ពិតទេ? ជណ្តើរទៅកាន់ភាពជោគជ័យ អាចរញ៉េរញ៉ៃដូចសំបុកពីងពាង?

//s5.kh1.co/49/494c728ad29b0e8f8ef69174da4a0cb61a54aa46.jpg
យល់ដឹង

 ១៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភាពរីកចម្រើនជាតម្លៃមួយដែលកើតឡើងពីការខិតខំប្រឹងប្រែងទម្រាំឈានដល់ដំណាក់កាលមួយដែលទទួលស្គាល់ថា​ យើងបានជោគជ័យហើយ។

ភាពរីកចម្រើនជាតម្លៃមួយដែលកើតឡើងពីការខិតខំប្រឹងប្រែងទម្រាំឈានដល់ដំណាក់កាលមួយដែលទទួលស្គាល់ថា​ យើងបានជោគជ័យហើយ។ ប៉ុន្តែយើងត្រូវចងចាំថា ជីវិតគឺពិតជាស្មុគស្មាញ។ អ្នកខ្លះថា ជណ្តើរទៅកាន់ជោគជ័យ ដូចសំបុកពីងពាង ដែលត្រូវការសិក្សាពីកត្តាដែលជោគជ័យទាំងនោះ តែអ្នកខ្លះថាមិនដូចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តាដែលធ្វើឲ្យជីវិតអ្នកជោគជ័យនោះមាន៖

១.​ កែលម្អខ្លួនឯង

កំហុសម្តងអាចលើកលែងបាន ប៉ុន្តែកំហុសដដែលៗម្តងហើយម្តងទៀតទើបជាកំហុសធំបំផុត។ បើយើងដឹងថាយើងមានកំហុសហើយ​ តែយើងនៅតែប្រព្រឹត្តិ ដែលវាកាន់តែធ្វើឲ្យមានភាពស្មុគស្មាញ និងកាន់តែបង្កើតកំហុសដ៏ធំបំផុតនៅក្នុងជីវិត។ អ្នកគួរតែប្រុងប្រយ័ត្នដើម្បីកុំឲ្យមានកំហុសនោះកើតឡើងម្តងទៀត និងគួរចេះរកវិធីដោះស្រាយផងដែរ។

២. មានមូលដ្ឋានរឹងមាំ

ភាពរឹងមាំ គឺជាកត្តាចាំបាច់បំផុត ប្រសិនបើគ្រឹះរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់នោះទេ អ្នកមិនអាចដើរទៅមុខបានទេ។ ដើម្បីពង្រឹងមូលដ្ឋានរបស់អ្នក គឺអ្នកត្រូវរកមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់អ្នកជាមុនសិនដើម្បីឈានរកភាពជោគជ័យ។ ឧទាហរណ៍៖ ចង់កា្លយជាអ្នកថតរូបអាជីព អ្នកត្រូវសិក្សាពីជំនាញបែបនោះឲ្យច្រើនទើបគេទទួលស្គាល់ ព្រោះបើមានតែកាម៉េរាមួយ ហើយថតនោះ អ្នកមិនមែនអ្នកអាជីពទេ។

រូបតំណាង
រូបតំណាង

៣. ត្រូវពឹងផ្អែកលើការខិតខំប្រឹងប្រែងដោយខ្លួនឯង ជាជាងពឹងលើសំណាង

ការខិតខំប្រឹងប្រែងដោយខ្លួនឯងគឺសំខាន់បំផុត ហើយសំណាងគឺជាភាពចៃដន្យមួយចំនួនដែលអាចពេញចិត្តឬប្រឆាំងនឹងយើង។ យើងអាចផ្លាស់ប្តូរសំណាងដោយណែនាំនូវគុណសម្បត្តិល្អៗ នៅក្នុងខ្លួនយើងដូចជាភាពស្មោះត្រង់ជាដើម។

៤. ចក្ខុវិស័យ

ចក្ខុវិស័យមានន័យថាជាគំនិត ដែលត្រូវបានបង្កើតឡើងដោយការស្រមើស្រមៃ។ នៅពេលណាដែលយើងត្រូវបានគេសួរអំពីចក្ខុវិស័យនៃជីវិតរបស់យើង ពេលនោះចម្លើយរបស់យើងគឺច្បាស់ណាស់ថាយើងចង់បានជីវិតប្រកបដោយសន្តិភាព ស្រស់បំព្រងរីករាយ និងជោគជ័យ។ ចក្ខុវិស័យរបស់យើងគួរតែមានប្រយោជន៍ដល់អ្នកដទៃ និងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេប្រសើរឡើងតាមរយៈការណែនាំគំនិតថ្មីៗនិងការអនុវត្តរបស់ពួកគេ។

រូបតំណាង
រូបតំណាង

៥. ការតស៊ូ

ជីវិតគឺដូចជាអាគារដ៏ធំមួយដែលមានចំនួនជាន់គ្មានដែនកំណត់។ យើងចាត់ទុកការឡើងជណ្តើរជាការតស៊ូដំបូង។ វាជាទិសដៅ​ដែលអនុញ្ញាតឱ្យយើងបានរៀនពីជីវិត និងការជំនះឧបសគ្គ។ នេះគឺជាហេតុការណ៍ជាក់ស្តែងដែលយើងគួរទទួលយកនៅពេលដំបូងដែលអាចធ្វើទៅបាន និងអភិវឌ្ឍឥរិយាបថរបស់យើង៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T