ថ្មីទៀតហើយ ហាងអាហារបួស Yellow Tree ចាប់បើកហើយនៅ WB Arena!

//s5.kh1.co/fb/fbf5811653d097681e9fd26f28132d641fd0fd54.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អាហារបួស គឺជាអាហារកំពុងតែទទួលបានការពេញនិយមជាខ្លាំង នាពេលបច្ចុប្បន្ននេះ។ អ្នកណាខ្លះចូលចិត្តញុំាម្ហូបបួស? ហើយមានអ្នកមិនទាន់បានសាកអាហារបួសទេ? តោះ បើចូលចិត្ត ឬមិនមិនទាន់បានសាកទេ មកសាកអាហាបួសនៅ Yellow Tree ទាំងអស់គ្នា ប្រាកដជាឆ្ងាញ់ប្លែកមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភោជនីយដ្ឋានអាហារបួសថ្មីមួយកន្លែង ដែលមានឈ្មោះថា Yellow Tee មានទីតាំងនៅ WB Arena ចាក់អង្រែក្រោម ចាប់ផ្ដើមបើកហើយពីថ្ងែនេះតទៅ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ ម៉ោង៩យប់ ​ដែលមានបម្រើអាហារជាច្រើនប្រភេទដូចជា អាហារពេលព្រឹក អាហារពេលថ្ងៃ និងអាហារពេលល្ងាច ព្រមទាំងភេសជ្ជៈសុខភាពស្រស់ៗ ឈ្ងុយឆ្ងាញ់ជាច្រើនមុខផងដែរ។

  អាហាបួស
  អាហាបួស

Yellow Tree មានបម្រើទាំងម្ហូបបែបខ្មែរ ចិន និងវៀតណាមផងដែរ ឬឯតម្លៃវិញ គឺសមរម្យមែនទែន ចង់ញុំាបែបណាក៏បាន សម្រាប់ទីតាំងមានភាពធំទូលាយ​​ ម៉ាសុីនត្រជាក់ មានផាសុកភាព និងមានអនាម័យខ្ពស់។ ចំនែកឯចុងភៅវិញ ពោរពេញដោយថ្វីដៃ និងទេពកោសល្យ និងបទពិសោធយូរឆ្នាំផ្នែកអាហាបូស ធានាថាពិតជាមិនខកបំណងទេ បានញុំាម្ដងហើយប្រាកដជាចង់មកញុំាម្ដងទៀត។​

  អាហាបួស
  អាហាបួស

អាហាបួស មិនត្រឹមតែមានរសជាតិឆ្ងាញ់ខុសប្លែកពីម្ហូបធម្មតា ដែលតែងតែប្រើប្រាស់សាច់ក្នុងការចំអិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវគុណសម្បត្តិ និងអត្ថប្រយោជន៏លើសលុប ទៅដល់សុខភាពអ្នកទទួលទានផងដែរ ព្រោះអាហាបួសសំបូរដោយជីវជាតិខ្ពស់ ជួយឲ្យយើងមានសុខភាពល្អ ស្បែកស្អាត និងមានអាយុវែង។

តោះចាំអីទៀត សម្រាប់អ្នកស្រលាញ់សុខភាព ស្រលាញ់រាង ស្រលាញ់ស្បែក និងចូលចិត្តញុំាអាហាឆ្ងាញ់ៗ ទៅសាកអាហារបួសនៅ Yellow Tree ដែលមានទីតាំងសិ្ថតនៅ WB Arena ទាំងអស់គ្នាណា។​

  អាហាបួស
  អាហាបួស
  អាហាបួស
  អាហាបួស
  អាហាបួស
  អាហាបួស
ភេសជ្ជៈសុខភាពស្រស់ៗ
ភេសជ្ជៈសុខភាពស្រស់ៗ
ភេសជ្ជៈសុខភាពស្រស់ៗ
ភេសជ្ជៈសុខភាពស្រស់ៗ
ភេសជ្ជៈសុខភាពស្រស់ៗ
ភេសជ្ជៈសុខភាពស្រស់ៗ

សំរាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់FB page ឬ Instagram: Yellow Tree Restaurant.

ទំនាក់ទំនងលេខទូរសព្ទ: 010 40 50 24 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T