រូបភាពថ្មីមួយសន្លឹកបង្ហាញឲ្យដឹងពីការផ្ទុះកាលពីអតីតនៅចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ

//s5.kh1.co/e8/e804af9ab316627eece1ed033f3764d943c6b0e8.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ក្រុមតារាវិទូបានប្រើប្រាស់តេឡេស្កុបដើម្បីឆ្លុះមើលចំណុចកណ្ដាលនៃកាឡាក់ស៊ីរបស់យើងនិងសិក្សាឲ្យកាន់តែលម្អិត ប៉ុន្តែបែរជារកឃើញរឿងគួរឲ្យភ្ញាក់ផ្អើលដែលកើតឡើងកាលពីអតីតនៅចំណុចកណ្ដាលនោះ។ ទីភ្នាក់ងារអង្កេតអវកាសអឺរ៉ុបបានប្រើប្រាស់តេឡេស្កុបមួយយ៉ាងធំដើម្បីប្រមូលភ័ស្តុតាងបន្ថែមសម្រាប់បង្ហាញពីបន្ទុះស៊ុបពែណូវ៉ាដែលកើតឡើងដោយសារការផ្ទុះតារាយក្ស។ កាលពីមុនក្រុមតារាវិទូជឿថាកំណកំណើតនៃផ្កាយគឺកើតឡើងជាបន្តបន្ទាប់នៅតំបន់ចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីវ៉េរបស់យើង ប៉ុន្តែទិន្នន័យថ្មីបង្ហាញថាកំឡុងកំណើតកាឡាក់ស៊ីមីលគីវ៉េផ្កាយស្ទើតែ៨០%គឺកើតមានតំណាលគ្នាតែម្ដងនៅតំបន់ចំណុចកណ្ដាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពថ្មីនៃចំណុចកណ្ដាលកាឡាក់ស៊ីរបស់យើង
រូបភាពថ្មីនៃចំណុចកណ្ដាលកាឡាក់ស៊ីរបស់យើង

រយៈពេលនៃកំណកំណើតតារាទាំងនោះគឺចន្លោះ៨ទៅ១៣.៥ប៊ីលានឆ្នាំមុនជាមួយកំណើតកាឡាក់ស៊ីមីលគីវ៉េដំបូងៗ។ ៦ប៊ីលានឆ្នាំបន្ទាប់ពីយុគសម័យនោះ កំណើតនៃផ្កាយមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែ១ប៊ីលានឆ្នាំក្រោយមកទៀតតារាថ្មីៗក៏ចាប់ផ្ដើមកកើតឡើងវិញ។ បច្ចុប្បន្ននេះតារាក្នុងកាឡាក់ស៊ីមីលគីវ៉េទាំងមូលមានអត្រាកំណើតប្រហែលមួយឬពីរប៉ុនទំហំម៉ាស់របស់ព្រះអាទិត្យយើង។ ការអង្កតមើលទីអវកាសអាចប្រព្រឹត្តទៅបានដោយសារឧបករណ៍តេឡេស្កុបងាយនឹងចាប់យកកាំរស្មីអាំងប្រា ហើយអាចឲ្យយើងមើលឃើញចំណុចកណ្ដាលកាឡាក់ស៊ីឆ្លងកាត់អ័ព្ទធូលីដែលជាធម្មតាវារារាំងមិនឲ្យយើងមើលឃើញអ្វីៗបាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T