ទំនើបមែន! អាមេរិក​ បង្ហាញ​រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយចរន្តអគ្គិសនីដំបូងគេបំផុតលើលោក ​(មានវីដេអូ)

//s5.kh1.co/50/50def5d06b92773e10c63aa11f97c396f96ab6ed.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ CBS San Francisco បានឲ្យដឹងថា មេបញ្ជាការនៃ​នាយកដ្ឋានពន្លត់អគ្គិភ័យ​ បានបង្ហាញរថយន្ត​​ពន្លត់អគ្គិភ័យដើរដោយចរន្តអគ្គិសនីដំបូងបង្អស់កាលពីល្ងាចថ្ងៃពុធ ហើយបានប្រកាសពីផែនការ​ដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Harold Schapelhouman ប្រធាននាយកដ្ឋាន​នៅក្នុងទីក្រុង Menlo Park បានមានប្រសាសន៍ថា“ រថយន្តអគ្គិសនីមិនមែនជារឿងដែលថ្មីនោះទេ ​ប៉ុន្តែវាថ្មីសំរាប់យើងដែលយកវាទៅប្រើ​ក្នុង​​​ការងារពន្លត់អគ្គិភ័យ។

រថយន្តពន្លត់អគ្គិភ័យនេះមានពណ៌ខ្មៅនិងពណ៌លឿង ហើយបើយើងមើលទៅវាមិនដូចជារថយន្តពន្លត់អគ្គិភ័យនោះទេ តែ​ដូចរថយន្តក្រុង​ច្រើនជាង។ ​វាត្រូវបានផលិតដោយក្រុមហ៊ុន Rosenbauer ។ ជាការពិតណាស់ សំណួរដែលមនុស្សជាច្រើនបានសួរគឺថា តើម៉ាស៊ីនពន្លត់អគ្គិភ័យអាចអស់ថាមពលក្នុងកំឡុងពេល​ដំណើរការដែរឬទេ។

លោក Schapelhouman បាននិយាយទៀតថា " ខ្ញុំមិនបារម្ភអំពីរឿងនោះទេ ហើយខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ​ ​គឺថាយើង​កំពុងតែស្ថិតក្នុងដំណាក់កាលនៃការរៀបចំ ដូច្នេះ​វាប្រាកដណាស់ថា យើងនឹងមិន​ធ្វើឲ្យមានចំនុចខ្វះខាតណាមួយកើតមានឡើយ " ។

ទោះបីជា​រថយន្តពន្លត់អគ្គិសនីនេះដំណើរការជាមួយចរន្តអគ្គិសនីក៏ដោយ តែវាក៏​អាចប្រើប្រេងម៉ាស៊ូតដើម្បីបញ្ឆេះម៉ាស៊ីនសម្រាប់សាកអាគុយបានដែរ។ វាអាចដំណើរការបានប្រហែល ៨ ម៉ោង ហើយបើ​រថយន្តនេះត្រូវពន្លត់អគ្គិភ័យលើសពី ៨ ម៉ោង គឺយើងអាចប្រើប្រេងម៉ាស៊ូតដើម្បីជួយសាកថាមពលបន្ថែមទៀត ខណៈពេលវាកំពុងដំណើរការនោះ។

លោក Schapelhouman បានបន្តថា ផែនការនេះគឺដើម្បីធ្វើការផ្លាស់ប្តូររថយន្ត​ប្រភេទនេះឱ្យសមទៅនឹងតម្រូវការ​ខាងនាយកដ្ឋាន។ ដំបូងឡើយគេនឹងសាកល្បងប្រើ​វា​​ជារថយន្តសង្គ្រោះ មុនពេល​ប្រើវាដើម្បីពន្លត់អគ្គិភ័យ។​

គាត់បាន​បន្ថែមថា ​រថយន្តអគ្គិសនីគឺមានតម្លៃប្រហែល ១,២ លានដុល្លារ វាពិតជាថ្លៃប្រសិនបើយើងប្រៀបធៀបទៅនឹងតម្លៃនៃរថយន្តពន្លត់អគ្គិភ័យផ្សេងទៀត ប៉ុន្តែ​រថយន្តអគ្គិសនីនឹងជួយសន្សំថវិការបស់នាយកដ្ឋានក្នុងរយៈពេលវែង ពីព្រោះវាមិនចាំបាច់ត្រូវប្រើសាំងឬម៉ាស៊ូតអីនោះទេ ហើយចំណុចដែលសំខាន់បំផុតគឺថា រថយន្តអគ្គិសនីគឺល្អប្រសើរសម្រាប់បរិស្ថាននិងមាន​ថាមពលខ្លាំងសំរាប់ធ្វើជា​រថយន្តពន្លត់អគ្គិភ័យនាពេលអនាគត៕

រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
រថយន្ត​​ពន្លត់អគ្គិភ័យដើរដោយដើរដោយចរន្តអគ្គិសនី
វីដេអូ

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T