ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលា ដំបូង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានសម្រេចឃុំ ខ្លួន ប្រធានការិយាល័យ ហិរញ្ញវត្ថុ សាលា រាជបណ្ឌិតសភាយោធា ដាក់ពន្ធនាគារ ភ្ញ ជាបណ្ដោះអាសន្ន រង់ចាំការបើកសវនាការ ជាច្រើន បន្ទាប់ពីមន្ដ្រីរូបនេះបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ បណ្ដាលឱ្យ ស្លាប់មនុស្សចំនួន ២ នាក់ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅលើមហាវិថី ព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើប សួរ សាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន ខាងលើនេះ បានកើតមានឡើង បន្ទាប់ពីកម្លាំងនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជននេះទៅ កាន់សាលាដំបូង ក្រោយពីបានឃាត់បន្ទាប់ ពីបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ ចៅក្រម គឹម រ័ត្នណារិន ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាន នៅរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នេះ បាន បង្គាប់ឱ្យឃុំខ្លួន ឈ្មោះ ប៉ែន យ៉ារ៉ាន់ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មានទីកន្លែងកំណើត ក្នុងរាជធានីភ្នំពេញ មុខរបរជាមន្ដ្រីរាជការ មានទីលំនៅផ្ទះលេខ អិន ៤៧ ផ្លូវលំ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ពីបទ បើកបរបង្កឱ្យស្លាប់ដល់ អ្នកដទៃ ដោយអចេតនា នៅមុខច្រកចូល វិទ្យាស្ថានជាតិអប់រំ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ កាលពីយប់ថ្ងៃទី០៩ ខែមីនា កន្លងទៅ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិត នៅចំណុចកើតហេតុខាងលើ មានរថយន្ដ លុច្សស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-2813 បានធ្វើដំណើរតាម បណ្ដោយមហាវិថី ព្រះនរោត្ដម ក្នុងទិស ដៅពីត្បូងទៅជើង លុះដល់ចំណុចកើត ហេតុ ក៏បុកម៉ូតូ ១គ្រឿង ម៉ាកគុប ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ឌ ៣៧៥០ ភព១ បណ្ដាលឱ្យជនរងគ្រោះ ២នាក់ ស្លាប់ នៅ កន្លែងកើតហេតុ និងពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ។

មន្ដ្រីនគរចរាចរជើងគោក បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នៅកន្លែងកើតហេតុ នោះ ឈ្មោះ ហោ បេអេង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ដ្រីយោធា រស់នៅផ្ទះ លេខ 10Eo ផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។ រីឯអ្នករួមដំណើរពីក្រោយ ដែលស្លាប់នៅមន្ទីរពេទ្យ កាល់ម៉ែតនោះ មានឈ្មោះ ឡាំ ថេង ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅផ្ទះលេខ  79E1 ផ្លូវលេខ ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ បើតាម សមត្ថកិច្ច ពេលបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ អ្នកបើក រថយន្ដបានបើរត់រហូតទៅ ដល់ស្ដុប ណតប្រ៊ីត ទើបសមត្ថកិច្ចឃាត់ ហើយបញ្ជូនទៅការិយាល័យ ចរាចរជើង គោក រួចកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធី ។ កម្លាំង នគរបាល ចរាចរជើងគោក ដែលមានការ បញ្ជាផ្ទាល់ ពីស្នងការនគរបាលរាជធានីភ្នំ ពេញ និងដឹកនាំដោយលោក ហេង ចាន់ធារី ជាប្រធានការិយាល័យ និងលោក ប៉ែន ឃុន ជានាយរងការិយាល័យ បានបន្ដប្រតិបត្ដិ ការ និងរឹតបន្ដឹងច្បាប់ចរាចរជើងគោកដូច ភ្លៀងរលឹម តាមរយៈការ ឃាត់ ខ្លួនអ្នកបើក រថយន្ដបង្ក ដោយមានជាតិស្រវឹងបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ ការតាមផ្លូវច្បាប់ ដោយពុំមានការយោគ យល់នោះឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]