ្លួនចុងឆ្នាំ 2019 ដើមឆ្នាំ 2020
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T