​កូរ៉េខាងត្បូងជាប្រទេស ដែលទិញអាវុធច្រើនជាងគេពីសហរដ្ឋអាមេរិក

//s5.kh1.co/53/5372f0e1a801b6f1b595555db7664a9d5d46ccc2.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បួង៖ ​យោងតាមទីភ្នាក់ងាររដ្ឋាភិបាលទីក្រុងសេអ៊ូលបានឲ្យដឹងថា ​កូរ៉េខាងត្បូងជាប្រទេស១ក្នុងចំណោម​ប្រទេសទាំង១០ ដែលទិញអាវុធច្រើនបំផុតពីសហរដ្ឋអាមេរិកក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មានរបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃចន្ទ​ថា ទីភ្នាក់ងារការពារជាតិលើប្រព័ន្ធ​បច្ចេកវិទ្យានិងគុណភាពរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន​ថាកូរ៉េខាងត្បូងជាប្រទេសទី៤ ដែលនាំចូលអាវុធច្រើនជាងគេពីសហរដ្ឋអាមេរិក។

ប្រទេសអារ៉ាប៊ីសាអូឌីតឈរនៅចំណាត់ថ្នាក់លេខ ១ ដោយនាំចូលអាវុធពីសហរដ្ឋអាមេរិកប្រមាណ ១៣,៥ ពាន់លានដុល្លារ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ បន្ទាប់មកគឺប្រទេសអូស្ត្រាលី​​ចំនួន ៧,៨ ពាន់លានដុល្លារ និងអារ៉ាប់រួម​ចំនួន ៦,៩២ ពាន់លានដុល្លារ។ ប្រទេសកូរ៉េខាងត្បូងបាននាំចូលអាវុធរបស់សហរដ្ឋអាមេរិកចំនួន ៦,២៨ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះបើយោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Newsis ។

យន្តហោះនិងអាវុធដែលផលិតដោយសហរដ្ឋអាមេរិក​ចំនួន ៥៦ ភាគរយ​ ត្រូវបាននាំចេញ​។ ​ប្រទេស​ចំនួន ១៤ ​បានទិញយន្ដហោះចម្បាំង​ទំនើបចំនួន ២៥៥ របស់សហរដ្ឋអាមេរិក បូករួមទាំងកូរ៉េខាងត្បូងដែលបានទិញយន្តហោះបំបាំងកាយ F-35A ចំនួន ៤០ គ្រឿងនិងយន្ដហោះឈ្លបយកការណ៍ រួមទាំងមីស៊ីលរាប់រយគ្រាប់ពីសហរដ្ឋអាមេរិកផងដែរ។

សហរដ្ឋអាមេរិកបានលក់យន្តហោះ​ចម្បាំង F-35 ចំនួនជាង ១០០ គ្រឿងទៅឲ្យប្រទេសជប៉ុន។ យោងតាមការស្រាវជ្រាវរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួន ៦៤៩ ពាន់លានដុល្លារ លើវិស័យ​យោធាក្នុងឆ្នាំ ២០១៨ ដែលស្មើនឹង ៣៦ ភាគរយ ។

ប្រទេសជប៉ុនគឺជាប់ចំណាត់ថ្នាក់លេខ ៨ ពិភពលោកដែលចំណាយច្រើនលើវិស័យយោធា​ក្នុងឆ្នាំ ២០១៨ ដោយ​មានចំនួនច្រើនជាងប្រទេសកូរ៉េខាងត្បូងបន្តិចគឺ ៤៦,៦ ពាន់លានដុល្លារ។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានក៏ជំរុញការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងបន្ថែមទៀតផងដែរ៕

មីស៊ីលរបស់កូរ៉េខាងត្បូងដែលទិញពីសហរដ្ឋអាមរិក
មីស៊ីលរបស់កូរ៉េខាងត្បូងដែលទិញពីសហរដ្ឋអាមរិក
អាវុធ​នាំចូលពីសហរដ្ឋអាមរិក
អាវុធ​នាំចូលពីសហរដ្ឋអាមរិក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T