រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកទឹកចិត្តម្ចាស់អាជីវកម្មដែលលើកស្ទួយទេសចរណ៍ជាតិ និងព្រមានចំពោះអាជីវកម្មដែលបំផ្លាញគោលដៅទេសចរណ៍ជាតិ

//s5.kh1.co/c8/c8c3e6fbed1b88c7abc33dc04d3ef377e3157d94.jpg
Khmerhome

 ១៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/77/778fb96fc95b246e54b5589f8059433adbce2ca2.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងលើកទឹកចិត្តចំពោះម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយ ដែលមានឆន្ទៈចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍ជាតិ។ ប៉ុន្តែ លោក ក៏បានព្រមានថា នឹងចាត់វិធានការយ៉ាងដាច់ខាតចំពោះមូលដ្ឋានអាជីវកម្មណា ដែលបោកប្រាស់ភ្ញៀវ ដើម្បីតែផលចំណេញមួយពេល ហើយប៉ះពាល់ដល់គោលដៅទេសចរណ៍នៅកម្ពុជា។

ការលើកទឹកចិត្ត និងព្រមានបែបនេះរបស់ លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធហាងលក់គ្រឿងអលង្ការ មួយកន្លែង ស្ថិតនៅខាងលិចស្ដុបបូកគោ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

https://s5.kh1.co/__image/w=650,h=433,q=100/24/243cdd040950ddf7de6108b0dc16db14c774d3ec.jpg

នាឱកាសបើកសម្ពោធហាងគ្រឿងអលង្ការខាងលើនេះ លោក ថោង ខុន បានបង្ហាញសុទិដ្ឋិនិយមចំពោះហាងលក់គ្រឿងអលង្ការ ខាងលើ ដែលអាចបម្រើឱ្យគ្រប់សេចក្ដីត្រូវការរបស់ភ្ញៀវជាតិ-អន្តរជាតិ និងចូលរួមមលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ។

លោក បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា មានប្រមាណ ២៥ភាគរយ តែងតែចូលចិត្តទិញគ្រឿងអលង្កា វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់សិល្បៈផ្សេងទៀត ដោយលោកបានដាស់តឿនឱ្យអាជីវកម្មទាំងឡាយដែលប្រតិបត្តិការលើផ្នែកនេះ ត្រូវពង្រឹងគុណភាពសេវាកម្ម ធានាគុណភាព បដិសណ្ឋារកិច្ច ពិសេសមិនត្រូវបោកប្រាស់ភ្ញៀវជាដាច់ខាត។

https://s5.kh1.co/__image/w=650,h=433,q=100/c8/c8c3e6fbed1b88c7abc33dc04d3ef377e3157d94.jpg

នៅពេលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពិសេសនៅគោលដៅសៀមរាប-អង្គរ ភ្ញៀវទេសចរអឺរ៉ុបចូលចិត្តទិញវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរ ចំណែកភ្ញៀវទេសចរអាស៊ី ពិសេសទេសចរចិនចូលចិត្តទិញគ្រឿងអលង្ការ ដូចជា មាស ពេជ្រ ត្បូងមានតម្លៃ និងគ្រឿងអលង្ការដទៃទៀត។ ជាការបន្តរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបានបន្ថែមថា នេះជាសក្ដានុពលមួយដែលកម្ពុជាត្រូវបំពេញតម្រូវការជូនភ្ញៀវទេសចរទាំងនោះ និងត្រូវធានាគុណភាពចំពោះផលិតផលរបស់ខ្លួន ដាច់ខាតមិនត្រូវបោកប្រាស់ភ្ញៀវ ឬកាត់ថ្លៃហួសហេតុខុសពីតម្លៃពិតនោះឡើយ។

ក្រៅពីផ្ដល់នូវតម្រូវការសម្បូរបែបបជូនភ្ញៀវ និងអតិថិជន ម្ចាស់អាជីវកម្មក៏ត្រូវគិតគូរចំពោះបុគ្គលិកលើការផ្ដល់ភាពកក់ក្ដៅ សេវាកម្មល្អ សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ ព្រោះចំណុចនេះក៏ជាចូលរួមការផ្សព្វផ្សាយកិត្តិនាមល្អរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរបរទេស និងអតិថិជនផ្សេងទៀតរបស់ហាងផងដែរ ដែលស្របទៅនឹងយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ»។ ជាការសង្កតធ្ងន់របស់រដ្ឋមន្រ្តីដដែល។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានលើកឡើងពីការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយដែលលក់ផលិតផល ឬទំនិញអន់គុណភាព ឬក្លែងក្លាយជូនភ្ញៀវ។ លោក បានព្រមានធ្ងន់ៗថា «ច្បាប់ថ្មីដែលទើបនឹងដាក់ឱ្យអនុវត្តនោះ អាចឈានដល់ការបិទអាជីវកម្មទាំងមូលថែមទៀតផង»។

https://s5.kh1.co/__image/w=650,h=433,q=100/91/913693262ae07defc942c58e8e01519f07964f00.jpg

ស្ថាបនិកនិងជាម្ចាស់ហាងលក់គ្រឿងអលង្ការខាងលើ បានឱ្យដឹងថា លោកស្រីធ្លាប់មានប្រវត្តិជាជាងទង ហើយការបើកអាជីវកម្មលក់គ្រឿងអលង្ការនេះ ក៏ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពជាតិលើវិស័យគ្រឿងអលង្ការ ក៏ដូចជាចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ជាតិផងដែរ។

លោកស្រីបានប្ដេជ្ញាពីការធានាគុណភាពគ្រឿងអលង្ការ ការផ្ដល់ជូននូវភាពសម្បូរបែប ការយកចិត្តទុកដាក់លើសេវាកម្ម សុវត្ថិភាព និងបដិសណ្ឋារកិច្ចជូនភ្ញៀវ និងអតិថិជនជាដើម ពិសេសហាងគ្រឿងអលង្ការថ្មីនេះ ក៏មានលក់គ្រឿងអលង្ការដែលរចនាតាមសិល្បៈខ្មែរបុរាណផងដែរ៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T