សមឈ្មោះជាតារាល្បីមែន! ខ្លាចយឺតការងារ គង់ សុជាតិ សុខចិត្តតែងខ្លួនបែបនេះ ជិះម៉ូតូ គួរឲ្យសរសើរ (មានវីដេអូ)

//s5.kh1.co/1c/1c005c9e72c55a33bb29142314f4bba83b48b98d.jpg
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងគង់ សុជាតិ នៅតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ និងមមាញឹកខ្លាំងនៅក្នុងការងារដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនលេចនូវពាក្យសរសើរដល់នាងគ្រប់គ្នា ក្រោយនាងបានបង្ហាញសកម្មភាពគោរពពេលវេលា និងសាកសមជាតារាល្បី ទោះពិបាកយ៉ាងណាក្តី ក៏មិនឲ្យហួសពេល និងទៅចូលរួមកម្មវិធីឲ្យទាន់ពេលដែរ។

ដោយក្នុងនោះ នាងបានឡើងជិះម៉ូតូ ព្រោះតែខ្លាចស្ទុះផ្លូវនៅពេលល្ងាច និងឆាប់ទៅឲ្យបានដល់ទាន់ម៉ោង ខណៈពេលដែលនាងបានតុបតែងខ្លួនរួចជាស្រេច ស្លៀកពាក់ក្នុងឈុតរ៉ូបយ៉ាងស្រស់ស្អាត ក៏ប៉ុន្តែបែរជារុំជាមួយក្រមា ដើម្បីការពារការខូចសក់បែបនេះ។

ជាមួយនឹងទង្វើបែបនេះ ពិតជាធ្វើឲ្យហ្វេនមួយចំនួនពិតជាពេញចិត្ត ដែលនាងជាគំរូល្អចំពោះតារាជំនាន់ក្រោយ ដោយសុខចិត្តខ្លួនឯងពិបាក ក៏មិនឲ្យខកខានការសម្តែងរបស់ខ្លួន ឬក៏ទៅយឺតពេលនោះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ ពេលជិះម៉ូតូទៅធ្វើការ
គង់ សុជាតិ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T