ភ្នំពេញ ៖ រថយន្ដកូរ៉ូឡាមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2G-9419 បានបើកបុករ៉ឺម៉កម៉ូតូ ហើយបន្ដទៅរថយន្ដវីហ្គោមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2D-5188 ដែល បើកបញ្ច្រាសទិសគ្នា កាលពីវេលា ម៉ោង៤និង៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នៅតាមបណ្ដោយផ្លូវ លេខ៥៩៨ មុខខ្លោងទ្វារ លីហួរប្ដូរប្រាក់ ស្ថិត ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុបានឱ្យ ដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ នោះ បណ្ដាលម្ចាស់បើកបរ រ៉ឺម៉ករង របួសបាក់ ភ្លៅ ហើយត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នរថយន្ដបង្កនិងរ៉ឺម៉កម៉ូតូត្រូវ នគរបាលចរាចរណ៍ជើងគោកយកទៅរក្សា ទុក ដើម្បីរង់ចាំភាគីទាំងពីរ ធ្វើការដោះស្រាយ នាពេលក្រោយ ។

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]