កុំចេះតែហ៊ាន! ផ្ដោតលើហ្គេម PUBG ស្រេកទឹកខ្លាំងពេកភ្លេចមើលច្រឡំស្មានថាទឹកធម្មតា

//s5.kh1.co/7c/7cad34ef9edb4e6661092a9142427494fb7a1374.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ បុរសវ័យក្មេងម្នាក់ បានបង្កការធ្វេសប្រហែសដ៏ធ្ងន់ធ្ងរមួយ ដោយសារគាត់ច្រឡំទឹកសាប៊ូថាជាទឹកផឹកធម្មតា ពេលដែលស្រេកខ្លាំងពេកមិនបានចាប់អារម្មណ៍ឲ្យបានល្អិតល្អន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ Saurabh Yadav មានអាយុ២០ឆ្នាំ បានរួមដំណើរជាមួយមិត្តភក្តិម្នាក់ឈ្មោះ Madhya Pradesh តាមរយៈរថភ្លើងល្បឿនលឿនទិសដៅពី ទីក្រុង Madhya Pradesh ទៅកាន់ទីក្រុង Agra។ កំឡុងពេលធ្វើដំណើរពួកគេទាំងពីរនាក់ បានបបួលគ្នាលេងហ្គេមលើទូរសព្ទ (ហ្គេម PUBG) ដើម្បីកែអផ្សុក ហើយនៅពេលលេងយូរទៅជនរងគ្រោះស្រេកទឹក និងចង់រកអ្វីផឹក។

ស្ថា​នី​យ៍​រថភ្លើង
ស្ថា​នី​យ៍​រថភ្លើង

ដោយសារភ្នែកកំពុងរវល់ជក់ខ្លាំងជាមួយនឹងអេក្រង់ទូរសព្ទពេក គាត់ក៏បានលូកដៃចូលទៅក្នុងកាតាបមិត្តរបស់គាត់ Pradesh ក្នុងគោលបំណងរកទឹកផឹក តែជាអកុសលវាមិនមែនដូចអ្វីដែលគាត់គិតនោះទេ គឺវាមិនមែនជាទឹក ឬភេសជ្ជៈអីនោះដែរ។

មិនយូរប៉ុន្មាន Yadav ចាប់ផ្ដើមមានអារម្មរណ៍ថាសរីរាង្គគាត់ហាក់ដូចមានកម្ដៅខ្លាំង គាត់ក៏ក្រឡេកមើលទឹកដែលទើបនឹងផឹកនោះហើយក៏មានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារវាជាទឹកសាប៊ូទៅវិញ។

ភ្លាមនោះលោក Sharma រួមទាំង Pradesh បានស្រែកឲ្យរថភ្លើងឈប់ដើម្បីជួយសង្គ្រោះ ប៉ុន្តែរថភ្លើងមិនអាចឈប់បានទេពេលកំពុងបោះពួយយ៉ាងលឿននោះ។ លុះដល់គោលដៅដែលរថភ្លើងឈប់ Yadav បានបាត់បង់អាយុជីវិតបាត់ទៅហើយ។ បើតាមការឲ្យដឹងពីអាជ្ញាធរ យុវជនរងគ្រោះពិតជាបានស្លាប់ដោយសារពុលទឹកសាប៊ូដែលគាត់ប្រើសម្រាប់លាងសម្អាតគ្រឿអលង្កាជាប្រចាំថ្ងៃ ពិតប្រាកដមែន៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T