ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់ ​ក្រោម​ការ​ឧបត្ថម្ភ​​របស់ក្រុមហ៊ុន ជីប ម៉ុង

//s5.kh1.co/73/73d3678cd3b6abe67427801587ea6dc733b7bbdf.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ដំបូលអគារសិក្សា «D» នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែល​មាន​អាយុកាល​ប្រមាណ​​​មួយ​សតវត្ស​​ បាន​​បញ្ចប់​ការ​ជួស​ជុល​រួច​រាល់​ និង​ប្រក់ក្បឿងថ្មី​ ដោយ​រក្សា​នូវ​រចនាបថ​ដើម​បន្ទាប់​​​ពី​ចំណាយ​​ពេលជាងពីរខែ​ក្នុងការ​​កែ​លម្អ​ជួសជុល។​ ការ​កែ​លម្អ​ដំបូល​អគារ​សិក្សា «D» នេះ​ ត្រូវ​បាន​​រ៉ាប់រង​ផ្នែក​ហិរញ្ញវត្ថុ​​ទាំ​​ងស្រុង​​​ដោយ​​ក្រុមហ៊ុន​​ ជីប​ ម៉ុង។​

ពិធី​ប្រគល់ និង​ទទួល​ជាផ្លូវការ​ដំបូល​អគារសិក្សា «D» នៃ​សាកល​វិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈក្រោមការឧត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើ​ឡើង​នា​ព្រឹក​មិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅ​​សាកល​វិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់។

ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់

អ្នក​គ្រប់គ្រងផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន ជីប ម៉ុង លោក បូរី ស៊ីលីវណ្ណ ​​បញ្ជាក់​ថា៖​

“ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​​​យ៉ាង​សកម្ម​ក្នុង​ការ​បរិច្ចាគ​​ទៅ​​សង្គមវិញ។ ការ​​​​ជួយជួសជុល​ដំបូល​អគារ​​​​សិក្សា​ «D» នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​​សិល្បៈ​នេះ​ នឹង​ជួយសម្រួល​​ដល់​ការ​សិក្សា​របស់​ ​និស្សិត​​ឲ្យ​កាន់​តែ​ប្រសើរ បញ្ចៀស​បញ្ហា​​លិច​ទឹក ដែល​​​នាំ​​ឲ្យ​​ប៉ះ​​ពាល់​​​ដល់​​សម្ភារៈ​សិក្សា”។

លោក បូរី ស៊ីលីវណ្ណ បន្ថែម​ថា៖​ 

“ការ​ចូលរួម​របស់​ក្រុមហ៊ុន​ ជីប ម៉ុង ក្នុង​ការ​ជួស​ជុល​ដំបូលអគារ​​នេះ​ មិន​ត្រឹម​តែ​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​​ជួយ​​អភិរក្ស និង​អភិវឌ្ឍ​​បេតិក​ភណ្ឌ​ជាតិ​​ផង​​ដែរ ពី​ព្រោះ​ការ​ជួសជុល​ដំបូល​អគារ​នេះ​ ធ្វើ​ឡើង​ដោយ​រក្សា​​រចនា​បថ​ដើម​ឲ្យ​នៅ​ដដែល”។

ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់
ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់
ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់
ដំបូលអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវ​បាន​ជួស​ជុល​រួច​រាល់

សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ជីង សោមមុនី មាន​​ក្ដី​សោមនស្ស​រីក​រាយ​ចំពោះ​​ក្រុមហ៊ុន ជីប ម៉ុង ដែល​​​បាន​​រួម​ចំណែក​ក្នុងវិស័យអប់រំ និង​​វប្បធម៌ ដោយ​ជួយ​​អភិរក្ស និងអភិវឌ្ឍ​សម្បតិ្តបេតិ​កភណ្ឌជាតិមួយ​នេះ​ ព្រមទាំងកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ព្រម​ទាំង​អនាគត៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T